ជីប ម៉ុង ឧបត្ថម្ភ Samsung Galaxy Tab A9 Plus ២២៣០គ្រឿង ដល់សិស្សនិទ្ទេស A ឆ្នាំ២០២៤
លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក ក្រុមហ៊ុន ជីប ម៉ុង បាននាំយក Samsung Tablet Galaxy A9 Plus ចំនួន២២៣០គ្រឿង ប្រគល់ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់ឧបត្ថម្ភដល់សិស្សានុសិស្សនិទ្ទេស A ទូទាំងប្រទេស ក្នុងឆ្នាំ២០២៤។


















