ភាពធន់ក្នុងការរស់នៅ ៖ ជំនាញសំខាន់ ៦ ដែលជួយអ្នកទប់ទល់នឹងស្ថានភាពលំបាកក្នុងជីវិត

មនុស្សដែលភាពធន់ក្នុងការរស់នៅ ជាពាក្យមួយឃ្លា ដែលបង្ហាញថា អ្នកអាចសម្របខ្លួនទៅនឹងព្រឹត្តិការណ៍មិនល្អ ឬឧបសគ្គផ្សេងៗក្នុងជីវិត។ នៅពេលអ្នកក្លាយជាមនុស្សម្នាក់ ដែលមានភាពធន់ អ្នកអាចទាញយកកម្លាំងជំរុញពីខាងក្នុង ដែលអាចជួយឱ្យអ្នកងើបចេញពីភាពលំបាក ឬបញ្ហាប្រឈមធំៗ ដូចជា ការបាត់បង់ការងារ ជំងឺ គ្រោះថា្នក់ដោយចៃដន្យ ឬការបាត់បង់របស់ ឬមនុស្សជាទីស្រឡាញ់ជាដើម។ ផ្ទុយទៅវិញ ប្រសិនបើអ្នកជាមនុស្សខ្វះភាពធន់ អ្នកអាចនឹងជាប់គាំងក្នុងបញ្ហា ឬមានអារម្មណ៍ថា ដូចជាជនរងគ្រោះ ឬកើតទុក្ខ នៅពេលជួបវិបត្តិអ្វីមួយ។

នៅពេលក្លាយជាមនុស្សមានភាពធន់ មិនមែនមានន័យថា បញ្ហាទាំងអស់របស់អ្នក នឹងលែងមាននោះទេ។ ប៉ុន្តែភាពធន់ អាចជួយអ្នក ប្រឈមនឹងបញ្ហាទាំងនោះបានល្អ ហើយគ្រប់គ្រងភាពតានតឹងបានប្រសើរ។

ការសម្របខ្លួនទៅនឹងស្ថានការណ៍លំបាក

ភាពធន់ (Resilient) មានន័យថា អាចទប់ទល់នឹងស្ថានការណ៍តានតឹង ឬលំបាក។ នៅពេលដែលមានរឿងអាក្រក់កើតឡើង អ្នកនៅតែមានអារម្មណ៍ ខឹង កើតទុក្ខ ព្រួយបារម្ភ ឬឈឺចាប់ ប៉ុន្តែអ្នកអាចបន្តទៅមុខបាន ទាំងផ្លូវកាយ និងផ្លូវចិត្ត។ ក្នុងន័យនេះ មិនមែនមានន័យថា ភាពធន់ គឺជាការសម្ងំទ្រាំ ទប់ទល់នឹងភាពលំបាក ឬស្ថានការណ៍តានតឹងតែម្នាក់ឯងនោះទេ។ ការចេះស្វែងរកជំនួយពីអ្នកដទៃ ក៏ជាផ្នែកមួយនៃភាពធន់ផងដែរ។

ភាពធន់និងសុខភាពផ្លូវចិត្ត

ភាពធន់អាចជួយការពារអ្នកពីបញ្ហាផ្លូវចិត្តដូចជា ជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ។ ភាពធន់ក៏អាចជួយអ្នកក្នុងការទប់ទល់នឹងហានិភ័យសុខភាពផ្លូវចិត្ត ដូចជា ការទទួលរងនូវការសម្លុត ឬធ្វើបាប និងការប៉ះទង្គិចផ្លូវចិត្ត ដែលអាចនាំឱ្យមិនសប្បាយចិត្តជាដើម។ លើសពីនេះ ការកសាងភាពធន់ ក៏អាចជួយឱ្យបញ្ហា ឬរបួសផ្លូវចិត្តរបស់អ្នក បានធូរស្បើយទៀតផង។

គន្លឹះបង្កើនភាពធន់ក្នុងការរស់នៅ

ប្រសិនបើអ្នកជាមនុស្សមិនទាន់មានភាពធន់ទេ អ្នកក៏អាចរៀនជំនាញនេះបានដែរ ដើម្បីកសាងគ្រឹះជីវិត ដែលមានលក្ខណៈរឹងមាំ និងមិនងាយទន់ទោរទៅតាមបញ្ហា។ មានគន្លឹះចំនួន ៦ ដែលអ្នកអាចអនុវត្តបាន៖​

១. រក្សាទំនាក់ទំនង ៖ ការកសាងទំនាក់ទំនងរឹងមាំ ជាមួយមនុស្សជាទីស្រឡាញ់ និងមិត្តភក្តិ អាចផ្ដល់ឱ្យអ្នកនូវការគាំទ្រ ដែលអ្នកត្រូវការ ព្រមទាំងការណែនាំ និងមតិល្អៗ នៅអំឡុងពេលតានតឹង។

២. មានផែនការជីវិត ៖ ចាប់ផ្ដើមធ្វើកិច្ចការ ឬរឿងអ្វីមួយ ដែលធ្វើឱ្យអ្នកមានអារម្មណ៍ថាជោគជ័យ និងមានគោលបំណងរស់នៅរាល់ថ្ងៃ។ ការកំណត់គោលដៅ និងផែនការសកម្មភាពរស់នៅច្បាស់លាស់ អាចជួយឱ្យអ្នកឆ្ពោះទៅរកផែនការអនាគត ដែលអ្នកចង់បាន និងធ្វើឱ្យការរស់នៅមានន័យជាងមុន។

៣. រៀនពីអតីតកាល ៖ គិតអំពីរបៀបដែលអ្នកអាចស៊ូទ្រាំនឹងបញ្ហា ដែលកើតលើជីវិតអ្នកកាលពីអតីតកាល។ បន្ទាប់មក គិតពីអ្វីដែលបានជួយអ្នកឱ្យឆ្លងកាត់ពេលវេលាលំបាកៗ ហើយរៀនអំពីបទពិសោធន៍ទាំងនោះ ដើម្បីជាកម្លាំងជំរុញឱ្យអ្នកបន្តដំណើរឆ្ពោះទៅរកអនាគត។

៤. មានក្តីសង្ឃឹម ៖ អ្នកមិនអាចផ្លាស់ប្តូរអតីតកាលបានទេ ប៉ុន្តែអ្នកអាចផ្លាស់ប្តូររបៀបគិត និងសកម្មភាពរបស់អ្នក ដើម្បីឆ្ពោះទៅរកអនាគត។ ការផ្ដល់ក្ដីសង្ឃឹមឱ្យខ្លួនឯង និងបើកចិត្តឱ្យទូលាយ អាចធ្វើឱ្យអ្នកងាយស្រួលសម្របខ្លួន និងប្រឈមមុខនឹងបញ្ហាថ្មីៗ ដោយភាពជឿជាក់ និងមិនសូវព្រួយបារម្ភ។

៥. ស្រឡាញ់ខ្លួនឯង ៖ ផ្ដោតលើតម្រូវការ និងអារម្មណ៍ខ្លួនឯង ដូចជាធ្វើសកម្មភាព ដែលជាចំណង់ចំណូលចិត្តរបស់អ្នក។ ក្រៅពីនេះ អ្នកអាចគេងឱ្យបានគ្រប់គ្រាន់ ញ៉ាំអាហារដែលជួយដល់សុខភាព ស្វែងយល់ពីវិធីគ្រប់គ្រងភាពតានតឹង និងសាកល្បងវិធីសាស្ត្រផ្សេងៗ ដែលជួយឱ្យរាងកាយ និងផ្លូវចិត្តរបស់អ្នកបានសម្រាកដូចជា យូហ្គា សម្មាធិ ការដកដង្ហើមវែងៗ ឬការអធិដ្ឋានជាដើម។

៦. ធ្វើសកម្មភាព ៖ កុំព្រងើយកន្តើយនឹងបញ្ហា។ ចូរស្វែងយល់ពីអ្វីដែលអ្នកត្រូវធ្វើ ដើម្បីដោះស្រាយបញ្ហាទាំងនោះ បន្ទាប់មករៀបចំផែនការ និងធ្វើសកម្មភាព។ ការធ្វើសកម្មភាព ហើយទទួលបានផល នឹងជួយឱ្យអ្នកមានផ្លូវចិត្តប្រសើរឡើង ហើយការគិត និងជីវិតរបស់អ្នកក៏ប្រសើរដូចគ្នា៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ សិក្សា​នៅសាកលវិទ្យាល័យ Alberta ប្រទេស​កាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2026

University of Alberta ប្រទេសកាណាដា បានប្រកាសផ្តល់អាហារូបករណ៍ និងរង្វាន់លើកទឹកចិត្តថ្នាក់បរិញ្ញាបត្រ សម្រាប់និស្សិតឆ្នើម និស្សិតមានភាពជាអ្នកដឹកនាំ

អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2026

នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ...

អាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (CLYLP) ទៅកាន់ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2026

តើអ្នកជាអ្នកដឹកនាំវ័យក្មេងដែលកំពុងបម្រើការងារក្នុងសហគមន៍ ឬអង្គការសង្គមស៊ីវិលមែនទេ? កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (Cambodia Laos Young Leaders Programme - CLYLP) កំពុងបើកទទួលពាក្យសម្រាប់បេក្ខជន...

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។