វីដេអូហ្គេម និង​កុមារ ៖ តើឪពុក​ម្ដាយ អាចជួយកូន​ឱ្យលេងហ្គេម តាម​របៀបត្រឹម​ត្រូវ​ដោយ​របៀប​ណា?

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ការ​លេង​វីដេអូហ្គេម ផ្ដល់ឱកាស​ដ៏អស្ចារ្យ​សម្រាប់​មនុស្ស​គ្រប់វ័យ ជាពិសេស​កុមារ ដែល​ពួកគេ​អាច​រៀនសូត្រ បង្កើន​គំនិត​ច្នៃប្រឌិត និងការ​បង្កើត​ទំនាក់ទំនង។ ប៉ុន្តែ​ទន្ទឹម​នឹង​គុណសម្បត្តិ វីដេអូ​ហ្គេម ក៏អាច​បង្កផលប៉ះពាល់​អវិជ្ជមាន​លើ​ជីវិត​កុមារ​ផងដែរ ការ​ញៀន​ហ្គេម បង្កើត​ទំនាក់ទំនង​ខុស​មនុស្ស ការ​ប្រើ​អំពើ​ហិង្សា ឬការ​ចំណាយ​ប្រាក់​ដែល​មិន​ត្រឹមត្រូវ​ជាដើម។ ដូច្នេះ តើ​មាតាបិតា អាច​ចូលរួម​ជាមួយ​កូន​បែប​ណា ដើម្បី​ឱ្យកុមារ​អាច​លេង​វីដេអូ​ហ្គេម ដោយ​មិន​ប៉ះពាល់​សុខភាព និង​ជីវិត​ពួកគេ​?

ជុំវិញ​សំណួរ​នេះ Unicef បាន​ណែនាំ​ថា ដើម្បីជួយ​កុមារ​ឱ្យ​លេងហ្គេម ដោយ​មិនបង្ក​ផលប៉ះពាល់​អវិជ្ជមាន គឺ​មាតាបិតា ត្រូវ​លេង​ហ្គេម​ជាមួយ​កុមារ។ ឪពុកម្ដាយ ត្រូវ​អង្គុយចុះ ហើយ​បង្រៀន​កុមារ​អំពី​របៀប​លេងហ្គេម​ដែល​ត្រឹមត្រូវ។ អនុញ្ញត​ឱ្យពួកគេ​បង្ហាញ​សមត្ថភាព និង​ជំនាញ​របស់​គេ ដោយ​រីករាយ។

លទ្ធផល​ដែល​ទទួលបាន​ពីការ​ស្រាវជ្រាវ និង​សម្ភាសន៍​ជាមួយ​ឪពុកម្ដាយ ដែល​អនុវត្ត​វិធីសាស្ត្រ​នេះ គឺបន្ទាប់​ពី​អនុវត្តរួច, ទស្សនៈ និង​ផ្នត់គំនិតឪពុកម្ដាយ​ចំពោះការលេង​ហ្គេម​របស់​កូន​បាន​ផ្លាស់ប្ដូរ ហើយ​កូន និង​ឪពុកម្ដាយ អាចមាន​ការ​សន្ទនា​បើក​ចំហ​កាន់តែ​ច្រើន​អំពី​ការ​លេង​វីដេអូ​ហ្គេម។

ការចូលរួម​លេង​ជាមួយកូន គឺជាការ​ជួយកូន​ក្នុងការ​ស្វែងរក​ចំណង់​ចំណូល​ចិត្ត​របស់​គេ​បន្ថែម​ទៀត ហើយ​អាច​ជំរុញ​ឱ្យកុមារ​សិក្សា​ស្វែងយល់​អំពី​ការ​លេង​ហ្គេម​ដ៏ត្រឹមត្រូវ។ លើស​ពី​នេះ កុមារ​ក៏អាច​យល់ពីគុណ​តម្លៃ នៃការ​មាន​ចំណង់ចំណូល​ចិត្តក្នុង​រូបភាព​វិជ្ជមាន។ ខណៈ​កុមារ​នឹងគិត​ថា អ្នក​ជា​អាណា​ព្យាបាល យល់ពី​ពួកគេ និងយល់​អំពី​ការ​លេងហ្គេម។

