ទម្លាប់មិនល្អប្រចាំថ្ងៃ៤ ដែលនាំ​ឱ្យ​​អស់ថាមពលរាងកាយ និង​ថាមពលចិត្ត

ថាមពលចិត្ត និងថាមពលកាយសំខាន់សម្រាប់ការបំពេញ​ការងារ ឬការសិក្សា, នៅក្នុងបរិបទបច្ចុប្បន្ននេះ​ មានកត្តាច្រើនយ៉ាងដែលអាចឆកទាញយកថាមពលពីក្នុងរាងកាយបានយ៉ាងលឿន តាមរយៈការចុចស្រ្គីនទូរស័ព្ទចុះឡើងៗ ដែលនាំទៅរកការពន្យារពេលអំឡុងកំពុងបំពេញកិច្ចការអ្វីមួយ។ ការបង្កើតទម្លាប់ថ្មីៗ អនុវត្តន៍វិន័យថ្មីៗ មិនមែនងាយស្រួលប៉ុន្មានឡើយចំពោះធម្មជាតិ នៃមនុស្ស ប៉ុន្តែបើមិនកាត់ចោលទម្លាប់ដែលនាំឱ្យជីវិតដុនដាបនោះទេ វានឹងនាំថាមពលរាងកាយថយចុះ ។ យោងតាមគេហទំព័រ Good Men Project បានបង្ហាញទម្លាប់៤ដែលនាំឱ្យទាញថាមពលចុះ ដើម្បីជាការកត់សម្គាល់និងជៀសវាង។  

១. គេងមិនស្កប់ស្កល់ ​៖ មនុស្សជាច្រើនសុទ្ធតែបានដឹងអំពីឥទ្ធិពលល្អ នៃការគេងគ្រប់គ្រាន់ ហើយពេលខ្លះគេគិតថា គ្រាន់តែប្រើត្រឹមតែ៤ម៉ោងក្នុងមួយថ្ងៃដើម្បីទទួលទានដំណេកក៏វាគ្រប់គ្រាន់ដែរ ខណៈរាងកាយត្រូវការពេលច្រើនជាងនេះយ៉ាងហោចណាស់៨ម៉ោង និងគេងឱ្យបានស្កប់ផងដែរ ដើម្បីឱ្យមានភាពស្រស់ស្រាយ បង្កើនកម្លាំង និងថាមពលរាងកាយបន្ថែម។

ការគេង​មិន​គ្រប់ ឬមិនស្ងប់ បណ្តាលឱ្យ​មាន​អាការៈស្រ្តេសទៀតផង ហើយបើអ្នកមានបញ្ហាជាមួយនឹងការគេង អាចអនុវត្តន៍តាមរយៈវិធីមួយចំនួនដូចជា មុនចូលគេងមិនប្រើភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនយ៉ាងហោចណាស់១០ម៉ោង មិនពិសាអាហារ ឬជាតិអាកុលយ៉ាងហោចណាស់បីម៉ោង ឈប់បន្តកិច្ចការផ្សេងៗពីរម៉ោង និងចាកចេញពីអេក្រង់អេឡិចត្រូនិចនានាមុនពេលគេងយ៉ាងហោចណាស់មួយម៉ោង។

២. សម្លឹងស្រ្គីនយូរពេក ៖ ការចូលគេងទាំងអារម្មណ៍មិនល្អនិងក្រោកមកជាមួយនិងភាពសោកសៅ ឬក្រោកជាមួយសម្លេងរោទ៍ចេញពីទូរស័ព្ទ អាចនឹងទាក់ចិត្តឱ្យកាន់វាហើយចុចចុះ ចុចឡើង រហូតដល់យឺតយ៉ាវក្នុងការបំពេញភារកិច្ចសំខាន់ជាច្រើន។ កត្តានេះ បានចូលរួមចំណែកបំផ្លាញសុភមង្គលយ៉ាងអនេកទៅកាន់ការរស់នៅប្រចាំថ្ងៃ។ ចំណែកឯគន្លឹះ ក្នុងការកាត់បន្ថយ ពីការចំណាយពេលងប់ក្នុងការប្រើប្រាស់ ស្រ្គីន ផ្តើមដោយទុកទូរស័ព្ទឱ្យឆ្ងាយពីដៃ បង្កើតវិន័យក្នុងការប្រើ កំណត់ម៉ោងឱ្យជាក់លាក់ គិតអំពីផលប៉ះពាល់ពីការប្រើស្រ្គីនទូរស័ព្ធលើសលប់ថា តើនឹងជះផលអវិជ្ជមានអ្វីខ្លះទៅកាន់អនាគតដើម្បីជាការដាស់ស្មារតីកុំឱ្យលង់នឹងការប្រើប្រាស់ច្រើនលើសកំណត់។

