សិស្សស្រីងាកមកចាប់ជំនាញជួសជុលរថយន្តកាន់តែច្រើន ព្រោះឃើញឱកាសការងារ និងប្រាក់ចំណូលសមរម្យ
បច្ចុប្បន្នជំនាញមេកានិចរថយន្ត ឬជំនាញជួសជុលរថយន្ត ដែលជាជំនាញមួយលេចធ្លោក្នុងចំណោមជំនាញវិជ្ជាជីវៈផ្សេងទៀត កំពុងទទួលបានការចាប់អារម្មណ៍ខ្ពស់ពីសំណាក់យុវនារី ខណៈដែលមានតម្រូវការការងារខ្ពស់ និងប្រាក់ខែសមរម្យ។