នៅពេល​ដែលកូន​របស់​អ្នកយល់​ថា អ្នក​យល់ពី​ការលេងហ្គេម គេនឹង​ជឿលើ​អ្វីដែល​អ្នក​ពន្យល់ពួក​គេ​អំពីហ្គេម។ ប្រសិន​បើអ្នក​ពន្យល់​គេ​ថា ការ​លេង​ហ្គេម​ក្នុង​មួយថ្ងៃ​១ម៉ោង ឬ២ម៉ោង គឺ​គ្រប់គ្រាន់ កុមារ​ជឿលើអ្វី​ដែល​អ្នក​និយាយ ជាជាង​ដែល​អ្នក​ស្ដី​បន្ទោស និង​ប្រាប់ពួកគេ​ថា គេ​កំពុងតែ​ធ្វើរឿង​ឆោតល្ងង់ ហើយនេះ​គឺជា​ការខ្ជះខ្ជាយ​ពេលវេលា។

ការ​ប្រាប់​កុមារ​ថា ការ​លេងហ្គេម​ជារឿង​ដែល​ខ្ជះខ្ជាយ​ពេលវេលា វិចារណញ្ញាណ​របស់​គេ នឹង​យល់ថា នេះមិន​មែន​ជាការ​ពិតទេ។ ព្រោះ​គេយល់​ថា ការដែល​ធ្វើរឿងដែល​ខ្លួនស្រឡាញ់​ចូលចិត្ត មិនមែន​ជារឿង​ដែល​ខ្ជះខ្ជាយ​ពេលវេលា​នោះទេ។

ការ​កសាង​មូលដ្ឋាន​រួមនេះ អនុញ្ញាត​ឱ្យអ្នកមាន​ការសន្ទនា​បើកចំហ​បន្ថែម​ជាមួយកូន អំពី​របៀប​លេងហ្គេម​ដែល​ត្រឹមត្រូវ, ពេល​វេលា​សមស្រប​ដែលគេ​អាច​លេង​ហ្គេម និង​មនុស្ស​ដែល​គេ​សេពគប់ និង​លេងហ្គេម​ជាមួយ​បាន។

នៅក្នុង​សម័យ​បច្ចេកវិទ្យា​នេះ ការ​ហាមឃាត់​មិនឱ្យកុមារ​លេងហ្គេម គឺជារឿង​មួយ ដែល​ពិបាក ប៉ុន្តែ​អាណាព្យាបាល​អាច​បង្ហាញ​ផ្លូវ និង​ណែនាំ​កុមារអំពី​ការ​លេងហ្គេម​សមស្រប ហើយ​អនុញ្ញាត​ឱ្យគេ​រីករាយ ក្នុងពិភពលោក​របស់គេ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យជាតិមានជ័យផ្ដល់អាហារូបករណ៍ចំនួន២៥កន្លែងតាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស​ សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2024

សាកលវិទ្យាជាតិមានជ័យផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២៥កន្លែងសិក្សាថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ 

អាហារូបករណ៍សិក្សា​ជំនាញ​វិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2025

ដោយ​មានការ​គាំទ្រពីគម្រោង​អភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​បណ្តុះបណ្តាល​ឥតគិតថ្លៃ​ទៅលើ...

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី ICESCO Young Professionals នៅប្រទេសម៉ារ៉ុក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2025

កម្មវិធី ICESCO Young Professionals នៃ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ឥស្លាមពិភពលោក (The Islamic World Educational, Scientific and Cultural Organization) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា...

ក្រសួង​អប់រំ ​ផ្តល់​កន្លែង​ស្នាក់​នៅ​ដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​៩០​នាក់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2026

ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ផ្តល់​កន្លែង​ស្នាក់​នៅ​បណ្តោះអាសន្ន​ទៅដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​ ​៩០​ ​នាក់​ ​ឱ្យ​ស្នាក់​នៅ​មជ្ឈមណ្ឌល​អន្តេវាសិក​និស្សិត​នារី​របស់​ក្រសួង​ ​ដែល​មាន​ទីតាំង​

អាហារូបករណ៍៥០កន្លែងសិក្សានៅសាកលវិទ្យាល័យខេមរៈថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យខេមរៈ តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត...

អាហារូបករណ៍ថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2025

កម្មវិធីអាហារូបករណ៍ King AbdulAziz University Graduate Scholarship Programs បានប្រកាស​ពីការផ្តល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត