ជំនាញ ៦ដែលមានតម្រូវការខ្ពស់ ក្រោយពិភពលោកងាកមកលើកកម្ពស់បរិស្ថាន

ទន្ទឹមនឹងការរីកចម្រើនលើវិស័យបច្ចេកវិទ្យាជាន់ខ្ពស់ក្នុងពិភពលោក ប្រទេសជាច្រើនក៏កំពុងគិតគូអំពីការលើកកម្ពស់បរិស្ថាន ព្រមទាំងសេដ្ឋកិច្ចបៃតងផងដែរ ដើម្បីនាំមកនូវការអភិវឌ្ឍប្រកបដោយចីរភាពទាំងបរិស្ថាន និងសង្គម។ ជាមួយគ្នានេះ ជំនាញមួយចំនួនដែលពាក់ព័ន្ធនឹងការលើកម្ពស់បរិស្ថាន(Green Job) នឹងក្លាយជាជំនាញដែលមានទីផ្សារខ្ពស់នាពេលអនាគត។ តើជំនាញទាំនោះមានអ្វីខ្លះ?

យោងតាម We Forum បានឱ្យដឹងថា នៅក្នុងកម្មវិធីលើកកម្ពស់បរិស្ថានរបស់អង្គការសហប្រជាជាតិ បានបង្ហាញអំពីជំនាញ ៦ដែលមានតម្រូវការខ្ពស់ ដែលនឹងជួយឱ្យយុវជនទទួលបានភាពជោគជ័យនាពេលអនាគត នៅពេលពិភពលោកងាកមកលើកកម្ពស់ឧស្សាហកម្មបៃតង។ ជំនាញទាំងនោះមានដូចជា៖

១. ជំនាញវិទ្យាសាស្ត្រ (Science skill) ៖ ការអភិវឌ្ឍសេដ្ឋកិច្ចបៃតងនាពេលអនាគត គឺពឹងផ្អែកខ្លាំងទៅលើធនធានមនុស្សដែលមានជំនាញផ្នែកវិទ្យាសាស្ត្រ។ ដោយជំនាញសំខាន់ៗទាំងនោះរួមមាន អ្នកវិទ្យាសាស្ត្របរិសា្ថន ជីវវិទូ អ្នកជំនាញផ្នែកធារាសាស្ត្រ (hydrologist) និងជីវគីមី(biochemist)។ អ្នកឯកទេសលើជំនាញដែលបានរៀបរាប់នេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការត្រួតពិនិត្យ គ្រប់គ្រង និងការពារធនធានធម្មជាតិ រួមទាំងដី និងការផ្គត់ផ្គង់ទឹក។

២. អ្នកជំនាញស្ថាបត្យកម្ម និងរៀបចំគម្រោង(Architectural and planning skills) ៖ នាពេលអនាគត ការសាងសង់អគារនឹងសង្កត់ធ្ងន់ទៅលើការសន្សំសំចៃថាមពល ដែលតម្រូវឱ្យមានធនធាន និងសម្ភារតិចជាងមុន ក្នុងដំណើរការសាងសង់។ ដូច្នេះហើយ ស្ថាបត្យករ និងអ្នករៀបចំគម្រោង ត្រូវរចនាគម្រូអគារ ដែលអនុលោមតាមបញ្ញាតិបរិស្ថាន ដែលចាំបាច់ត្រូវបានទីតាំងសម្រាប់ដាំដើមឈើ ស្មៅ និងបន្លែជាដើម។

៣. ជំនាញវិស្វកម្មបៃតង និងបច្ចេកវិទ្យា(Green engineering and tech skills) ៖ យុវជននាថ្ងៃនេះ នឹងក្លាយជាវិស្វករបៃតងនៅថ្ងៃស្អែក ដែលជួយរចនា បង្កើត និងថែទាំងបន្ទះស្រូបពន្លឺព្រះអាទិត្យ ទួរប៊ីនខ្យល់ យានជំនិះបញ្ចេញឧស្ម័នតិច និងផ្នែកជាច្រើនទៀតនៃបច្ចេកវិទ្យាសេដ្ឋកិច្ចបៃតង។

៤. ជំនាញកសិកម្ម ៖ ការធ្វើកសិកម្ម និងការផ្គត់ផ្គង់ស្បៀងអាហារ គឺជាវិស័យដែលមាននិរន្តរភាពមួយ ដែលមនុស្សត្រូវការជាចាំបាច់។ ជាមួយគ្នានេះ ជំនាញនេះនឹងកាន់តែមានតម្រូវខ្ពស់នាពេលអនាគត ដោយសារកំណើននៃតម្រូវការផលិតផលកសិកម្មសរីរាង្គ ការបង្កើតឱ្យមានកសិកម្មក្នុងទីក្រុង និងកសិកម្មបែបទំនើប (Precision farming)។

