ទីក្រុងទាំង៧ ដែលប្រើដំណោះស្រាយច្នៃប្រឌិត ដើម្បីទប់ទល់នឹងរលកកម្ដៅ

រលកកម្ដៅកំពុងធ្វើឱ្យទីក្រុងជាច្រើននៅលើពិភពលោកក្លាយជាតំបន់ក្តៅបំផុត ដោយសារហេដ្ឋារចនាសម្ព័ន្ធទីក្រុង ដូចជាផ្លូវថ្នល់ និងអគារ បានស្រូបកម្ដៅពីព្រះអាទិត្យ ហើយបញ្ចេញវិញនៅក្នុងទីក្រុងតែម្ដង ដែលធ្វើទីក្រុងក្លាយជាតំបន់ ដែលមានសីតុណ្ហភាពខ្ពស់ ។ រាប់ចាប់ពីអឺរ៉ុបរហូតដល់ប្រទេសចិន ឥណ្ឌា ប៉ាគីស្ថាន សហរដ្ឋអាមេរិក និងអាហ្រ្វិក សុទ្ធតែកំពុងឡើងកម្ដៅ។ ហេតុផលនេះ បានធ្វើឱ្យទីក្រុងចំនួន ៧ កំពុងបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីទប់ទល់នឹងរលកកម្ដៅ ដែលកំពុងកើនឡើងជាលំដាប់។

១. គោលនរយោបាយ «Policy of shade» ទីក្រុង Seville ប្រទេសអេស្ប៉ាញ ៖ យោងតាមរបាយការណ៍របស់ Bloomberg បានបង្ហាញថា ទីក្រុង Seville មានកម្ដៅរហូតដល់ ៤០អង្សារ រៀងរាល់រដូវក្តៅ។ ដូច្នេះ គ្មានអ្វីចម្លែកទេ ដែល Seville គឺជាទីក្រុងដំបូងគេរបស់ពិភពលោក ដែលកំពុងរកដំណោះស្រាយទប់ទល់នឹងរលកកម្ដៅ។

ដើម្បីទប់ទល់នឹងការកើនឡើងកម្ដៅ ទីក្រុងអេស្ប៉ាញមួយនេះ បានបង្កើតឱ្យមានទីកន្លែងបែបធម្មជាតិ ដែលសម្បូរម្លប់ និងដើមឈើពាសពេញទីក្រុង។ លោក Antonio Muñoz អភិបាលក្រុង បានហៅ គម្រោងនេះថា «គោលនយោបាយម្លប់ – Policy of shade»។ មិនតែប៉ុណ្ណោះ ទីក្រុងSeville ក៏តែងតែដាំដើមឈើចំនួន 5,000 ដើមរាល់ឆ្នាំដែរ។ ទន្ទឹមនឹងនេះ គេកំពុងប្តូរទៅប្រើប្រាស់សម្ភារៈសំណង់ ដែលអាចទប់ទល់នឹងកម្ដៅបន្ថែមទៀត។

២. គម្រោង Sydney’s tree plan ទីក្រុង Sydney ៖ នៅ Greater Sydney ដែលជាតំបន់គ្របដណ្តប់លើផ្ទៃដី ១,៣ លានហិចតា នៅជុំវិញទីក្រុងនៃប្រទេសអូស្ត្រាលី។ រដ្ឋាភិបាល ក៏មានគម្រោងបង្កើនដើមឈើដោយដាំដើមឈើប្រាំលានបន្ថែមទៀតនៅឆ្នាំ២០៣០ផងដែរ ។ ដើមឈើ កំពុងជួយធ្វើឱ្យទីក្រុងត្រជាក់ជាងមុន ដោយផ្តល់ម្លប់ និងសំណើម។ លើសពីនេះ ពួកវាក៏ស្រូបយក និងរក្សាទុកកាបូនឌីអុកស៊ីត ដែលជួយទប់ទល់នឹងការប្រែប្រួលអាកាសធាតុទៀតផង។

៣. ការពិសោធន៍លាបថ្នាំផ្លូវ ពណ៌ស ទីក្រុង Los Angeles ៖ នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក អាជ្ញាធរក្រុងបានធ្វើការពិសោធន៍លើការលាបពណ៌ផ្លូវពណ៌សនៅឆ្នាំ២០១៩។ គោលបំណង គឺបញ្ចេញកាំរស្មីព្រះអាទិត្យត្រឡប់ទៅក្នុងលំហវិញ ដើម្បីឱ្យតំបន់ជុំវិញនោះត្រជាក់។ ដងផ្លូវចំនួនដប់ក្នុងសង្កាត់ចំនួនដប់ បាននិងកំពុងលាបពណ៌រហូតមកដល់ពេលនេះ។ មន្ត្រីនិរន្តរភាពទីក្រុងនិយាយថា ថ្នាំលាបពណ៌សធ្វើឱ្យផ្ទៃផ្លូវ និងតំបន់ជុំវិញត្រជាក់ នៅពេលអាកាសធាតុក្ដៅខ្លាំង។

