ពិព័រណ៍រុក្ខជាតិដ៏ធំមួយនៅកម្ពុជា នឹងត្រឡប់មកវិញ នាថ្ងៃទី១២-១៤ កញ្ញា នៅមជ្ឃមណ្ឌលបៃតង Connexion កោះពេជ្រ

រុក្ខជាតិ និងសួនច្បារ គឺជាចំណែកមួយដ៏សំខាន់នៃជីវិត, វាមិនត្រឹមតែផ្ដល់ឱ្យយើងគ្រប់គ្នានូវអុកស៊ីហ្សែន និងអាហារ សម្រាប់ទទួលទានប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយរក្សាស្ថេរភាពបរិស្ថាន និងបង្កើតបរិយាកាសដ៏ស្រស់ស្អាត សម្រាប់ការរស់នៅផងដែរ។

កំឡុងពេលរង់ចាំលទ្ធផលប្រឡងបាក់ឌុប តើសិស្សានុសិស្ស​គួរធ្វើអ្វីខ្លះ?

តើកំឡុងពេល​ នៃការ​រង់ចាំ​លទ្ធផលនេះ សិស្សានុសិស្ស​ជាបេក្ខជន គួរធ្វើអ្វីខ្លះ ដើម្បី​កុំ​ឱ្យ​ការរង់ចាំនេះរំកិលទៅមុខ​ដោយ​គ្មានប្រយោជន៍?

ក្រសួងអប់រំ ត្រៀមថវិកាប្រមាណ ៥០ម៉ឺនដុល្លារសម្រាប់ការសាងសង់ និងជួសជុលអគារសិក្សាដែលខូចខាតដោយសារ​ជម្លោះប្រដាប់អាវុធនៅតាមព្រំដែនកម្ពុជា-ថៃ

ក្រសួងអប់រំ យុវជន​ និងកីឡា គ្រោង​នឹងធ្វើការជួសជុលឡើងវិញ​នូវ​សាលាជាង ៦០០កន្លែង​ដែល​រង​ផលប៉ះពាល់​ដោយ​សារ​សង្រ្គាម​ព្រំដែន​កម្ពុជា-ថៃ ក្នុងភូមិ​សាស្រ្ត​ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ឱ្យបានរួចរាល់មុនការបើកបវេសកាលឆ្នាំសិក្សាថ្មីនាដើមខែវិច្ឆិកាខាងមុខ។

ឧកញ៉ា ប៉ិច បូឡែន ៖ ក្នុងនាមជាអ្នកអប់រំ មិនគ្រាន់តែបង្រៀនសិស្ស​ឱ្យឆ្លងភូមិសិក្សា​ទេ តែត្រូវកំណត់អត្តសញ្ញាណ និង​កសាងអត្តចរិតផ្នត់គំនិត ដល់យុវជនជំនាន់ក្រោយរបស់យើង

ក្នុងពិធីបើកទិវាចែករំលែក​ចំណេះដឹង​របស់គ្រូបង្រៀន​ប្រចាំ​ឆ្នាំ​លើកទី៧ ក្រោម​ប្រធានបទ “ការគិត​ឡើងវិញ​អំពីការ​បង្រៀន​ដោយ​ផ្តោត​លើនវានុវត្តន៍” រៀបចំ​ឡើង​ដោយ​ ក្រុមហ៊ុន​ វេសឡាញ អេឌ្យូខេសិន គ្រុប កាលពីចុងសប្តាហ៍​កន្លងទៅនេះ…

ធនាគារពិភពលោកផ្តល់ជំនួយថ្មីប្រមាណ១រយលានដុល្លារ សម្រាប់កែលម្អការអប់រំកម្រិតមូលដ្ឋាននៅកម្ពុជា

ក្រុមប្រឹក្សាធនាគារពិភពលោក កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ បានអនុម័តថវិកាហិរញ្ញប្បទានចំនួន១០០លានដុល្លារអាមេរិក ពីសមាគមអភិវឌ្ឍន៍​អន្តរជាតិ (IDA) ​និងជំនួយ​ឥតសំណងចំនួន ៥លានដុល្លារអាមេរិក ពីមូលនិធិបរធនពហុម្ចាស់ជំនួយ…

ក្រសួងអប់រំគ្រោងធ្វើការផ្សព្វផ្សាយប្រធានវិញ្ញាសា និងអត្រាកំណែជាសាធារណៈ ដើម្បីបង្ហាញតម្លាភាពនៃការប្រឡងបាក់ឌុប

ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងធ្វើការផ្សព្វផ្សាយវិញ្ញាសា និងអត្រាកំណែនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ២៨ សីហា ២០២៥ ជាសាធារណៈ ក្រោយពេលប្រកាសលទ្ធផលជាផ្លូវការ។

វិទ្យាល័យចំនួន១០ ក្នុង​រាជធានីភ្នំពេញ ត្រូវ​បាន​កំណត់ធ្វើជាមណ្ឌលកំណែ សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ

វិទ្យាល័យ​ចំនួន១០​ដែលមានទីតាំង​ស្ថិត​នៅក្នុង​រាជធានីភ្នំពេញ រួមមាន វិទ្យាល័យបាក់ទូក, វិទ្យាល័យព្រះស៊ីសុវត្ថិ, វិទ្យាល័យហ៊ុនសែន ប៊ុនរ៉ានី វត្តភ្នំ, វិទ្យាល័យជាស៊ីមសន្ធរម៉ុក, អនុវិទ្យាល័យចតុមុខ, វិទ្យាល័យជាស៊ីម បឹងកេងកង, វិទ្យាល័យបឹងត្របែក…

ក្រសួងអប់រំ ៖ ប្រឡងបាក់ឌុបឆ្នាំនេះ ដំណើរការដោយរលូន ខណៈបេក្ខជនគោរពបទប្បញ្ញត្តិ និងប្រឹងប្រែងធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​នៅ​រសៀល​ថ្ងៃទី២៩ សីហា នេះថា ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ៖ ២៨ សីហា ២០២៥ ដែល​បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៨ និងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥…

ឯកឧត្តម ហង់ជួន ណារ៉ុន ៖ ទោះស្ថានភាពនៅតាមព្រំដែននៅមិនត្រឡប់មកប្រក្រតីភាពក្តី តែបេក្ខជនប្រឡងទាំងអស់ រក្សាបាននូវស្មារតីនឹងនរ ស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បាន​លើក​ឡើងថា បើទោះស្ថានភាពនៅតាមព្រំដែននៅមិនត្រឡប់មកប្រក្រតីភាពក្តី តែបេក្ខជនប្រឡងទាំងអស់ រក្សាបាននូវស្មារតីនឹងនរ ស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ខណៈគណៈមេប្រយោគគ្រប់រូប…