សៀមរាប – វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ប្រកាសជ្រើសរើសយុវជន បោះបង់ការសិក្សា ឬសិស្ស និស្សិតបានបញ្ចប់ការសិក្សានៅសាលាចំណេះទូទៅទាំងអស់ ដោយអាចចុះឈ្មោះសិក្សាជំនាញបច្ចេកទេសតាមប្រព័ន្ធអនឡាញបាន សម្រាប់ឆ្នាំសិក្សា២០២១-២០២២ ។

វគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនេះ សិស្ស និស្សិត នឹងទទួលបានជំនាញមួយពិតប្រាកដដែលមានតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន និងពេលអនាគត ហើយមានឱកាសចុះកម្មសិក្សាជាមួយដៃគូសហការរបស់វិទ្យាស្ថាន ទស្សនកិច្ចសិក្សា ការស្នាក់នៅ ឱកាសទទួលបានប្រាក់ឧបត្ថម្ភពីគម្រោងសម្រាប់ការប្រកួតប្រជែង (S4C) ការសម្របសម្រួលឱកាសការងារកំឡុងពេលសិក្សា ឬ បានបញ្ចប់ការសិក្សា។ មិនត្រឹមតែប៉ុណ្ណោះសិស្ស និស្សិត និងទទួលបានការសិក្សាជាមួយលោកគ្រូ អ្នកគ្រូដែលឆ្លងកាត់គរុកោសល្យច្បាស់លាស់ មានបទពិសោធន៍បង្រៀនជាច្រើនឆ្នាំ ព្រមទាំងអនុវត្តដោយផ្ទាល់ជាមួយឧបករណ៍ សម្ភារៈ បរិក្ខារទំនើបៗ ។

ជំនាញបច្ចេកទេសដែលត្រូវសិក្សារួមមាន ៖ សម្រាប់បរិញ្ញាបត្របច្ចេកវិទ្យា/ឯកទេសសញ្ញាបត្រវិស្វករ សិក្សារយៈពេល៤ឆ្នាំ មាន ១. វិស្វកម្មអគ្គិសនី ចំនួន ៥០នាក់ ២. វិស្វកម្មសំណង់ស៊ីវិល ចំនួន៧៥នាក់ ៣. បច្ចេកវិទ្យាព័ត៌មានវិទ្យា ចំនួន១០០នាក់ ។ ចំពោះ ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស/បរិញ្ញាបត្ររងបច្ចេកទេស សិក្សារយៈពេល២ឆ្នាំ រួមមាន ១. វិស្វកម្មអគ្គិសនី ចំនួន២០០នាក់ ២. វិស្វកម្មសំណង់ស៊ីវិល ចំនួន២០០នាក់ ៣. វិស្វកម្មអេឡិចត្រូនិក ១៥០នាក់ ៤. វិស្វកម្មរថយន្ត ចំនួន២៥នាក់ ។
ចំណែក ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ សិក្សារយៈពេល ១០ខែ រួមមាន ១.ដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ ចំនួន ១៥នាក់ ២. ការងារកំបោរ ចំនួន ១៥នាក់ ៣. ថែទាំង និងជួសជុលអគ្គិសនីរថយន្ត ១៥នាក់ ៤. សេវាកម្មកុំព្យូទ័រ (ជួលជុលកុំព្យូទ័រ) ចំនួន ១៥នាក់ ។
ចុះឈ្មោះចូលរៀនតាមរយៈតំណភ្ជាប់ https://forms.gle/hM1KSh9dMjFGNE4g6 ។ ការចូលរៀនលើកទី១ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ និងលើកទី២ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ។
សម្រាប់ព័ត៌មានលម្អិតទំនាក់ទំនងលេខ ០៧៧ ៤៨ ៩៣ ៩៨, ០១២ ៦២ ០៩ ៥៣, ០៧០ ៥៧ ៣១ ៦៧, ០៦៩ ៥០៧ ៥០៧, ០៩០ ៤៩៩ ៧៧៧ និង ព័ត៌មានលម្អិតលើជំនាញជួបជាមួយគ្រូបច្ចេកទេសផ្ទាល់ ១. អគ្គិសនី និងអេឡិចត្រូនិក ០៦៩ ៣៨ ៧១ ៧៨, ០៧០ ៤៣ ៤៧ ៤៩ ២. សំណង់ស៊ីវិល ០៨៥ ៥៩ ៩៩ ៦៩, ០៩៨ ៩៧ ៥៧ ៩៨ ៣. ព័ត៌មានវិទ្យា ០៩៨ ៥៦ ៧៨ ០៧ ៤. មេកានិករថយន្ត ០៧០ ៧២ ៧៤ ៩១ ៕


កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សាជំនាញក្នុងវិស័យធុរកិច្ច និងព័ត៌មានវិទ្យា ដោយឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/04/2024
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាសផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់យុវជន ដែលមានបំណងចង់សិក្សាជំនាញក្នុងវិស័យធុរកិច្ច និងព័ត៌មានវិទ្យា។

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/10/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/06/2024
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/10/2023
ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....

អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/12/2023
សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/04/2026
ឱកាសទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សាជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន

រៀនជំនាញបច្ចេកទេស ១៣ជំនាញ ឥតគិតថ្លៃ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/07/2026
សម្រាប់យុវជន ក៏ដូចជាប្រជាពលរដ្ឋទូទៅដែលកំពុងស្វែងរកការសិក្សាជំនាញបច្ចេកទេស ពេលនេះវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើសសិស្សឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ទៅលើ ១៣ជំនាញដោយឥតគិតថ្លៃ...

វិទ្យាស្ថាន NTTI ជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ ក្រោមគម្រោង TVET 1.5M
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/03/2026
វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រកាសចុះឈ្មោះយុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