៤. អាគារដែលមានរបាំងការពារកម្ដៅថ្ងៃ នៃទីក្រុង Abu Dhabi ៖ ការប្រែប្រួលអាកាសធាតុនឹងជម្រុញឱ្យទីក្រុងនេះមានសីតុណ្ហភាពជាមធ្យមលើសពី ៥០អង្សា នៅអំឡុងសតវត្សរ៍ទី២១នេះ ។ លក្ខខណ្ឌរលកកម្ដៅក្ដៅខ្លាំងបែបនេះ អាចធ្វើឱ្យទីក្រុងនេះមិនអាចរស់នៅបាន។ ប៉ុន្តែការរចនាអាគារប្រកបដោយភាពច្នៃប្រឌិត អាចជួយកាត់បន្ថយកម្ដៅក្នុងអាគារ និងអនុញ្ញាតឱ្យមនុស្សអាចរស់នៅបាន។ ជាក់ស្ដែងអគារ Al Bahar ត្រូវបានបំពាក់ដោយអេក្រង់បត់ ដែលគ្រប់គ្រងដោយកុំព្យូទ័រ ដើម្បីបើក និងបិទ សម្រាប់ផ្តល់ម្លប់សម្រាប់អ្នកនៅក្នុងអាគារ។

៥. ការបង្កើត Cool islands ក្នុងទីក្រុង Paris ៖ ទីក្រុងប៉ារីសកំពុងឆ្លើយតបទៅនឹងវិបត្តិអាកាសធាតុ ដោយបង្កើតឱ្យមាន «កោះត្រជាក់ – Cool islands» ចំនួន ៨០០ កន្លែងទូទាំងទីក្រុង។ ទីកន្លែងទាំងនោះមានដូចជា សួនច្បារ កន្លែងបាញ់ទឹក និងអគារសាធារណៈដូចជា អាងហែលទឹក និងសារមន្ទីរជាដើម។តំបន់ Cool island អាចជួយកាត់បន្ថយកម្ដៅចន្លោះពី ២ ទៅ ៤អង្សារ។ លើសពីនេះ ទីក្រុងប៉ារីសក៏មានគម្រោងដាំដើមឈើចំនួន ១៧០,០០០ ដើមនៅឆ្នាំ ២០២៦ផងដែរ។

៦. យុទ្ធនាការ Green rooftops ក្នុងទីក្រុង Rotterdam ៖ ការដាំដើមឈើបៃតងនៅលើដំបូលអាគារ អាចជួយឱ្យទីក្រុងនានារក្សាភាពត្រជាក់ និងកាត់បន្ថយរលកកម្ដៅបានមួយកម្រិត។ ទីក្រុង Rotterdam នៅប្រទេសហូឡង់បានបង្កើតគម្រោងមួយមានឈ្មោះ Rotterdam Rooftop Walk ដើម្បីដោះស្រាយវិបត្តិអាកាសធាតុ។ ទីក្រុងនេះនឹងមានដំបូលពណ៌បៃតងជាង ៩០០,០០០ ម៉ែត្រការ៉េ។ ដំបូលពណ៌បៃតងអាចកាត់បន្ថយសីតុណ្ហភាពក្នុងទីក្រុងបានរហូតដល់ ១៥អង្សារឯណោះ នេះបើយោងតាម United States Environmental Protection Agency។

៧. គម្រោង Green Corridors ក្នុងទីក្រុង Medellin ៖ ទីក្រុង Medellin ដែលត្រូវបានគេស្គាល់ថា ជាទីក្រុងធំជាងគេទីពីររបស់ប្រទេសកូឡុំប៊ី បានបង្កើតឱ្យមាន «ច្រករបៀងពណ៌បៃតង – green corridors» ចំនួន ៣០កន្លែង ដើម្បីទប់ទល់នឹងរលកកម្ដៅ។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ដើមឈើរាប់ពាន់ដើមដូចជា កាលព្រឹក្ស(Palm) ឫស្សី និងរុក្ខជាតិត្រូពិចត្រូវបានដាំនៅតាមចិញ្ចើមផ្លូវ សួនច្បារ និងផ្លូវចរាចរណ៍ដ៏មមាញឹក ដោយផ្តល់កន្លែងម្លប់សម្រាប់មនុស្សធ្វើដំណើរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្តេចធិបតីផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់វិស្វករ នៅសាលាតិចណូ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) កម្រិតវិស្វករ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រក្រោមជំនាញសិក្សាជាច្រើន។

ក្រសួងអប់រំផ្តល់អាហារូបករណ៍ពេញលេញ សម្រាប់ជំនាញ STEM ៣២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសបេក្ខជនឱ្យសិក្សាអាហារូបករណ៍ពេញថ្លៃចំនួន ៣២០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិត នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ក្រោមឱវាទក្រសួង ក្នុងក្របខណ្ឌ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​៦០កន្លែង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ​ ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/11/2024

ដើម្បីគាំទ្រ និងបន្តលើកស្ទួយវិស័យអប់រំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត ផ្ដល់អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​៦០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រាប់សិក្សា២០២៤-២០២៥។

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...

ឱកាស​ចូលរួមវគ្គសិក្សាជាស៊េរី “មេរៀនអតីតកាល មាគ៌ា​ឆ្ពោះទៅអនាគត” ពី អ.វ.ត.ក.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2025

ជាឱកាស​សម្រាប់គ្រូបង្រៀន សាស្រ្តាចារ្យបង្រៀន​លើ​មុខ​វិជ្ជាមនុស្សសាស្រ្ត ព្រមទាំ​ងអ្នក​ដឹកនាំ​ជំនាន់ក្រោយ​ទាំងអស់! ពេលនេះ អង្គជំនុំជម្រះវិសាមញ្ញ​ ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក.) ប្រកាស​បើក​ដាក់ពាក្យ សម្រាប់ការ​ចូលរួម​វគ្គ​សិក្សា​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន១០០កន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនចំនួន១០០កន្លែង តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...