ជំនាញ វិស្វកម្មសំណង់ស៊ីវិល

15:02នាទី |  Added: 08.05.2024 |  0 views

Description

កម្មវិធី អនាគត រដូវកាលទី ២ ៖ ភាគទី២៣ - ជំនាញ វិស្វកម្មសំណង់ស៊ីវិល លោក សុខ សុភី ដែលជាគ្រូបង្រៀនផ្នែក វិស្វកម្មសំណង់ស៊ីវិលនៃវិទ្យាជាតិពហុបច្ចេកទេសនៃកម្ពុជា ជំនាញវិស្វកម្មសំណង់ស៊ីវិល គឺជាជំនាញមួយដែលសិក្សា អំពីការរចនា ការសាងសង់ និងការថែរក្សាគ្រឹះសម្រាប់សម័យទំនើបមានដូចជា ស្ពាន ថ្នល់ ប្រព័ន្ធថាមពល កំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធផេ្សងៗទៀត ដែលចូលរួមចំណែកនៅក្នុងការរៀបចំដែនដី និងនគរូបនីយកម្ម

អនាគត

អំពី អនាគត

ភាពមិនស៊ីគ្នារវាងធនធានមនុស្ស និងតម្រូវការទីផ្សារការងារជាក់ស្តែង ជាបញ្ហាប្រឈមយ៉ាងសំខាន់មួយដែលកម្ពុជាកំពុងជួបប្រទះ។ ចំណុចនេះ បង្ករជាការលំបាកសម្រាប់គ្រប់ភាគីទាំងអស់ ទាំងនិយោជក និង​សិស្សនិស្សិត។ អ្នកគ្រប់គ្រងស្ថាប័ន​រអ៊ូថាគ្មាន​កម្លាំងពលកម្មគ្រប់គ្រាន់ ខណៈ​សិស្សនិស្សិតលើកឡើងថាគ្មានកន្លែងចូលបម្រើការងារ។ បញ្ហានេះត្រូវបានគេរកឃើញថា កើតឡើងដោយសារតែ​សិស្សនិស្សិតមិនយល់ច្បាស់ពីវិធីក្នុងការជ្រើសរើសជំនាញឱ្យបានត្រឹមត្រូវ និងស្គាល់ជំនាញមិនអស់ ទើបធ្វើឱ្យពួកគេរើសតែជំនាញដដែលៗ ហើយគ្មានទីផ្សារ ខណៈជំនាញដែលត្រូវការពិតប្រាកដបែរជាគ្មានអ្នករៀនទៅវិញ។ ហេតុនេះហើយទើប​កម្មវិធី អនាគត ត្រូវបានបង្កើតឡើងដើម្បីបង្ហាញពីជំនាញ​នានានៅក្នុងទីផ្សារកម្ពុជា សម្រាប់ជាជម្រើសយ៉ាងច្បាស់លាស់ចំពោះយុវជនកម្ពុជា។