ជំនាញ បដិសណ្ឋារកិច្ច និងទេសចរណ៍

14:57 វិនាទី |  Added: 23.01.2024 |  0 views

Description

កម្មវិធី អនាគត រដូវកាលទី ២ ៖ ភាគទី៨ - ជំនាញ បដិសណ្ឋារកិច្ច និងទេសចរណ៍​​​​​​​​ ជំនាញបដិសណ្ឋារកិច្ចជាជំនាញមួយក្នុងផ្នែកទេសចរណ៍ ដែលរុញច្រានប្រទេសកម្ពុជាឱ្យកាន់តែមានមុខមាត់ តាមរយៈការទទួលភ្ញៀវប្រកបដោយការយកចិត្តទុកដាក់។ ដូច្នេះអ្នកជំនាញដែលមានវិជ្ជជីរៈ គឺជាអ្វីដែលកាន់តែសំខាន់សម្រាប់កម្ពុជាបច្ចុប្បន្ន។ តើដើម្បីក្លាយជាអ្នកជំនាញនៅក្នុងផ្នែកបដិសណ្ឋារកិច្ចបាន យុវជន និងអ្នកនៅក្នុងផ្នែកនេះ គួរអភិវឌ្ឍន៍ខ្លួនបែបណា? លោក ហ៊ីង ថាវត្ថិ : គ្រូបណ្ដុះបណ្ដាលបច្ចេកទេស ផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍ នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសនៃកម្ពុជា នឹងបកស្រាយលំអិតពីជំនាញបដិសណ្ឋារកិច្ច។

អនាគត

អំពី អនាគត

ភាពមិនស៊ីគ្នារវាងធនធានមនុស្ស និងតម្រូវការទីផ្សារការងារជាក់ស្តែង ជាបញ្ហាប្រឈមយ៉ាងសំខាន់មួយដែលកម្ពុជាកំពុងជួបប្រទះ។ ចំណុចនេះ បង្ករជាការលំបាកសម្រាប់គ្រប់ភាគីទាំងអស់ ទាំងនិយោជក និង​សិស្សនិស្សិត។ អ្នកគ្រប់គ្រងស្ថាប័ន​រអ៊ូថាគ្មាន​កម្លាំងពលកម្មគ្រប់គ្រាន់ ខណៈ​សិស្សនិស្សិតលើកឡើងថាគ្មានកន្លែងចូលបម្រើការងារ។ បញ្ហានេះត្រូវបានគេរកឃើញថា កើតឡើងដោយសារតែ​សិស្សនិស្សិតមិនយល់ច្បាស់ពីវិធីក្នុងការជ្រើសរើសជំនាញឱ្យបានត្រឹមត្រូវ និងស្គាល់ជំនាញមិនអស់ ទើបធ្វើឱ្យពួកគេរើសតែជំនាញដដែលៗ ហើយគ្មានទីផ្សារ ខណៈជំនាញដែលត្រូវការពិតប្រាកដបែរជាគ្មានអ្នករៀនទៅវិញ។ ហេតុនេះហើយទើប​កម្មវិធី អនាគត ត្រូវបានបង្កើតឡើងដើម្បីបង្ហាញពីជំនាញ​នានានៅក្នុងទីផ្សារកម្ពុជា សម្រាប់ជាជម្រើសយ៉ាងច្បាស់លាស់ចំពោះយុវជនកម្ពុជា។