អ្នកចិត្តសាស្ត្រ ៖ ចង់ពង្រឹងថាមពលផ្លូវចិត្ត អ្នកប្រើបណ្ដាញសង្គម ត្រូវចេះ​ជ្រើសរើស​មាតិកា​តាមដាន

នៅ​មួយផ្នែក បណ្ដាញសង្គម ផ្ដល់នូវចំណេះដឹងយ៉ាងសម្បូរបែប ទាំងគំនិតអាជីវកម្ម ចំណេះដឹង​សុខភាព ការទំនាក់ទំនង និងព័ត៌មានវិជ្ជមាន​ផ្សេងៗ ប៉ុន្តែនៅមួយផ្នែកទៀត បណ្ដាញ​សង្គម​គឺជាកន្លែង​បំពុលផ្លូវចិត្ត តាមរយៈ​រូបភាពអវិជ្ជមាន ការ​គំរាម​កំហែងតាមអ៊ីនធឺណិត អំពើហិង្សា ការ​ឈ្លោះប្រកែក និងវិបត្តិផ្សេងៗ។ ដោយមានទាំងផ្នែកវិជ្ជមាន និងអវិជ្ជមាន អ្នកជំនាញ​ចិត្តសាស្ត្រ ណែនាំឱ្យ​អ្នកប្រើប្រាស់​បណ្ដាញសង្គម ត្រូវចេះ​ជ្រើសរើស​មាតិកាតាម​ដានឱ្យ​បានត្រឹមត្រូវ។

លោក ហឿ សេធុល ប្រធាន​សមាគម​អ្នកប្រឹក្សា និងអ្នកចិត្តសាស្រ្តកម្ពុជា និង​ជាស្ថាបនិក​សេវាប្រឹក្សា​យោបល់ និង​អប់រំផ្លូវចិត្ត (KCPS) លើកឡើង​ថា ការប្រើ​បណ្ដាញ​សង្គមមិន​បាន​ត្រឹមត្រូវ អាច​បង្កហានិភ័យ​ដល់សុខភាព​ផ្លូវ​ចិត្តអ្នកប្រើប្រាស់។ ជាពិសេស នៅពេល​ដែល​អ្នកប្រើ​ចំណាយ​ពេល​ច្រើនពេក តាមដាន​មាតិកា ដែលអាច​បំពុល​ផ្លូវចិត្ត។

លោក ហឿ សេធុល ប្រធានសមាគមអ្នកប្រឹក្សា និងអ្នកចិត្តសាស្រ្តកម្ពុជា និងជាស្ថាបនិកសេវាប្រឹក្សាយោបល់ និងអប់រំផ្លូវចិត្ត (KCPS) ។

លោក សេធុល បាន​ចាត់ទុក​ មាតិកាបំពុលផ្លូវចិត្ត គឺជាប្រភេទមាតិកា​ទាំងឡាយណា ដែល​ប៉ះទង្គិច​ផ្លូវចិត្តអ្នកមើល ដូចជា ការប្រើ​អំពើហិង្សា ការវាយដំ ការបាញ់​ប្រហារ គ្រោះថ្នាក់​ចរាចរណ៍ ការឈ្លោះគ្នា និង​ការប្រើ​ពាក្យពេចន៍​អសុរសជាដើម។ បើតាមការ​បញ្ជាក់​របស់អ្នក​ចិត្តសាស្ត្ររូបនេះ មាតិកា​ទាំងនោះ មិនបាន​ផ្ដល់​ជាចំណេះដឹង ដែល​អាចផ្ដល់​ជាប្រយោជន៍​ដុំកំភួន សម្រាប់​អ្នកតាម​ដាន​នោះទេ ប៉ុន្តែបែរ​ជានាំឱ្យ​ខាត​ពេលវេលា ប៉ះពាល់​អារម្មណ៍ និង​ផ្លូវចិត្ត​ទៅវិញ។

“ក្នុង​សម័យបច្ចេកវិទ្យានេះ បើសិនយើងមិនចេះបែងចែកព័ត៌មាន ដើម្បីតាមដានទេ បច្ចេកវិទ្យា​នឹងបំពុលយើង។ គេបង្កើត​មាតិកា​ឈ្លោះគ្នា យើងមើលរឿង​គេឈ្លោះគ្នា យើងខឹងគេ ឡើងវីយូ គេ​កើនវីយូ គេទទួលបាន​អត្ថប្រយោជន៍ យើងទទួល​បានបញ្ហា យើងខឹង យើងមួរម៉ៅ ចំណាយ​ពេលជា​ច្រើន លើរឿងទាំងអស់ហ្នឹង…”

ផ្ទុយទៅវិញ ប្រធាន​សមាគម​អ្នកប្រឹក្សា និង​អ្នកចិត្តសាស្រ្តកម្ពុជា លើកទឹកចិត្ត​ឱ្យអ្នក​ប្រើប្រាស់​បណ្ដាញសង្គម គួរតាម​ដាន​ចំណេះដឹង និង​ព័ត៌មាន​វិជ្ជមាន​ឱ្យបានច្រើន ដូចជា​ការថែទាំសុខភាព គំនិតថ្មីៗ ទស្សនៈអាជីវកម្ម និងគន្លឹះ​អភិវឌ្ឍខ្លួនជាដើម។ ព្រោះ​ចំណេះដឹង និង​ព័ត៌មាន​ប្រភេទ​នេះ នឹង​ជួយ​ពង្រឹង​ថាមពល​ផ្លូវចិត្តផង និងផ្ដល់​ជាពុទ្ធិបន្ថែម​សម្រាប់​ការរស់នៅ​ផង។ ហេតុនេះ អ្នកលេង​បណ្ដាញ​សង្គម ត្រូវ​រៀនរើស រៀន​សាប់ស្ក្រែប មាតិកាមួយ​ចំនួន ដែល​ល្អៗ ព្រោះវានឹង​ជួយ​យើង​រៀន​បាន​រឿងថ្មីៗជាច្រើន​ពីបណ្ដាញ​សង្គម។

ស្រប​នឹង​បញ្ហា​នេះ លោក សេធុល បាន​អំពាវនាវ​ឱ្យអ្នក​ផលិត​មាតិកា និង​អ្នកសារព័ត៌មាន គួរផ្ដោត​លើការ​ផលិតមាតិកា ដែលផ្ដល់​គុណតម្លៃ ចំណេះដឹង និង​ប្រយោជន៍​សម្រាប់សង្គម ដើម្បីចូលរួម​ទប់ស្កាត់​ព័ត៌មាន​ដែលអាច​បង្ក​ភាព​ចលាចល និង​រូបភាព​អវិជ្ជមាន​ក្នុងសង្គម៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

ឱកាសសិក្សានៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ប្រទេសដាណឺម៉ាក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 06/09/2024

ឱកាសទទួលបានការសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ដាណឺម៉ាកសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មុនវិជ្ជាផ្សេងៗ និងផ្ដល់ជូននិស្សិតអន្តរជាតិជាច្រើនកន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Chulalongkorn

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2025

កម្មវិធីអាហារូបករណ៍ Chulalongkorn University’s Graduate Scholarship Program ប្រកាសជ្រើសរើស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជនដែលជាពលរដ្ឋមកពីប្រទេស....

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន៥០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2025

ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៥០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល...

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។

ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំង​ជំនាន់ទី៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...

ឱកាស​អាហារូបករណ៍ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។