ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ៖ វិស័យ​ឯកជនជា​ចំណែក​យ៉ាង​សំខាន់ ក្នុងការ​ពង្រឹងវិស័យ​សិក្សា​ធិការ​នៅ​កម្ពុជា

ក្នុង​ឱកាស​ចូលរួម​សម្ពោធ​ដាក់​ដំណើរ​ការ​ជាផ្លូវ​ការ​សាលា​រៀន​វ៉េស្ទឡាញន៍ សាខាទី១២ ក្រុងច្បារមន ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា វិស័យ​ឯកជន បាន​ចូលរួម​បដិភាគ​យ៉ាង​សំខាន់​ជាមួយ​រាជរដ្ឋាភិបាល…

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។

កែវភ្នែកសិប្បនិម្មិត ផលិតដោយគរុនិស្សិត NIE ជួយ​គ្រូបង្រៀន​ងាយស្រួលពន្យល់សិស្សទាក់ទងមេរៀនជីវវិទ្យា

ជាគំនិតជួយ​ទៅ​ដល់ការ​បង្រៀន​របស់​គ្រូបង្រៀន​ទៅលើមុខវិជ្ជាជីវវិទ្យា គរុនិស្សិតមួយ​ក្រុម នៃវិទ្យាស្ថានជាតិអប់រំ បាន​បង្កើតសម្ភារឧបទ្ទេស “កែវភ្នែកសិប្បនិម្មិត” ប្រកបដោយភាពច្នៃប្រឌិត និងគួរ​ឱ្យ​ទាក់ទាញ រហូត​ទទួលបានជ័យលាភីលេខ១ ក្នុង​ឱកាស​ដាក់តាំង…

ក្រសួងអប់រំ បណ្តុះបណ្តាលមន្ត្រី ពីបច្ចេកវិទ្យា AI ដើម្បីអភិវឌ្ឍសមត្ថភាពឆ្ពោះទៅរកបរិវត្តកម្មឌីជីថល នៃវិស័យអប់រំ

ដោយសហការ​ជាមួយស្ថាប័ន​នវានុវត្តន៍​បច្ចេកវិទ្យា (ADITI Academy) ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានធ្វើការ​បណ្តុះបណ្តាល​ដល់​មន្រ្តីថ្នាក់កណ្តាល​ ពី​ការ​ប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីអភិវឌ្ឍសមត្ថភាព…

រដ្ឋមន្រ្តីអប់រំ ៖ ការវិនិយោគលើឧត្តមសិក្សា ជួយឱ្យកម្ពុជាដោះស្រាយបញ្ហាពាក់ព័ន្ធនឹងនិស្សិតធ្វើការខុសជំនាញ

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការវិនិយោគលើឧត្តមសិក្សា បានជួយឱ្យកម្ពុជាដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការធ្វើការខុសជំនាញ (Skills mismatch)។

៣ គន្លឹះសម្រាប់ការបង្កើតទម្លាប់ជោគជ័យក្នុងជីវិត និងអាជីព

ការបង្កើតទម្លាប់មួយៗ ត្រូវការប្តេជ្ញាចិត្តចេញពីបុគ្គលម្នាក់ៗ និងស្គាល់ពីគុណតម្លៃនៃការផ្លាស់ប្តូររបៀបរស់នៅ។ តាមរយៈគេហទំព័រ Inc បានបង្ហាញគន្លឹះ៣ដើម្បីអនុវត្តន៍សម្រាប់ទាញយកអត្ថប្រយោជន៍ក្នុងរយៈពេលវែង ក៏ដូចជាជួយបំបែកទម្លាប់អវិជ្ជមានក្នុងការរស់នៅ។

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ផ្តល់ការ​សិក្សា​ជំនាញឥតគិតថ្លៃ ចំនួន៣០០កន្លែង

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែល​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ​ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស កម្រិតសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ១ (C1) ចំនួន៣០០កន្លែង​ដោយ​ឥតគិតថ្លៃ។

ឥទ្ធិពលបញ្ញាសិប្បនិម្មិត មកលើតួនាទីគ្រូបង្រៀនកម្ពុជា, អ្នកជំនាញអប់រំយល់ថា គ្រូបង្រៀនកម្ពុជា គួរអភិវឌ្ឍសមត្ថភាពប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)

ក្នុងរបត់សង្គមឌីជីថល ដែលឥទ្ធិពល នៃបញ្ញាសិប្បនិម្មិត (AI) បានគ្រប់ដណ្ដប់ស្ទើរគ្រប់វិស័យ តម្រូវឱ្យសង្គមមួយ ត្រូវតែសម្បូរទៅដោយធនធានមនុស្សឌីជីថល ដែលយល់អំពីរបៀបប្រើប្រាស់បច្ចេកវិទ្យា AI ប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងវត្តមាននៅគ្រប់វិស័យ AI

សិស្សស្រីងាកមកចាប់ជំនាញជួសជុលរថយន្តកាន់តែច្រើន ព្រោះឃើញឱកាសការងារ និង​ប្រាក់ចំណូលសមរម្យ

បច្ចុប្បន្នជំនាញមេកានិចរថយន្ត ឬជំនាញជួសជុលរថយន្ត ដែលជាជំនាញមួយលេចធ្លោក្នុងចំណោមជំនាញវិជ្ជាជីវៈផ្សេងទៀត កំពុងទទួលបានការចាប់អារម្មណ៍ខ្ពស់ពីសំណាក់យុវនារី ខណៈដែលមានតម្រូវការការងារខ្ពស់ និងប្រាក់ខែសមរម្យ។

បារាំង ហាមសិស្សអាយុក្រោម ១៥ឆ្នាំប្រើទូរស័ព្ទក្នុងសាលារៀន

ប្រទេសបារាំងបានដាក់ចេញច្បាប់ហាមប្រាមប្រើស្មាតហ្វូន និងឧបករណ៍អេឡិចត្រូនិកផ្សេងទៀតក្នុងសាលា ចំពោះសិស្សដែលមានអាយុ ១៥ឆ្នាំចុះក្រោម, ក្នុងនោះមានសាលាមធ្យមសិក្សា ចំនួន ២០០ ទូទាំងប្រទេសបានអនុវត្តច្បាប់។ នេះបើតាមការចេញផ្សាយ…