ជំនាញវិទ្យាសាស្រ្សអុបទិក

13:07 វិនាទី |  Added: 28.02.2024 |  0 views

Description

កម្មវិធី អនាគត រដូវកាលទី ២ ៖ ភាគទី១៣ - ជំនាញវិទ្យាសាស្រ្សអុបទិក ជំនាញអុបទិក ជាជំនាញថ្មីនៅក្នុងប្រទេសកម្ពុជា ប៉ុន្ដែជំនាញនេះពិតជាសំខាន់ចំពោះការជួយ និងការពារដល់សុខភាពភ្នែក ប្រសិនបើភ្នែកមានបញ្ហាពិតណាស់ត្រូវការអ្នកជំនាញវិទ្យាសាស្រ្ដអុបទិក ក្នុងការស្វែងរកគំហើញភ្នែកឡើងវិញ ដោយប្រើប្រាស់ឧបករណ៍ជំនួយ ដូចជាវែនតាជាដើម” តើជំនាញនេះ គេសិក្សាទៅលើអ្វីខ្លះ ហើយជួបការលំបាក និងឱកាសបែបណានៅពេលសិក្សា? លោក ម៉ា សីហា គ្រូបង្រៀនជំនាញ វិទ្យាសាស្រ្ដអុបទិក នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសនៃកម្ពុជា នឹងបង្ហាញលំអិត។

អនាគត

អំពី អនាគត

ភាពមិនស៊ីគ្នារវាងធនធានមនុស្ស និងតម្រូវការទីផ្សារការងារជាក់ស្តែង ជាបញ្ហាប្រឈមយ៉ាងសំខាន់មួយដែលកម្ពុជាកំពុងជួបប្រទះ។ ចំណុចនេះ បង្ករជាការលំបាកសម្រាប់គ្រប់ភាគីទាំងអស់ ទាំងនិយោជក និង​សិស្សនិស្សិត។ អ្នកគ្រប់គ្រងស្ថាប័ន​រអ៊ូថាគ្មាន​កម្លាំងពលកម្មគ្រប់គ្រាន់ ខណៈ​សិស្សនិស្សិតលើកឡើងថាគ្មានកន្លែងចូលបម្រើការងារ។ បញ្ហានេះត្រូវបានគេរកឃើញថា កើតឡើងដោយសារតែ​សិស្សនិស្សិតមិនយល់ច្បាស់ពីវិធីក្នុងការជ្រើសរើសជំនាញឱ្យបានត្រឹមត្រូវ និងស្គាល់ជំនាញមិនអស់ ទើបធ្វើឱ្យពួកគេរើសតែជំនាញដដែលៗ ហើយគ្មានទីផ្សារ ខណៈជំនាញដែលត្រូវការពិតប្រាកដបែរជាគ្មានអ្នករៀនទៅវិញ។ ហេតុនេះហើយទើប​កម្មវិធី អនាគត ត្រូវបានបង្កើតឡើងដើម្បីបង្ហាញពីជំនាញ​នានានៅក្នុងទីផ្សារកម្ពុជា សម្រាប់ជាជម្រើសយ៉ាងច្បាស់លាស់ចំពោះយុវជនកម្ពុជា។