៣. ផ្ទុកទុកនូវកំហឹង ៖ ខឹងសម្បារនឹងអ្វីមួយគឺជារឿងធម្មជាតិរបស់មនុស្ស ដូច្នេះត្រូវតែបញ្ចេញវាមកក្រៅប៉ុន្តែក្នុងរូបភាពមួយដែលមានផាសុកភាព។ ការផ្ទុកកំហឹងក្នុងខ្លួនពុំបានផ្តល់នូវផលវិជ្ជមានក្នុងរយៈពេលវែងនោះទេ ហើយការផ្ទុកកំហឹងទៀតសោត ប្រៀបដូចជាការផ្ទុកជាតិពុលនៅក្នុងខ្លួនយ៉ាងដូច្នោះដែរ។ ដូច្នេះការចេះអភ័យទោសចំពោះរឿងរ៉ាវដែលបានកើតឡើង ជំនួសឱ្យការផ្ទុកកំហឹង ជាវិធីមួយនាំឱ្យស្ថានការណ៍ដែលបានកើតឡើងកន្លងមកបានធូរស្បើយ ជាងកាលដែលអោបទុកនូវរឿងរ៉ាវមិនល្អ។

៤. មិនធ្វើសកម្មភាពចលនារាងកាយ ៖ ក្នុងស្ថានភាពដ៏មមាញឹក ឬអង្គុយធ្វើការជាច្រើនម៉ោងក្នុងមួយថ្ងៃ ធ្វើឱ្យរាងកាយមានសុខភាពមិនល្អ ស្ពឹកស្រពន់ជាដើម។ ដូច្នេះក្នុងកំឡុងពេលអង្គុយធ្វើការពី៨ម៉ោងទៅ១០ម៉ោងក្នុងមួយថ្ងៃ គឺចាំបាច់ណាស់ត្រូវឱ្យរាងកាយបានអនុវត្តន៍សកម្មភាពទាំងឡាយណាដែលផ្តល់ផលល្អទៅកាន់សុខភាព។ ប្រសិនបើអ្នកមានបញ្ហាជាមួយនឹងការមិនមានទម្លាប់ធ្វើឱ្យរាងកាយសកម្មនោះទេ ជាដំបូងគឺត្រូវស្វែងរកសកម្មភាពណាដែលធ្វើឱ្យអ្នករីករាយជាមុនសិន ឬក៏ដើរហាត់ប្រាណរៀងរាល់ថ្ងៃ ហើយវិធីដែលល្អនោះគឺរៀបចំកាលវិភាគទៅហាត់ប្រាណនៅឯក្លឹបតែម្តង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ប្រទេសចិនឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន កំពុងបើកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាជាថ្នាក់ភាសាអង់គ្លេស និងភាសាចិន។

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិក្ខាកាមរៀនជំនាញអគ្គិសនី និងកាមេរ៉ាសុវត្ថិភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ជាឱកា​សសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅ​តាម​រោងចក្រ សហគ្រាសនានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម...

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅអាល្លឺម៉ង់ ពីកម្មវិធី Neudert-Foundation ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Neufert Founation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សារយៈពេល ១ឆ្នាំ ទៅ២ឆ្នាំ តាមកម្មវិធីសិក្សា។

គ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិន ១ឆ្នាំ ដល់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/06/2026

ផ្អែកតាមការប្រកាសរបស់ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC), សមាគម ក្រោមកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang នាទីក្រុងវិនចូវ (Wenzhou) ក្នុងគោលបំណង...

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2024

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីអង្គការសហគមន៍យើង ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ពីអង្គការសហគមន៍យើង ក្នុងឆ្នាំសិក្សា២០២៦សម្រាប់សិស្សជាប់ថ្នាក់ទី១២ ឬកំពុងសិក្សាថ្នាក់ទី១២។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សានៅក្នុងខេត្តសៀមរាប។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....