ពិតទេ ? ដែលវីដេអូហ្គេម មានទំនាក់ទំនងនឹងឥរិយាបថក្រេវក្រោធរបស់កុមារ

វីដេអូហ្គេម គឺជាឧស្សាហកម្ម ដែលមានតម្លៃរហូតដល់ ១០ពាន់លានដុល្លារ ហើយហ្គេមពេញនិយមបំផុតមួយចំនួន គឺរួមបញ្ចូលទៅដោយរូបភាពឃោរឃៅ បាញ់ប្រហារ ការរំលោភបំពាន ការប្រើប្រាស់គ្រឿងញៀន និងអាកប្បកិរិយាឆ្គាំឆ្គងជាដើម។ បច្ចុប្បន្នឪពុកម្ដាយមួយចំនួនយល់ថា វីដេអូហ្គេមទាំងនេះ មិនមានឥទ្ធិពលលើកូនរបស់ពួកគេឡើយ ប៉ុន្តែអ្នកជំនាញជាច្រើនបានព្រមានអំពីផលប៉ះពាល់លើកុមារ ជាពិសេស គឺការប្រើអំពើហិង្សា។

អ្វីដែលការស្រាវជ្រាវរកឃើញ

ការស្រាវជ្រាវលើទំនាក់ទំនងរវាងវីដេអូហ្គេម និងអាកប្បកិរិយាកុមារ ត្រូវបានគេរកឃើញថា មានភាពពាក់ព័ន្ធគ្នា។ ខណៈការសិក្សាមួយចំនួនបង្ហាញថា ការលេងវីដេអូហ្គេមមិនជាប់ពាក់ព័ន្ធនឹងអាកប្បកិរិយាហិង្សារបស់កុមារ ហើយមានការសិក្សាជាច្រើនទៀតបង្ហាញថា វីដេអូហ្គេមលក្ខណៈហិង្សា ប៉ះពាល់ដល់សុខុមាលភាព និងអាកប្បកិរិយាកុមារ។

១. ការសិក្សាឆ្នាំ ២០០៧ ដោយសាកលវិទ្យាល័យ Swinburne University of Technology បានរកឃើញថា ខណៈពេលដែលកុមារខ្លះកាន់តែឆេវឆាវ អ្នកខ្លះទៀតក៏មិនសូវឆេវឆាវដែរ។ ការលេងហ្គេមភាគច្រើន មិនបានបង្ហាញពីការផ្លាស់ប្ដូរកម្រិតកំហឹងរបស់ពួកគេនោះទេ។

២. ការសិក្សាឆ្នាំ ២០១០ បានរកឃើញថា កុមារដែលលេងហ្គេម អាចនាំឱ្យពួកគេមានចរិតលក្ខណៈឆាប់ខឹង និងក្រេវក្រោធ។ ជាក់ស្ដែង កុមារដែលមានអារម្មណ៍មិននឹងន និងស្មារតីខ្សោយ ពិបាកផ្ដោតអារម្មណ៍ និងមានទំនោរកាន់តែឆេវឆាវ នៅពេលមើល ឬលេងវីដេអូហ្គេម បែបហិង្សា។

៣. ការសិក្សាឆ្នាំ ២០១១ បានរកឃើញថា កុមារដែលឆេវឆាវ មានទំនោរជ្រើសរើសលេងហ្គេមមានលក្ខណៈអំពើហិង្សា។ ប៉ុន្តែលទ្ធផលនៃការស្រាវជ្រាវ រកមិនឃើញថា ហ្គេមដែលមានលក្ខណៈហិង្សា នាំឱ្យកុមារឆាប់មានកំហឹង ឬឆេវឆាវជាងមុននោះទេ។

៤. ការសិក្សាឆ្នាំ ២០១១ ដោយមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចអឺរ៉ុប បានរកឃើញថា ទោះបីជាហ្គេមមានលក្ខណៈហិង្សា ដែលជាការជំរុញឱ្យកុមារមានចរិតលក្ខណៈឆាប់ខឹង និងក្រេវក្រោធក៏ដោយ ប៉ុន្តែសកម្មភាពនេះអាចកាត់បន្ថយឧក្រិដ្ឋកម្មក្នុងជីវិតជាក់ស្ដែង។ អ្នកស្រាវជ្រាវ បានពន្យល់ថា កុមារដែលចំណាយពេលច្រើនលេងវីដេអូហ្គេម មានពេលតិច ដើម្បីចូលរួមសកម្មភាពផ្សេងៗ ដើម្បីប្រឆាំងនឹងសង្គម។

