អ្នកនាំពាក្យក្រសួងអប់រំ ៖ ដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនប្រឡងបាក់ឌុប នឹងបញ្ចប់តាមផែនការគ្រោងទុក

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅមណ្ឌលកំណែចំនួន ១០ បានប្រព្រឹត្តទៅតាមប្រក្រតី ហើយសង្ឃឹមថា នឹងបញ្ចប់តាមផែនការ…

ល្បែងអុកខ្មែរបែបបញ្ញាសិប្បនិម្មិត ឈ្នះមេដាយមាសក្នុងកម្មវិធីប្រកួតគំនិតច្នៃប្រឌិត និងបង្កើតថ្មីនៅចក្រភពអង់គ្លេស

អុកខ្មែរបែបបញ្ញាសិប្បនិម្មិត បានឈ្នះមេដាយមាសក្នុងកម្មវិធីប្រកួតគំនិតច្នៃប្រឌិត និងបង្កើតថ្មី នៅសាកលវិទ្យាល័យឃីងស្តូន (Kingston University) ចក្រភពអង់គ្លេស កាលពីពេលថ្មីៗនេះ ក្នុងការ​ប្រកួតដែលមាន ៣២ប្រទេសចូលរួម។

បណ្ណាល័យអេឡិចត្រូនិកសម្ដេចតេជោ ហ៊ុន សែន ទទួលបានមេដាយមាស និងលិខិតសរសើរពីចក្រភពអង់គ្លេស

បណ្ណាល័យអេឡិកត្រូនិកសម្ដេចតេជោ ហ៊ុន សែន បានទទួលមេដាយមាស និងលិខិតសរសើរ ពីចក្រភពអង់គ្លេស ក្នុងកម្មវិធីប្រកួតគំនិតច្នៃប្រឌិត និងបង្កើតថ្មី ២០២៤។ នេះជាមោទនភាពមួយសម្រាប់កម្ពុជាដែលទទួលបានភាពជោគជ័យក្នុងការផ្ដួចផ្ដើមគំនិតច្នៃប្រឌិត…

ក្រុមយុវជនកម្ពុជា ជាប់ជ័យលាភីលេខ២ ក្នុង​ការ​ប្រកួតមនុស្សយន្តអន្តរជាតិ នៅប្រទេសក្រិក

នៅក្នុង​ការប្រកួតមនុស្សយន្តអន្តរជាតិ នៅទីក្រុង​អាថែន ប្រទេស​ក្រិក FIRST Global Challenge 2024 ក្រុមយុវជន​កម្ពុជា បានដណ្តើម​ចំណាត់ថ្នាក់ជ័យលាភីលេខ២ ​ក្នុង​ការ​ប្រកួត ដែលមានក្រុមយុវជន​មក​ពី​១៨០ប្រទេស​ចូលរួម។

ប្រឡងបាក់ឌុប ៖ បេក្ខជនត្រៀមខ្លួនរួចជាស្រេច និង​មានក្តីសង្ឃឹមច្រើន

បេក្ខជនប្រឡងបាក់ឌុបទាំងអស់ បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រឡងរយៈពេលពីរថ្ងៃខាងមុខ បន្ទាប់ពីពួកគេបានទៅមើលដោយផ្ទាល់អំពី បញ្ជីឈ្មោះ លេខតុ លេខបន្ទប់ នៅតាមមណ្ឌលប្រឡងនាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤នេះ។ ទន្ទឹមគ្នានេះ បេក្ខជន…

វត្តចំនួន៥ និងភោជនីយដ្ឋានមួយកន្លែងនៅខេត្តស្វាយរៀង ផ្ដល់អាហារ ទឹក និងកន្លែងស្នាក់នៅ សម្រាប់បេក្ខជនប្រឡងបាក់ឌុបឥតគិតថ្លៃ

នៅថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប រយៈពេល២ថ្ងៃខាងមុខនេះ សម្រាប់បេក្ខជនប្រឡងបាក់ឌុបនៅខេត្តស្វាយរៀងអស់បារម្ភហើយ ព្រោះមានភោជនីយដ្ឋាន និងវត្តអារាមនានា បានប្រកាស​ផ្ដល់អាហារ ទឹក ភេសជ្ជៈ និងកន្លែងស្នាក់នៅសម្រាប់…

រដ្ឋមន្រ្តី ៖ កំណែទម្រង់ប្រឡងបាក់ឌុប ធ្វើ​ឱ្យ​សិស្សចាប់យកថ្នាក់វិទ្យាសាស្រ្ត​សង្គម​ច្រើនជាង​ថ្នាក់វិទ្យាសាស្រ្ត​ពិត

ក្នុងការ​ប្រឡង​សញ្ញា​បត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប សម័យ​ប្រឡង ៨ តុលា ២០២៤ មានបេក្ខជន​ដាក់ពាក្យ​ប្រឡង​សរុបចំនួន ១៣៧ ០៤០នាក់ ក្នុងនោះបេក្ខជន​ជ្រើសរើស​ថ្នាក់វិទ្យាសាស្រ្ត​សង្គម​រហូត​ដល់ ៩៧ ៦៨២នាក់ ខណៈថ្នាក់វិទ្យាសាស្រ្តពិត…

ទិវាគ្រូបង្រៀន ៖ គ្រូបង្រៀនបេ្ដជ្ញាប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការអភិវឌ្ឍធនធានមនុស្ស

ទិវាគ្រូបង្រៀនត្រូវបានរៀបចំឡើងនៅថ្ងៃទី ៥ ខែតុលា ជារៀងរាល់ឆ្នាំ ក្នុងគោលបំណង ដើម្បីជាការបំផុសនូវគ្រប់ភូមិសិក្សាទូទាំងប្រទេស និងរំលឹកពីគុណបំណាច់របស់គ្រូបង្រៀន។ សម្រាប់ទិវាគ្រូបង្រៀនឆ្នាំនេះ គ្រូបង្រៀន ក៏បានបេ្ដជ្ញាចិត្តខិតខំប្រឹងប្រែងឱ្យអស់ពី…