ក្រសួងអប់រំផ្អាករៀបចំការប្រឡងសិស្សពូកែឆ្នាំ២០២៥ ដោយលើកទឹកចិត្តឱ្យរាជធានី-ខេត្តម្ចាស់ការរៀបចំវិញ
ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ និងលើកទឹកចិត្តឱ្យរាជធានី-ខេត្ត ម្ចាស់ការក្នុងការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែ ប្រចាំរាជធានី-ខេត្ត ដោយខ្លួនឯង។


















