Description
កម្មវិធី អនាគត រដូវកាលទី ២ ៖ ភាគទី១៩ - ជំនាញ ផលិតភេសជ្ជ: លោក ថៃ ឆារ៉ាត់ អនុប្រធានមហាវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ច នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសនៃកម្ពុជា “ជំនាញផលិតភេសជ្ជ: គឺមានទីផ្សារទូលំទូលាយ ហើយសក្កដានុពលនៃការដំណើរការគឺមិនរើសសេដ្ឋកិច្ចនោះទេ ទោះប្រទេសកំពុងអភិវឌ្ឍ រហូតដល់ប្រទេសអភិវឌ្ឍ ក៏នៅតែត្រូវការ ហើយក៏ជាជំនាញមួយដែលមានការសិក្សារយ: ពេលខ្លី អាចឱ្យសិស្សនិស្សិតដែលរៀនជំនាញនេះមានឳកាសសិក្សាបណ្ដើរធ្វើការបណ្ដើរផងដែរ”

អំពី អនាគត
ភាពមិនស៊ីគ្នារវាងធនធានមនុស្ស និងតម្រូវការទីផ្សារការងារជាក់ស្តែង ជាបញ្ហាប្រឈមយ៉ាងសំខាន់មួយដែលកម្ពុជាកំពុងជួបប្រទះ។ ចំណុចនេះ បង្ករជាការលំបាកសម្រាប់គ្រប់ភាគីទាំងអស់ ទាំងនិយោជក និងសិស្សនិស្សិត។ អ្នកគ្រប់គ្រងស្ថាប័នរអ៊ូថាគ្មានកម្លាំងពលកម្មគ្រប់គ្រាន់ ខណៈសិស្សនិស្សិតលើកឡើងថាគ្មានកន្លែងចូលបម្រើការងារ។ បញ្ហានេះត្រូវបានគេរកឃើញថា កើតឡើងដោយសារតែសិស្សនិស្សិតមិនយល់ច្បាស់ពីវិធីក្នុងការជ្រើសរើសជំនាញឱ្យបានត្រឹមត្រូវ និងស្គាល់ជំនាញមិនអស់ ទើបធ្វើឱ្យពួកគេរើសតែជំនាញដដែលៗ ហើយគ្មានទីផ្សារ ខណៈជំនាញដែលត្រូវការពិតប្រាកដបែរជាគ្មានអ្នករៀនទៅវិញ។ ហេតុនេះហើយទើបកម្មវិធី អនាគត ត្រូវបានបង្កើតឡើងដើម្បីបង្ហាញពីជំនាញនានានៅក្នុងទីផ្សារកម្ពុជា សម្រាប់ជាជម្រើសយ៉ាងច្បាស់លាស់ចំពោះយុវជនកម្ពុជា។
