ជំនាញ ទេសចរណ៍

15:13 វិនាទី |  Added: 26.12.2023 |  1 views

Description

កម្មវិធី អនាគត រដូវកាលទី ២ ៖ ភាគទី៤ - ជំនាញ ទេសចរណ៍ លោក គន្ធា ភិរម្យ : នាយករង នៃសាលាជាតិទេសចរណ៍ “វិស័យទេសចរណ៍គឺជាវិស័យចម្បងដែលចូលរួមអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជាក្នុងការបង្កើតការងារយ៉ាងច្រើនទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកឱ្យកាន់តែច្រើនថែមទៀត កម្ពុជាត្រូវការធនធានមនុស្សដែលមានគុណភាព ដូច្នេះកម្លាំងពលកម្មប្រកបដោយវិជ្ជាជីវ:គឺជាចំណុចសំខាន់ក្នុងការជួយជំរុញឱ្យវិស័យនេះកាន់តែរីកចម្រើន ។

អនាគត

អំពី អនាគត

ភាពមិនស៊ីគ្នារវាងធនធានមនុស្ស និងតម្រូវការទីផ្សារការងារជាក់ស្តែង ជាបញ្ហាប្រឈមយ៉ាងសំខាន់មួយដែលកម្ពុជាកំពុងជួបប្រទះ។ ចំណុចនេះ បង្ករជាការលំបាកសម្រាប់គ្រប់ភាគីទាំងអស់ ទាំងនិយោជក និង​សិស្សនិស្សិត។ អ្នកគ្រប់គ្រងស្ថាប័ន​រអ៊ូថាគ្មាន​កម្លាំងពលកម្មគ្រប់គ្រាន់ ខណៈ​សិស្សនិស្សិតលើកឡើងថាគ្មានកន្លែងចូលបម្រើការងារ។ បញ្ហានេះត្រូវបានគេរកឃើញថា កើតឡើងដោយសារតែ​សិស្សនិស្សិតមិនយល់ច្បាស់ពីវិធីក្នុងការជ្រើសរើសជំនាញឱ្យបានត្រឹមត្រូវ និងស្គាល់ជំនាញមិនអស់ ទើបធ្វើឱ្យពួកគេរើសតែជំនាញដដែលៗ ហើយគ្មានទីផ្សារ ខណៈជំនាញដែលត្រូវការពិតប្រាកដបែរជាគ្មានអ្នករៀនទៅវិញ។ ហេតុនេះហើយទើប​កម្មវិធី អនាគត ត្រូវបានបង្កើតឡើងដើម្បីបង្ហាញពីជំនាញ​នានានៅក្នុងទីផ្សារកម្ពុជា សម្រាប់ជាជម្រើសយ៉ាងច្បាស់លាស់ចំពោះយុវជនកម្ពុជា។