ក្រុមយុវជនកម្ពុជា ជាប់ជ័យលាភីលេខ២ ក្នុងការប្រកួតមនុស្សយន្តអន្តរជាតិ នៅប្រទេសក្រិក
នៅក្នុងការប្រកួតមនុស្សយន្តអន្តរជាតិ នៅទីក្រុងអាថែន ប្រទេសក្រិក FIRST Global Challenge 2024 ក្រុមយុវជនកម្ពុជា បានដណ្តើមចំណាត់ថ្នាក់ជ័យលាភីលេខ២ ក្នុងការប្រកួត ដែលមានក្រុមយុវជនមកពី១៨០ប្រទេសចូលរួម។