៥. លទ្ធផលសិក្សារបស់សមាគមន៍ អ្នកចិត្តសាស្ត្រអាមេរិក ឆ្នាំ២០១៥ បានរកឃើញថា ការលេងហ្គេមលក្ខណៈហិង្សាមានទំនាក់ទំនង ទៅនឹងអត្តចរិតច្រងេកច្រងាង និងកំហឹងកុមារ។ ដោយហេតុថា ការលេងវីដេអូហ្គេម នាំឱ្យកុមារថយចុះសមត្ថភាពយល់ចិត្តអ្នកដទៃ និងខ្សោយការចូលរួមក្នុងសង្គម។

ការបង្កើតដែនកំណត់សម្រាប់ការលេងហ្គេម 

អ្នកអាចធ្វើការសង្កេតមើល ប្រសិនបើកូនរបស់អ្នកមានអាប្បកិរិយា ច្រងេងច្រងាង កោងកាច ក្រោយពីលេងវីដេអូហ្គេម អ្នកត្រូវកាត់បន្ថយពេលវេលា ដែលពួកគេត្រូវចំណាយជាសកម្មភាពទាំងនោះ។ ហើយទោះជា កុមារមិនមានអាកប្បកិរិយានេះក៏ដោយ អ្នកក៏ត្រូវគ្រប់គ្រងវីដេអូហ្គេម និងមាតិកា ដែលមានឥទ្ធិពលលើអាកប្បកិរិយា និងការគិតរបស់កុមារដែរ។ សកម្មភាពដែលអ្នកអាចធ្វើបាន មានដូចជា គ្រប់គ្រងប្រភេទហ្គេមដែលកុមារត្រូវលេង, ស្គាល់ប្រភេទហ្គេម និងកម្មវិធី ដែលត្រូវនឹងអាយុកុមារ, លេងហ្គេមជាមួយពួកគេ ដើម្បីបង្ហាញពីគម្រូលេងហ្គេមដែលសមស្រប, កំណត់ម៉ោងជាក់លាក់សម្រាប់លេងហ្គេម និងបង្កើតពេលទំនេរសម្រាប់កុមារចំណាយជាមួយធម្មជាតិ និងបរិយាកាសខាងក្រៅ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ព័ត៌មានវិទ្យា ៨០កន្លែង នៅមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2026

មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី (Korea Software HRD Center) ប្រកាសផ្តល់ឱកាសអាហារូបករណ៍ផ្នែកព័ត៌មានវិទ្យា រហូតដល់ ៨០កន្លែង

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

អាហារូបករណ៍ ១០០% ចំនួន ១៥កន្លែង លើជំនាញអប់រំកុមារតូច នៅសាកលវិទ្យាល័យសិល្បៈភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2026

សាកលវិទ្យាល័យសិល្បៈភ្នំពេញ បានប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ (១០០%) ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

វិទ្យាស្ថាន​បច្ចេកទេស​ JVC ជ្រើសរើសយុវជន​ចូលរៀន​ជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាស​ជ្រើសរើស​យុវជន​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ ជំហានទី២ ដោយ​ឥតគិតថ្លៃ​ចំនួន៣០០កន្លែង។

អាហារូបករណ៍ទៅសិក្សា​នៅ​ប្រទេស​រុស្ស៊ីចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ជាឱកាស​សម្រាប់សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​ចង់បន្ត​ការ​សិក្សា​ថ្នាក់ជំនាញ​ឯកទេស បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត នៅ​សហព័ន្ធរុស្ស៊ី។ ពេលនេះរដ្ឋាភិបាលរុស្ស៊ី​បានផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

ឱ​កាស​ផ្លាស់ប្តូរ​ការ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​! ​សាកលវិទ្យាល័យ​ ​Sechenov​ ​បើក​ទទួល​ពាក្យ​អាហារូបករណ៍​ ​InteRussia​ ​2026​ ​ផ្នែក​វេជ្ជសាស្ត្រ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2026

សម្រាប់​គ្រូពេទ្យ​ ​និស្សិត​ឯកទេស ​និង​ឱសថការី​កម្ពុជា​ ​ដែល​កំពុង​ស្វែងរក​ឱកាស​ពង្រឹង​សមត្ថភាព​ ​និង​បទពិសោធន៍​ក្នុង​កម្រិត​អន្តរជាតិ​, ​ពេលនេះ​ ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ឈាន​មុខ​គេ​លេខ​១

អាហារូបករណ៍​ចូលសិក្សា​វគ្គ​បណ្តុះបណ្តាល​ជំនាញអប់រំ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាស​ដល់​និស្សិត​ដែល​កំពុង​សិក្សា​ថ្នាក់បរិញ្ញាបត្រ ឬ​បញ្ចប់ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ និង​គ្រប់ស្ថាប័នទាំងអស់ថា សាកលវិទ្យាល័យ​នឹងផ្តល់អាហារូបករណ៍​ចំនួន១៥កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន  ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2025

គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦

ឱកាសសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ប្រកាសជ្រើសរើសសិស្ស-និស្សិតចូលសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែង សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាកម្រិតបរិញ្ញាបត្របច្ចេកទេស...