ភ្នំពេញ៖ សព្វថ្ងៃមាតិកាបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុកកំពុងដើរតួនាទីជាអ្នកផ្ដល់ព័ត៌មាន ផ្តល់មតិយោបល់ និងប្រាប់រឿងរ៉ាវផ្សេងៗ ទៅកាន់មនុស្សទូទៅ។ អ្នកប្រើប្រាស់បណ្ដាញសង្គមអាចផ្សព្វផ្សាយ ចែករំលែក រៀនសូត្រ និងទទួលចំណេះដឹងទូទៅយ៉ាងច្រើនពីគ្រប់មជ្ឈដ្ឋាន។ ទន្ទឹមគ្នានេះ កុមារក៏ជាអ្នកទទួលព័ត៌មានទាំងអស់នោះដែរ ថ្វីបើឪពុកម្ដាយមួយចំនួនប្រុងប្រយ័ត្នចំពោះកូនៗរបស់ពួកគេក្ដី។ មាតិការអប់រំជារឿងល្អសម្រាប់កុមារប៉ុន្តែមាតិការបណ្តាញសង្គមួយចំនួនបាននាំបញ្ហាជាច្រើនប៉ះពាល់យ៉ាងខ្លាំងលើចិត្តគំនិត និងស្មារតីរបស់កុមារ។
លោកស្រី បូ សុធារី មន្ត្រីរាជការបម្រើការងារនៅក្នុងស្ថាប័ន មួយបាននិយាយមកកាន់ AMS ថា៖
“ហេតុការណ៍ផ្សេងៗនៅក្នុងបណ្ដាយសង្គមនានាមិនគួរណាឱ្យកុមារបានឃើញនោះទេ ឳពុកម្ដាយគួរតែប្រុងប្រយ័ត្នខ្ពស់ កុំឱ្យកូនៗមើលព័ត៌មានណាមិនគួរឱ្យមើល”
ផ្តើមនិយាយពីចំណុចនេះ លោកស្រី បូ សុធារី បន្តទាំងទឹកមុខព្រួយបារម្ភថា សម័យឌីជីថលមិនងាយស្រួលប៉ុន្មានទេ ឳពុកម្ដាយត្រូវតាមដានកូនឱ្យបានដិតដល់ទៅលើការប្រើប្រាស់ទូរស័ព្ទដៃ។ លោកស្រីថា ក្នុងបណ្តាញសង្គមមានព័ត៌មានបង្កប់ទៅដោយរូបភាពគ្រោះថ្នាក់សាហាវផ្សេងៗ ធ្វើឱ្យកុមារភ័យខ្លាច និងអាចប៉ះបាល់ទៅដល់អារម្មណ៍របស់កុមារយ៉ាងធ្ងន់ធ្ងរ។

ទន្ទឹមនឹងគ្នានេះដែរ លោក សុផា និស្ស័យ ជាគ្រូបង្រៀនម្នាក់ក៏បានលើកឡើងថា ៖
“កំហុសដ៏ធំរបស់ឱពុកម្ដាយ គឺបណ្ដោយឱ្យកូនៗរបស់ខ្លួនប្រើប្រាស់ទូរស័ព្ទដៃរបស់ខ្លួន ពេលនោះក្មេងអាចដឹងមាតិកាជាច្រើនដែលមិនគួរឃើញ ជាពិសេសមាតិកាគ្រោះថ្នាក់ ឆក់ប្លន់ បាញ់សម្លាប់គ្នាជាដើម ! រូបភាពទាំងអស់នោះមិនត្រូវឱ្យកុមារមើលឃើញជាដាច់ខាត ពីព្រោះវាឥទ្ធិពលមួយដ៏អាក្រក់ទៅកាន់ខួរក្បាល និងអារម្មណ៍របស់ពួកគាត់”
តើអាចកាត់ផ្តាច់ចំណងទាក់ទងរបស់កុមារចេញពីពិភពព័ត៌មានចម្រុះនៅក្នុងបណ្តាញសង្គមបានដែរឬទេ? លោក សុផា និស្ស័យ បានបង្ហាញបទពិសោធន៍ផ្ទាល់ខ្លួនថា ជារៀងរាល់ថ្ងៃលោកបានត្រៀមនិងកំណត់កម្មវិធីជាក់លាក់ដាក់ក្នុង Ipad សម្រាប់ឱ្យកូនលេងកម្សាន្ត។ ឪពុករូបនេះបញ្ជាក់បន្ថែមថា ៖
“ខ្ញុំបង្កើតគណនីថ្មីសម្រាប់ពួកគេ ហើយកំណត់មាតិកាឬវីដេអូអប់រំសម្រាប់កូនប៉ុណ្ណោះ។ យើងជាឪពុកម្តាយត្រូវចេះមានកំណត់មាតិកានៅក្នុងបណ្ដាញសង្គម (Youtube) គឺជាផ្នែកមួយដ៏ល្អសម្រាប់កុមារ ជួយការសិក្សា រៀនភាសា និងមានប្រយោជន៍ជាច្រើន… ទន្ទឹមគ្នានេះត្រូវចេះកំណត់ពេលវេលាប្រើប្រាស់ដូចគ្នា”
កន្លងទៅអ្នកជំនាញអប់រំកុមារធ្លាប់បានលើកឡើងថា មាតិកានៅលើបណ្តាញដែលមានរូបភាពអំពើហឹង្សា និងគ្រោះថ្នាក់ផ្សេងៗ ជះឥទ្ធិពលយ៉ាងខ្លាំងដល់គំនិតកុមារ។ ខ្លឹមសារទាំងនេះអាចឱ្យរបស់ពួកគេចងចាំជានិច្ច ពេលខ្លះបណ្តាលកុមារក្លាយជាមនុស្សវង្វេងស្មារតី ដែលម្តាយឪពុកត្រូវពិចារណាឱ្យបានល្អិតល្អន់មុននឹងឱ្យកូនប្រើប្រាស់ឧបករណ៍ស្មាតហ្វូន ឬលេងបណ្តាញសង្គមដោយសេរី៕
ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍កម្មវិធី Changemakers 2026 ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ ដោយពង្រីកវិសាលភាពទៅកាន់ខេត្តរតនគិរី និងស្ទឹងត្រែង បន្ថែមពីលើរាជធានីភ្នំពេញ ខេត្តសៀមរាប បាត់ដំបង កំពត និងកំពង់ចាម ក្នុងគោលបំណងលើកកម្ពស់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍កម្មវិធី «ដាស់ស្មារតីជាតិ» ឬ Day of Reckoning ត្រូវបានសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំធ្វើឡើងកាលពីល្ងាចថ្ងៃទី២៨ ឧសភា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។ ក្រុមយុវជនដែលបានចូលរួមកម្មវិធី យល់ថា ព្រឹត្តិការណ៍នេះ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ឆ្នាំនេះ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែសីហា ខាងមុខ។ ខណៈសម័យប្រឡងកាន់តែខិតជិតមកដល់នេះ អតីតសិស្សនិទ្ទេសA ទាំងថ្នាក់វិទ្យាសាស្ត្រពិត និងថ្នាក់វិទ្យាសាស្ត្រសង្គម…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍កម្មវិធី Sisters of Code បានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់សិស្សស្រីអាយុចន្លោះពី ១០ ដល់ ១៨ ឆ្នាំ ដើម្បីចូលរួមសិក្សាក្នុងកម្មវិធី Sisters of Code Clubs ដែលផ្ដោតលើការបណ្ដុះបណ្ដាលជំនាញសរសេរកូដ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍សាកលវិទ្យាល័យ Sogang (Sogang University) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ និងចំណាស់ជាងគេមួយនៅក្នុងសាធារណរដ្ឋកូរ៉េ ក្រោមជំនួយកិច្ចសហការជាមួយអង្គការ Jesuit Service-Cambodia…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ក្រសួងអប់រំ យុវជន និងកីឡា កំពុងពន្លឿនគម្រោងកែលម្អការអប់រំឧត្តមសិក្សាទី២ ដល់គ្រឹះស្ថានឧត្តមសិក្សាគោលដៅទាំង៩ ដើម្បីជួយលើកកម្ពស់គុណភាពអប់រំ លើកកម្ពស់ការស្រាវជ្រាវ និងពង្រឹងអភិបាលកិច្ចគ្រឹះស្ថានឧត្តមសិក្សា។
Top News, ព័ត៌មានជាតិ, ព្រឹត្តិការណ៍យុទ្ធនាការ «កុមារីក្រោម១៨ឆ្នាំមិនមែនជាកូនក្រមុំ» កំពុងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយលើបណ្ដាញសង្គម បន្ទាប់ពីមហាជន និងអង្គការពាក់ព័ន្ធបន្តអំពាវនាវឱ្យពង្រឹងវិធានការទប់ស្កាត់អាពាហ៍ពិពាហ៍វ័យក្មេង…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
ពិន្ទុគណិតវិទ្យា និងការអានរបស់សិស្សបឋម និងមធ្យមសិក្សានៅសហរដ្ឋអាមេរិក បានធ្លាក់ចុះជាបន្តបន្ទាប់អស់រយៈពេលមួយទសវត្សរ៍ ខណៈអ្នកស្រាវជ្រាវចង្អុលបង្ហាញពីឥទ្ធិពលកើនឡើង នៃប្រព័ន្ធផ្សព្វផ្សាយសង្គម។
ចំណេះជីវិត, ព្រឹត្តិការណ៍ការបន្តការសិក្សានៅបរទេស គឺជាក្តីស្រមៃរបស់សិស្ស-និស្សិតកម្ពុជាជាច្រើន ដើម្បីក្រេបជញ្ជក់យកចំណេះដឹង និងបទពិសោធន៍ថ្មីៗ។ ទោះជាយ៉ាងណាក៏ដោយ បទពិសោធន៍ពិតជាក់ស្តែងនៅលើទឹកដីបរទេស មិនមែន…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍សាកលវិទ្យាល័យ International University of Health and Welfare (IUHW) ប្រទេសជប៉ុន នឹងផ្តល់អាហារូបករណ៍ដល់និស្សិតឆ្នាំទី១ និងឆ្នាំទី២ ផ្នែកវេជ្ជសាស្ត្រ ដែលកំពុងសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល