សាលារៀនវ៉េស្ទឡាញន៍សាខាឬស្សីកែវ និងពោធិ៍ចិនតុងផ្តល់អាហារូបករណ៍៤០% និងអត្ថប្រយោជន៍ជាច្រើនសម្រាប់ការចុះឈ្មោះកម្មវិធីមត្តេយ្យដល់ថ្នាក់ទី៦

ដើម្បីអបអរការបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៥-២០២៦ ដែលនឹងចូលរៀនថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ សាលារៀនវ៉េស្ទឡាញន៍សាខាឬស្សីកែវ (ផ្លូវ៥៩៨) និងសាខាពោធិ៍ចិនតុង(ផ្លូវ២០០៤) ផ្តល់អាហារូបករណ៍៤០%

មន្រ្តីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ ៖ មហោស្រពបច្ចេកវិទ្យាមេគង្គ ជាកាតាលីករជំរុញបរិវត្តកម្មឌីជីថលនៅកម្ពុជាឱ្យកាន់តែមានល្បឿនលឿនឆ្ពោះទៅមុខ

ថ្លែងក្នុងពិធីបើកមហោស្រពបច្ចេកវិទ្យាមេគង្គ លើកទី៣ ឆ្នាំ២០២៥ ក្រោម​ប្រធានបទ “ការរចនាអនាគតសម្រាប់មនុស្សជំនាន់ក្រោយ” កាលពីចុងសប្តាហ៍​កន្លងទៅនេះ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានប្រសាសន៍ថា…

រដ្ឋមន្រ្តីអប់រំ ៖ ការប្រកួតគណិតវិទ្យាអាឡូហាអន្តរជាតិ​នៅ​កម្ពុជា ជួយបង្កើនសមត្ថភាពខួរក្បាលលើការគណនា និងផ្តល់ឱកាសដល់សិស្សមកពីជាង៤០ប្រទេស​ស្វែង​យល់ស៊ីជម្រៅអំពីវប្បធម៌ អរិយធម៌របស់កម្ពុជា

ថ្លែងក្នុងពិធីបិទការប្រឡងកម្មវិធីអភិវឌ្ឍន៍ខួរក្បាល កុមារអាឡូហាអន្តរជាតិ (ALOHA International Competition) ឆ្នាំ២០២៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ…

ក្រសួងសុខាភិបាល​កំពុង​ចាប់យកការ​ប្រើប្រាស់​បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញការផ្តល់សេវាថែទាំ​សុខភាព​តាមបែប​នវានុវត្ត ជូន​ប្រជាពលរដ្ឋ

ក្នុង​ឱកាស​ចូលរួម​វេទិកា ៤.០ លើកទី៥ ស្តីពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​វិស័យ​សុខាភិបាល កាលពីពេលថ្មីៗនេះ ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល មាន​ប្រសាសន៍ថា សុខាភិបាល​ឌីជីថល…

ក្រសួងអប់រំ និង JICA ជំរុញការអប់រំគ្រូបង្រៀនតាមរយៈការច្នៃប្រឌិតឌីជីថល

ក្រសួងអប់រំ យុវជន និងកីឡា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កំពុងជំរុញការអប់រំគ្រូបង្រៀននៅ​កម្ពុជាតាមរយៈការច្នៃប្រឌិតឌីជីថល ដោយបង្ហាញពីរបៀបដែល…

សាលារៀនវ៉េស្ទឡាញន៍បើកសាខាថ្មីតំបន់ពោធិ៍ចិនតុង (ផ្លូវ២០០៤) និងផ្តល់អាហារូបករណ៍រហូតដល់៥០% សម្រាប់ការចុះឈ្មោះដំបូង

បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានប្រកាសជាផ្លូវការនូវការបើកដំណើរការសាខាថ្មីទី១៥ របស់ខ្លួនកាលពីចុងសប្តាហ៍នេះ គឺ «សាលារៀនវ៉េស្ទឡាញន៍ សាខាពោធិ៍ចិនតុង (ផ្លូវ២០០៤ និងទល់មុខកងពលតូចដឹកជញ្ជូនលេខ៩៩)»

ក្រសួងអប់រំ ស្នើឱ្យ​ភាគី​ពាក់ព័ន្ធ​​ប្រើប្រាស់​សំណេរ និង​អក្ខរាវិរុទ្ធ​ភាសាខ្មែរ​ឱ្យបាន​ត្រឹមត្រូវ​ទាំងនៅ​លើ​បណ្តាញសង្គម និង​តាម​ទីសាធារណៈ

តាមរយៈសេចក្តីជូន​ដំណឹង​មួយ​កាលពីពេលថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បាន​ស្នើ​ដល់ភាគី​ពាក់ព័ន្ធទាំងអស់ ជាពិសេស​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​សូម​ប្រើប្រាស់​សំណេរ និង​អក្ខរាវិរុទ្ធ​ភាសាខ្មែរ​ឱ្យ​បាន​ត្រឹមត្រូវ ក្នុង​បំណង​លើក​កម្ពស់​ការ​ប្រើប្រាស់​សំណេរ…

ក្រសួងអប់រំ រៀបចំការប្រឡងវាស់ស្ទង់សមត្ថភាពគណិតវិទ្យាអន្តរជាតិ ស្តង់ដាប្រទេសជប៉ុន SUKENTEST ២០២៥

ក្រោមកិច្ចសហការជាមួយវិទ្យាស្ថានវិញ្ញាបនបត្រគណិតវិទ្យានៃប្រទេសជប៉ុន និងសហគមន៍អ្នកគណិតវិទ្យាកម្ពុជា, ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងវាស់ស្ទង់សមត្ថភាពគណិតវិទ្យាអន្តរជាតិ ស្តង់ដាប្រទេសជប៉ុន សម្រាប់សិស្សថ្នាក់ទី៤ ដល់ថ្នាក់ទី១២

ក្រសួងមហាផ្ទៃប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្លង់បង្គន់អនាម័យស្តង់ដាប្រកបដោយបរិយាបន្ន នៅតាមសាលាឃុំ សង្កាត់ទូទាំងប្រទេស

ក្រសួងមហាផ្ទៃកាលពីពេលថ្មីៗនេះ បានប្រកាសការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្លង់បង្គន់អនាម័យស្តង់ដាប្រកបដោយបរិយាបន្ន នៅតាមសាលាឃុំ សង្កាត់ ទូទាំងប្រទេស ដើម្បីលើកកម្ពស់អនាម័យបរិស្ថាន និងសោភ័ណភាពនៅតាមមូលដ្ឋាន…

យុវជន​តំណាង​កម្ពុជា ២រូប ទៅ​ចូលរួម​បណ្តាញ​យុវជន​អាស៊ាន-កូរ៉េ ២០២៥ ជំរុញ​ការផ្លាស់ប្តូរវប្បធម៌ និង​បង្កើត​ទំនាក់ទំនងរឹងមាំក្នុង​ចំណោម​​យុវជនអាស៊ាន

កាលពីរសៀល​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ប្រតិភូយុវជនកម្ពុជា ចំនួន ២រូប បានធ្វើដំណើរទៅ​កាន់សាធាំរណរដ្ឋកូរ៉េ ដើម្បីចូលរួមសិក្ខាសាលាបណ្ដាញយុវជនអាស៊ាន-កូរ៉េ ឆ្នាំ២០២៥