ជាទូទៅឪពុកម្តាយតែងបំពេញតួនាទីនិងទំនួលខុសត្រូវជាច្រើនដើម្បីកូន រាប់ទាំងការចិញ្ចឹមបីបាច់ថែរក្សា ផ្តល់ការអប់រំ និងទំនុកបម្រុងគ្រប់យ៉ាងដល់កូន។ ចំណែកតួនាទីកូនកំពុងសិក្សាឆ្ងាយពីផ្ទះវិញ អាចតបគុណដ៏ប្រសើរទៅកាន់ម្តាយឪពុកតាមរយៈការខិតខំប្រឹងប្រែងសិក្សា សេពគប់មិត្តបានត្រឹមត្រូវ ព្រមទាំងចាយវាយលុយកាក់ដោយសន្សំសំចៃ។ នេះជាការយល់ឃើញរបស់យុវតីមួយចំនួនកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យ។ យុវតី លីម តារាវត្តី កំពុងបន្តការសិក្សាជំនាញស្ថាបត្យកម្មតុបតែងលម្អផ្នែកខាងក្នុង (Interior Design) នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ យល់ឃើញថា ការគោរពនិងផ្ដល់តម្លៃដល់ឪពុកម្ដាយជារឿងសំខាន់ដែលកូនគ្រប់រូបត្រូវតែយល់និងអនុវត្ត។ តារាវត្តី លើកឡើងថា៖
“ក្រៅពីផ្តល់កំណើត ឪពុកម្តាយបានផ្តល់ឱកាសនិងលទ្ធភាពការសិក្សាយ៉ាងច្រើនដល់ខ្ញុំ ជារឿងដែលល្អបំផុត ! យើងត្រូវតែព្យាយាមរៀនសូត្រឱ្យអស់ពីលទ្ធភាពតបស្នងលោកទាំងពីរវិញ”
បន្ថែមលើការគោរពនិងផ្ដល់តម្លៃដល់ឪពុកម្ដាយ យុវតី ឈៀង ណាវី បន្តការសិក្សានៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ជំនាញកសិកម្មបន្លែ បាននិយាយថា ការសេពគប់មិត្តនៅទីក្រុងពិតជារឿងសំខាន់ដែលកូនគ្រប់រូបត្រូវគិត។ នៅទីក្រុងជួបមនុស្សថ្មីៗជាច្រើន បើយើងសេពគប់មនុស្សត្រូវវាជារឿងល្អ តែបើយើងជួបមនុស្សដែលមានគំនិតមិនល្អ វាអាចនឹងមានរឿងណាមួយកើតឡើងដែលយើងមិនអាចដឹង។ ដូច្នេះមុននឹងសម្រេចចិត្តសេពគប់នរណាម្នាក់ ខ្ញុំប្រយ័ត្នមែនទែន នេះក៏រាប់ថាការតបគុណទៅកាន់ម្តាយឪពុកដែរ។ក្រៅពីចំណាយលើការសិក្សាការ ចំណាយផ្សេងៗជាតម្រូវការ ខ្ញុំតែងចាយលុយដោយសន្សំសំចៃ និងប្រើប្រាស់លុយឱ្យបានចំគោលដៅ ខ្ញុំយល់ថាអាហ្នឹងវាក៏អាចជួយគ្រួសារយើងបានដែរ។
កញ្ញា ឈៀង ណាវី
កញ្ញា លាង ឈុនអ៉ី និស្សិតសាកលវិទ្យាល័យមួយនៅខេត្តសៀមរាប បានពន្យល់ចំណុចនេះទៀតថា ក្នុងនាមជាកូនត្រូវរៀនសន្សំលុយកាក់ឪពុកម្តាយពេលនៅឆ្ងាយពីផ្ទះ បើអាចកូនគួររៀនរកចំណូលដោយខ្លួនឯង ដើម្បីជួយខ្លួនឯង ជួយទឹកចិត្តម្តាយឪពុក ព្រមទាំងទទួលបានបទពិសោធន៍ក្នុងការងារ។ជាការកត់សម្គាល់នៅក្នុងគ្រួសារខ្មែរ ក្រៅពីតួនាទីខាងលើ កុលបុត្រប្រុសស្រីត្រូវតម្កល់តម្កើងវង្សត្រកូលឱ្យបានល្អតទៅ, កូនត្រូវប្រព្រឹត្តខ្លួនឱ្យល្អសមគួរជាអ្នកទទួលមរតក, កូនត្រូវចិញ្ចឹមមាតាបិតាវិញជាពិសេសនៅពេលគាត់ចាស់ជរា, កូនត្រូវរក្សាទឹកចិត្តរបស់មាតាបិតា មិនឲ្យមាតាបិតាមានទុក្ខកង្វល់ ឬខូចចិត្តដោយសាររឿងមិនល្អ ហើយសេចក្តីសុខរបស់មាតាបិតានៅត្រង់កតញ្ញូតាធម៌របស់កូនទាំងឡាយ៕
កញ្ញា លាង ឈុនអ៊ី
ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
សេចក្ដីក្លាហាន និងភាពចង់ចេះចង់ដឹង ជាលក្ខណៈពិសេសដែលធ្វើឱ្យស្រ្តីក្លាយជាអ្នកបង្កើតបច្ចេកវិទ្យា។ នេះ ជាការលើកឡើងរបស់លោកស្រី តាន់ សុដានី ប្រធាននាយកដ្ឋានគោលនយោបាយបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
គម្រោងបច្ចេកវិទ្យា និងឌីជីថលចំនួន ៥៧ គម្រោង របស់សិស្សានុសិស្សកម្ពុជា ត្រៀមចូលរួមប្រកួតក្នុងកម្មវិធីថ្នាក់ជាតិ Technovation Girls Cambodia x Future Digital Talents 2026 បន្ទាប់ពីបានដាក់ស្នើដោយជោគជ័យ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
យុវជនចំនួន៨នាក់ នឹងត្រូវជ្រើសរើស ដើម្បីតំណាងប្រទេសកម្ពុជា ទៅចូលរួមកម្មវិធី “អ្នកដឹកនាំយុវជនអាស៊ី ២០២៦” នៅប្រទេសជប៉ុន នាចុងខែកក្កដា ខាងមុខ។
ចំណេះជីវិត, ព្រឹត្តិការណ៍
ការគេងមិនលក់នៅពេលយប់ មិនមែនបណ្តាលមកតែពីជាតិកាហ្វេអ៊ីនក្នុងកាហ្វេ ឬតែប៉ុណ្ណោះទេ, យោងតាមអ្នកជំនាញផ្នែកអាហារូបត្ថម្ភ អាហារដែលអ្នកទទួលទានមុនពេលចូលគេងដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់គុណភាព…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្នុងសម័យបច្ចេកវិទ្យាឌីជីថលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស, ការប្រើប្រាស់ទូរស័ព្ទដៃរបស់សិស្សកំពុងក្លាយជាប្រធានបទដែលទទួលបានការចាប់អារម្មណ៍ និងពិភាក្សាយ៉ាងទូលំទូលាយក្នុងសង្គម។ អ្នកជំនាញលើកឡើងថា…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្នុងឱកាសអបអរទិវា “ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យា” ប្រធានផ្នែកបច្ចេកវិទ្យា នៃ SoulAdvisor បានលើកឡើងថា បច្ចុប្បន្នវត្តមានស្រ្តីក្នុងវិស័យឌីជីថលនៅតែមានកម្រិតនៅឡើយ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
សិស្សជាង ២៤០០នាក់ នៅសាលាបឋមសិក្សាចំនួន៦ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នឹងទទួលបានអត្ថប្រយោជន៍ពីគម្រោង «កែលម្អគុណភាពអប់រំថ្នាក់បឋមសិក្សា និងលើកកម្ពស់ការបង្រៀន និងការរៀនរបស់កុមារកម្ពុជា…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ដែលជាស្ថាប័នអប់រំមួយនៅកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យចំនួន៤ ដើម្បីអបអរសាទរខួប១៨ឆ្នាំ នៃផលជះវិជ្ជាមាន និងបរិវត្តកម្មក្នុងវិស័យអប់រំ ព្រមទាំងប្រកាស…
ព្រឹត្តិការណ៍, អប់រំកុមារតូច
នៅក្នុងការរស់នៅ កុមារតូចៗតែងតែទទួលរងនូវឥទ្ធិពលពីមជ្ឈដ្ឋានជុំវិញខ្លួនច្រើនលើសលប់ ដែលពេលខ្លះខួរក្បាលដ៏តូចរបស់ពួកគេមិនទាន់អាចបន្ស៊ាំ ឬចាត់ចែងព័ត៌មានទាំងនោះបានទាន់ពេលវេលាឡើយ។ ស្ថានភាពនេះ…