វិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland របស់ប្រទេសនូវែលសេឡង់ បានប្រកាសជ្រើសរើសមន្ត្រីរាជការផ្នែកសុខភាពសាធារណៈកម្ពុជាចំនួន ៤ រូប ដើម្បីឱ្យសិក្សាវគ្គបណ្តុះបណ្តាលរយៈពេលខ្លី ក្រោមប្រធានបទ “Public Health Management ASEAN Online 2026” នៅនូវែលសេឡង់។
តាមក្រសួងអប់រំ យុវជន និងកីឡា វគ្គបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ខែតុលា ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ តាមប្រព័ន្ធអនឡាញ។
សម្រាប់មន្ត្រីរាជការផ្នែកសុខភាពសាធារណៈ ដែលអាចចូលរួមវគ្គបណ្តុះបណ្តាលនេះបាន ត្រូវមានតួនាទីកម្រិតមធ្យម (អនុប្រធាន/ប្រធាននាយកដ្ឋាន) ដែលមានបទពិសោធការងារយ៉ាងតិច ៥ឆ្នាំ, មានចំណេះដឹងភាសាអង់គ្លេសកម្រិតមធ្យម (IELTS 5.5) និងកុំព្យូទ័រ កម្រិតមូលដ្ឋាន។

ដូច្នេះ ចំពោះមន្ត្រីរាជការ ដែលមានលក្ខណសម្បត្តិដូចខាងលើ និងមានចំណាប់អារម្មណ៍ចំពោះកម្មវិធីបណ្តុះបណ្តាលនេះ សូមដាក់ពាក្យតាមរយៈគេហទំព័រ https://manaaki-tstts.nz/programmes/ ឱ្យបានមុនថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦។
សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងការបំពេញសំណុំបែបបទចូលរួម សូមទាក់ទងតាមរយៈអ៊ីមែល manaaki-tstts@wup.nz ៕






























