ជំនាញ ស្ថាបត្យកម្ម

14:57 វិនាទី |  Added: 02.01.2024 |  3 views

Description

កម្មវិធី អនាគត រដូវកាលទី ២ ៖ ភាគទី៥ - ជំនាញ ស្ថាបត្យកម្ម “បើតាមការផ្តល់បទសម្ភាសន៍របស់ បណ្ឌិត លី រស្មី រដ្ឋលេខាធិការ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លើកឡើងថា ស្ថាបត្យកម្ម គឺជាជំនាញមួយដែលស្ថិតនៅក្នុងផ្នែកច្នៃប្រឌិត ហើយតាមរយ:ស្ថាបត្យកម្ម គឺអាចបង្ហាញ និងផ្សព្វផ្សាយ ឱ្យពិភពលោកកាន់តែស្គាល់ច្បាស់ពីប្រទេសកម្ពុជា ”

អនាគត

អំពី អនាគត

ភាពមិនស៊ីគ្នារវាងធនធានមនុស្ស និងតម្រូវការទីផ្សារការងារជាក់ស្តែង ជាបញ្ហាប្រឈមយ៉ាងសំខាន់មួយដែលកម្ពុជាកំពុងជួបប្រទះ។ ចំណុចនេះ បង្ករជាការលំបាកសម្រាប់គ្រប់ភាគីទាំងអស់ ទាំងនិយោជក និង​សិស្សនិស្សិត។ អ្នកគ្រប់គ្រងស្ថាប័ន​រអ៊ូថាគ្មាន​កម្លាំងពលកម្មគ្រប់គ្រាន់ ខណៈ​សិស្សនិស្សិតលើកឡើងថាគ្មានកន្លែងចូលបម្រើការងារ។ បញ្ហានេះត្រូវបានគេរកឃើញថា កើតឡើងដោយសារតែ​សិស្សនិស្សិតមិនយល់ច្បាស់ពីវិធីក្នុងការជ្រើសរើសជំនាញឱ្យបានត្រឹមត្រូវ និងស្គាល់ជំនាញមិនអស់ ទើបធ្វើឱ្យពួកគេរើសតែជំនាញដដែលៗ ហើយគ្មានទីផ្សារ ខណៈជំនាញដែលត្រូវការពិតប្រាកដបែរជាគ្មានអ្នករៀនទៅវិញ។ ហេតុនេះហើយទើប​កម្មវិធី អនាគត ត្រូវបានបង្កើតឡើងដើម្បីបង្ហាញពីជំនាញ​នានានៅក្នុងទីផ្សារកម្ពុជា សម្រាប់ជាជម្រើសយ៉ាងច្បាស់លាស់ចំពោះយុវជនកម្ពុជា។