៥. ជំនាញយុវតិធម៌បរិស្ថាន (Environmental justice skill) ៖ អ្នកជំនាញលើផ្នែកនេះ នឹងដើរតួរជាអ្នកសម្របសម្រួលរវាងសិទ្ធិមនុស្ស និងសិទ្ធិបរិស្ថាន។ ពួកគេចាំបាច់ត្រូវមានចំណេះដឹងផ្នែកច្បាប់ សង្គម និងប្រវត្តិសាស្ត្រ ដើម្បីធានាថាមនុស្សជាតិមិនបង្កើតកំហុសឆ្គងកាលពីអតីតកាលម្ដងទៀត ដែលអាចនាំឱ្យមានបញ្ហាសង្គម បរិស្ថាន និងភាពក្រីក្រ។

៦. ជំនាញផ្នែកបង្កើតប្រព័ន្ធប្រតិបត្តិការ (System Skills)៖ សេដ្ឋកិច្ចបៃតងនឹងត្រូវការអ្នកជំនាញផ្នែករចនា ប្រតិបត្តិការ និងត្រួតពិនិត្យប្រព័ន្ធយ៉ាងទូលំទូលាយ។ អ្នកជំនាញផ្នែកនេះ មានតួនាទីស្វែងរកវិធីបង្កើនប្រសិទ្ធភាពអាជីវកម្ម និងកែលម្អប្រព័ន្ធប្រតិបត្តិការ។ ពួកគេត្រូវមានចំណេះដឹងផ្នែកម៉ាក្រូសេដ្ឋកិច្ច ដើម្បីកសាងនិរន្តរភាពក្នុងគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធរយៈពេលវែង។

ការងារក្នុងសង្គមនៃសេដ្ឋកិច្ចបៃតង

ការងារ និងអាជីពថ្មីៗរាប់លាននឹងត្រូវបានបង្កើតនៅក្នុងសេដ្ឋកិច្ចបៃតង ប៉ុន្តែការបង្កើតការងារថ្មី ក៏តម្រូវឱ្យមានធនធានមនុស្សដែលអាចឆ្លើយតបនឹងឱកាសការងារទាំងនោះផងដែរ។ ទន្ទឹមនឹងនេះ បើយោងតាមរបាយការណ៍របស់ Davos Labs youth Recovery Plan បានឱ្យដឹងថា ៥០% នៃយុវជនបច្ចុប្បន្ននឹងមានអារម្មណ៍ថា ពួកគេមិនមានជំនាញដ៏ត្រឹមត្រូវមួយ ដើម្បីធានាថាពួកគេមានការងារល្អក្នុងរយៈពេល ៥ ទៅ ១០ឆ្នាំខាងមុខ។

ជាមួយគ្នានេះ ជំនាញមួយចំនួនដូចជា អ្នកជំនាញផ្នែកថាមពលបៃតង (Green energy skill) វិស្វករ ជំនាញគិតបែបត្រិះរិះ (Critical thinking) ជំនាញឌីជីថល និងគ្រប់គ្រងទិន្នន័យនឹងមានតម្រូវការខ្ពស់គិតត្រឹមឆ្នាំ ២០៥០។

ជំនាញមានតម្រូវការខ្ពស់ក្នុងវិស័យជំនួញ

ភាពរីកចម្រើននៃបច្ចេកវិទ្យា គឺជាកត្តាជំរុញដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យជាច្រើន។ យោងតាមរបាយការ Future of Job Report បានឱ្យដឹងថា ជំនាញ cloud computing, big data, artificial intelligence និងជំនាញបច្ចេកវិទ្យាដទៃទៀត នឹងក្លាយជាជំនាញអាទិភាពដែលម្ចាស់អាជីវកម្មត្រូវការ។ ម្ចាស់អាជីវកម្មនៅអាមេរិកប្រមាណ ៩៤% បានរាយការណ៍ថា ពួកគាត់រំពឹងថាបុគ្គលិករបស់ខ្លួននឹងអភិវឌ្ឍជំនាញខាងលើ ដើម្បីវិវត្តន៍ខ្លួនឱ្យទាន់ស្ថានការ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ៥០កន្លែង ទៅសិក្សា​នៅប្រទេស​ចិន តាមរយៈកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2026

អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (លើកទី២) ចំនួន ៥០ កន្លែង

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាតបត្រ៥០កន្លែងនៅសាកលវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈចំនួន៥០កន្លែង សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ...

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2025

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2024

កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាស​ផ្តល់អាហារូបករណ៍ដែលមាន​តម្លៃរហូត​ដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...

ឱកាសចូលរូមសិក្ខាសាលានៅប្រទេសឥណ្ឌា ពីកម្មវិធីភាពជាអ្នកដឹកនាំលើទី១១ ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសម្រាប់យុវជន ចូលរួមក្នុងកម្មវិធីសិក្ខាសាលាភាពជាអ្នកដឹកនាំយុវជនលើកទី១១ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអប់រំសម្រាប់ការយល់ដឹងអន្តរជាតិរបស់អង្គការយូណេស្កូអាស៊ីប៉ាហ្វិក (APCEIU)។ កម្មវិធីនឹងជ្រើសរើស យុវជន យុវនារី ចំនួន៤០នាក់...

នូវែលសេឡង់ ជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលខ្លី ក្រោមប្រធានបទ “Public Health Management ASEAN Online 2026”

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 07/07/2026

នូវែលសេឡង់ នឹងជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី ក្រោមប្រធានបទ "Public Health Management ASEAN Online 2026"

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ

ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2025

កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...