វេជ្ជបណ្ឌិត​ឯកទេស ៖ ប្រជាពលរដ្ឋ​គ្រប់រូប ពិសេស​ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ធ្វើតេស្ត​ស្វែងរក​ជំងឺ​ថ្លើម​ប្រភេទ B និង C

ជំងឺ​ថ្លើម​ប្រភេទ B និង C គឺជា​ជំងឺ​ដែល​បណ្តាល​មក​ពី​វីរុស​ប៉ះពាល់​ដល់​ថ្លើម។ ដូច្នេះ​វាមាន​សារៈសំខាន់​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ ក៏​ដូចជា​ស្រ្តីមាន​ផ្ទៃពោះ គួរ​តែ​ធ្វើ​តេស្ត​ពិនិត្យ​រក​ជំងឺ​ទាំង​នេះ ដើម្បី​ការពារ​ពី​ការ​រាលដាល ដែល​​​បង្ក​ឱ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ដល់​សុខភាព​ដូចជា…

ពិធីបុណ្យអុំទូក ៖ ទីក្រុងស្អាត គ្មានសំរាម គ្មានគ្រោះថ្នាក់ចរាចរណ៍ ផ្ដើមចេញពីយើងទាំងអស់គ្នា

ពិធីបុណ្យអុំទូក គឺជាពីធីបុណ្យជាតិដ៏ធំមួយ​ក្នុង​ចំណោម​ពិធីបុណ្យ​ធំ​របស់ប្រទេសកម្ពុជា ដែលទាក់ទាញប្រជាជនយ៉ាងច្រើនកុះករមកអបអរសាទរនៅតាមមាត់ទន្លេ និងទីប្រជុំជននានា។ សម្រាប់​ពិធី​បុណ្យ​អុំទូកនេះ ជា​រៀងរាល់ឆ្នាំ បញ្ហាចោលសំរាមពាសវាលពាសកាល…

“ត្រីវិស័យ” ប្រព័ន្ធ​តម្រង់​ទិស​យុវជន​ក្នុង​ការ​ជ្រើសរើស​ជំនាញ និងអាជីព ស្រប​តាម​បុគ្គលិក​លក្ខណៈ

«ត្រីវិស័យ» គឺ​ជា​កម្មវិធី​ទូរស័ព្ទ​ដៃ​ឆ្លាតវៃ របស់​ក្រសួងអប់រំ យុវជន និងកីឡា ដែល​បង្កើត​ឡើង​ក្នុង​គោល​បំណង​គាំទ្រ​ដល់​សិស្សានុសិស្ស​កម្រិត​ថ្នាក់ទី៩ ដល់ទី ១២ ក្នុង​ការ​តម្រង់​ទិសវិជ្ជាជីវៈ​តាមរយៈការ​ធ្វើស្វ័យវាយតម្លៃអំពីជម្រើសមុខរបរ អាជីព​និង​ការ​សិក្សា…

អ្នកធ្វើ​ការងារ​ក្នុង​វិស័យ​អប់រំ​ស្នើ​ឱ្យ​សិស្ស​ទើប​ប្រឡង​បាក់ឌុប​រួច ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​បោក​បញ្ឆោត​តាម​អនឡាញ

បន្ទាប់ពី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់ឌុប​រួច សិស្សានុសិស្ស​នឹង​ចាប់​ផ្តើម​ជីវិត​សិក្សា​ថ្មី នោះ​គឺ​ការ​បន្ត​ការ​សិក្សា​នៅ​មហាវិទ្យាល័យ ដែល​តម្រូវ​ឱ្យ​សិស្ស​នៅ​ទី​ជនបទ​ត្រូវ​មក​រាជធានី ឬ​ទីក្រុង។ ស្រប​ជា​មួយ​គ្នា​នេះ គេ​ក៏​សង្កេត​ឃើញ​ថា មាន​ការ​បង្ហោះ​សារ​នៅ​…

ការិយាល័យ​ប្រឆាំង​អំពើ​ប្រល័យ​ពូជសាសន៍​អង្គការ​សហប្រជាជាតិ និង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា សហការ​អប់រំ​ពី​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ និង​ពិភពលោក

កាល​ពី​ពេល​ថ្មីៗ​នេះ ការិយាល័យ​ទីប្រឹក្សា​ពិសេស​ទប់ស្កាត់​អំពើ​ប្រល័យ​ពូជសាសន៍ នៃ​អង្គការ​សហប្រជាជាតិ និង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​គ្នា​ក្នុង​ការ​រឹត​បន្តឹង​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ទប់ស្កាត់​អំពើ​ប្រល័យ​ពូជសាសន៍ និង​ឧក្រិដ្ឋ​កម្ម​…

