ជំនាញ វិស្វកម្មមេកានិក

13:15នាទី |  Added: 13.03.2024 |  4 views

Description

កម្មវិធី អនាគត រដូវកាលទី ២ ៖ ភាគទី១៥ - ជំនាញ វិស្វកម្មមេកានិក លោក ឆាយ ភៀន គ្រូបង្រៀននៃវិទ្យាស្ថានពហុបច្ចេកទេសនៃកម្ពុជា គ្រឿងចក្រ គ្រឿងម៉ាស៊ីន ឬឧបករណ៍ជាច្រើនបង្កើតឡើងដើម្បីជួយសម្រួលដល់កិច្ចការងាររបស់មនុស្ស ដែលសព្វថ្ងៃមានការប្រើប្រាស់នៅក្នុងសិប្បកម្មឧស្សាហកម្ម និងវិស័យជាច្រើនទៀត តែត្រូវការអ្នកជំនាញបង្កើតថ្មី កែច្នៃឧបករណ៍ទាំងអស់នោះ មកប្រើប្រាស់ដោយអ្នកជំនាញវិស្វកម្មមេកានិក។

អនាគត

អំពី អនាគត

ភាពមិនស៊ីគ្នារវាងធនធានមនុស្ស និងតម្រូវការទីផ្សារការងារជាក់ស្តែង ជាបញ្ហាប្រឈមយ៉ាងសំខាន់មួយដែលកម្ពុជាកំពុងជួបប្រទះ។ ចំណុចនេះ បង្ករជាការលំបាកសម្រាប់គ្រប់ភាគីទាំងអស់ ទាំងនិយោជក និង​សិស្សនិស្សិត។ អ្នកគ្រប់គ្រងស្ថាប័ន​រអ៊ូថាគ្មាន​កម្លាំងពលកម្មគ្រប់គ្រាន់ ខណៈ​សិស្សនិស្សិតលើកឡើងថាគ្មានកន្លែងចូលបម្រើការងារ។ បញ្ហានេះត្រូវបានគេរកឃើញថា កើតឡើងដោយសារតែ​សិស្សនិស្សិតមិនយល់ច្បាស់ពីវិធីក្នុងការជ្រើសរើសជំនាញឱ្យបានត្រឹមត្រូវ និងស្គាល់ជំនាញមិនអស់ ទើបធ្វើឱ្យពួកគេរើសតែជំនាញដដែលៗ ហើយគ្មានទីផ្សារ ខណៈជំនាញដែលត្រូវការពិតប្រាកដបែរជាគ្មានអ្នករៀនទៅវិញ។ ហេតុនេះហើយទើប​កម្មវិធី អនាគត ត្រូវបានបង្កើតឡើងដើម្បីបង្ហាញពីជំនាញ​នានានៅក្នុងទីផ្សារកម្ពុជា សម្រាប់ជាជម្រើសយ៉ាងច្បាស់លាស់ចំពោះយុវជនកម្ពុជា។