លោក ឌុច គីមលុច លើក​ទឹកចិត្ត​សិស្សស្រី​ចាប់​យក​ជំនាញ​បច្ចេកវិទ្យា​ដែល​កំពុង​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់

បច្ចុប្បន្ន​ប្រទេស​កម្ពុជា​កំពុង​រីកចម្រើន​ទៅមុខ ហើយ​បច្ចេកវិទ្យា​ក៏​កំពុង​ដើរ​តួនាទី​សំខាន់​ក្នុង​ទីផ្សារ​ការងារ​សព្វថ្ងៃ ដែល​ត្រូវ​ការ​អ្នក​ជំនាញ​បច្ចេកវិទ្យា​ច្រើន ខណៈ​​ដែល​គេ​ក៏​មើល​ឃើញ​ថា សិស្ស​ស្រី​ដែល​រៀន​ជំនាញ​នេះ​នៅ​តិច​នៅ​ឡើយ ដែល​ទាមទារ​ឱ្យ​មាន…

ក្រសួងអប់រំ​ដាក់​ឱ្យ​ដំណើរ​ការ​ប្រព័ន្ធ “ស្វ័យវិជ្ជាអក្ខរកម្មមេឌា” ជំរុញ​ការ​យល់ដឹង​ស្ដីពី​អក្ខរកម្ម​ឌីជីថល ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ព័ត៌មាន​ក្នុង​វិស័យ​អប់រំ

កាលពី​​សប្តាហ៍​កន្លងទៅ​នេះ ក្រសួង​អប់រំ​ យុវជន និងកីឡា បាន​ដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវការ នូវ​​ប្រព័ន្ធ​ផ្ញើ​សារ​ស្វ័យ​ប្រវត្តិ​តាម​តេលេក្រាម ដែល​មាន​ឈ្មោះ​ថា “ស្វ័យ​វិជ្ជា​អក្ខរកម្ម​មេឌា” ។ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​អប់រំ មាន​ប្រសាសន៍​ថា…

អ្នកអប់រំ ៖ ឪពុកម្តាយគួរបញ្ឈប់ការប្រៀបធៀបលទ្ធផល​សិក្សារបស់កូនខ្លួនឯង​ជាមួយអ្នកដទៃ

លទ្ធផល​មិន​ល្អ​នៅ​ក្នុង​ការ​សិក្សា បាន​ក្លាយ​ជា​ប្រធាន​បទ​សម្រាប់​ឪពុកម្តាយ​មួយ​ចំនួន​​​យក​មកធ្វើ​ការ​ស្តី​បន្ទោស​កូនៗ រហូត​ប្រៀបធៀប​លទ្ធផលសិក្សា​របស់​កូន​ខ្លួន​ឯង ជាមួយ​នឹង​កូនអ្នកដទៃ ដូចជា​មិត្តភក្តិ ឬបងប្អូន​ជាដើម។ ទង្វើនេះ បានធ្វើ​ឱ្យ​កុមារ…

ស្ថាប័ន​អប់រំ​ពីរចាប់ដៃគ្នាបង្កើន​ឱកាស​ដល់សិស្ស​កម្ពុជាចូលរួម​ប្រកួត​សមត្ថភាព​នៅលើ​ឆាកអន្តរជាតិ

ស្ថាប័ន​ដែល​ធ្វើ​ការងារ​លើវិស័យ​អប់រំ​ចំនួនពីរ គឺ​​បណ្តាញ​គ្រឹះស្ថាន​អប់រំ និង​បណ្តុះបណ្តាល វេសឡាញ អេឌ្យូខេសិន គ្រុប និង​ក្រុមហ៊ុន​ប្រាយ បានចាប់ដៃគ្នា​តាម​រយៈ​ការ​ចុះអនុស្សរណៈ…

សិស្ស​ឆ្នើម​ប្រចាំ​ប្រទេស​កម្ពុជា​មួយ​រូប​ ឈាន​ជើង​ទៅ​ទទួល​ពាន​នៅ​ប្រទេស​ហ្វីលីពីន​

សិស្សឆ្នើម​ សូ​រ សុខ​សេដ្ឋា​វតី​ តំណាង​មជ្ឈមណ្ឌល​សិក្សា​ សាន់​ សាញ​ និង​ជាសិស្ស​មួយរូប​ក្នុង​ចំណោម​សិស្ស​ជាង​ ៨០០០នាក់​ ដែល​ត្រូវ​បាន​ជ្រើសរើស​ជាសិស្ស​តំណែង​ជើងឯក​ នៃកម្មវិធី​ CashVille Kidz