ក្រសួងអប់រំ រៀបចំកម្មវិធីបង្រៀនបំប៉នសមត្ថភាពលើមុខវិជ្ជាវិទ្យាសាស្ត្រសម្រាប់សិស្ស​ត្រៀមប្រឡងចូលសាកលវិទ្យាល័យ

ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំកម្មវិធីបង្រៀនបំប៉នសមត្ថភាពលើមុខវិជ្ជាវិទ្យាសាស្ត្រ ទៅ​ដល់​សិស្ស​ដែល​ទើប​ប្រឡង​បាក់ឌុបរួចសម្រាប់ការ​ត្រៀមខ្លួន​ប្រឡងចូលសាកលវិទ្យាល័យ ដោយ​ការ​បង្រៀននឹង​ធ្វើ​ឡើង​តាមប្រព័ន្ធសមកាលកម្ម…

រដ្ឋមន្រ្ដីអប់រំ ៖ មានតែចំណេះវិជ្ជាទេ ដែលអាចជួយបណ្ដុះផ្នត់គំនិតជឿនលឿន និងលើកស្ទួយប្រទេសជាតិឱ្យកាន់តែរីកចម្រើន

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន​ និងកីឡា លើកឡើងថា មានតែចំណេះវិជ្ជាទេ ដែលអាចជួយបណ្ដុះនូវផ្នត់គំនិតឱ្យរីកចម្រើនជឿនលឿន ហើយអាចជួយលើកស្ទួយប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត

លោកជំទាវ​​ គឹម​ សេដ្ឋានី ៖ ការអប់រំវិជ្ជាជីវៈ នឹងជំរុញការអភិវឌ្ឍក្នុងតំបន់ ដោយបើកឱកាសដល់យុវជនរកឃើញជំនាញដែលខ្លួនស្រលាញ់ ដើម្បីសម្រេចក្តីស្រមៃរបស់ខ្លួន

ថ្លែងក្នុងវេទិកាអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈអាស៊ី ក្នុង​ពិព័រណ៍បរិក្ខារ​អប់រំ​ពិភពលោក​ ឆ្នាំ​២០២៥​ និង​សន្និសីទ​ឌីជីថល​ សម្រាប់​ការ​អប់រំ​នៅ​អាស៊ី​ នៅ​ប្រទេស​ចិន កាលពីពេលថ្មីៗនេះ លោកជំទាវ​បណ្ឌិត​ គឹម​ សេដ្ឋានី​ រដ្ឋលេខាធិការ​ប្រចាំ​ការ​…

ក្រសួងអប់រំ និងសាកលវិទ្យាល័យបច្ចេកវិទ្យាសារព័ត៌មានរបស់ប្រទេសចិន សហការបណ្ដុះបណ្ដាលរួមគ្នាលើស្តង់ដាជំនាញ​បច្ចេកទេស​ និងវិជ្ជាជីវៈ

ក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យបច្ចេកវិទ្យាសារព័ត៌មានចិន Dalian University of Technology Press នឹងធ្វើ​កិច្ច​សហការបណ្ដុះបណ្ដាលរួមគ្នា

បាក់ឌុបឆ្នាំ២០២៥ បេក្ខជនប្រឡងជាប់ជាង៨៤ភាគរយ ខណៈនិទ្ទេស A មានរហូតដល់ជាង ៣ពាន់នាក់

លទ្ធផល​នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥ បានប្រកាស​ជាផ្លូវការ​ហើយ​នៅព្រឹក​ថ្ងៃទី១៩ ខែកញ្ញា នេះ ដោយ​បេក្ខជនប្រមាណជាង ១២ម៉ឺននាក់ ដែលស្មើ​នឹង ៨៤.៥៦ភាគរយ បានប្រឡងជាប់ ខណៈនិទ្ទេស A

ក្រសួងអប់រំ ជំរុញកម្មវិធីផ្តល់អាហារតាមសាលារៀន ​កើនដល់៥៥៣សាលា ដោយ​មានសិស្សទទួលផលជិត១៥ម៉ឺននាក់

ក្រសួងអប់រំ យុវជន និងកីឡា កំពុងជំរុញកម្មវិធីផ្តល់អាហារតាមសាលារៀន​កើនដល់ ១០ខេត្ត ៥៥៣សាលា និងមានសិស្សទទួលផលជិត១៥ម៉ឺននាក់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥នេះ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី លើកទឹកចិត្តសិស្សានុសិស្សប្រឡងបាក់ឌុប កុំអស់សង្ឃឹមប្រសិនលទ្ធផលមិនជាប់

ថ្លែងក្នុងពិព័រណ៍ជំនាញសិក្សា និងការងារ ឆ្នាំ២០២៥ កាលពីពេលថ្មីៗនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានមានប្រសាសន៍ ដោយ​ធ្វើការ​អបអរសាទរដល់ប្អូនៗ ដែលទើបតែប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)

ក្រសួងអប់រំ ជំរុញឱ្យ​គ្រប់គ្រឹះស្ថានសិក្សា​បង្កើតសកម្មភាពប្រកួតប្រជែងតែងនិពន្ធ និងស្មូតកំណាព្យ អបអរទិវាគ្រូបង្រៀន ៥តុលា

ក្រសួងអប់រំ យុវជន និងកីឡា កំពុងជំរុញដល់គ្រប់គ្រឹះស្ថាន​សិក្សា​ទាំងអស់ ទាំងគ្រឹះស្ថាន​សាធារណៈ ក៏​ដូចជា​ឯកជន​ធ្វើ​សកម្មភាពប្រកួតប្រជែងតែងនិពន្ធ និងស្មូតកំណាព្យ ដើម្បីអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ២០២៥។ ការប្រកួតប្រជែងការតែងនិពន្ធនេះ…

លោកស្រី ទេព សុគន្ធារ៉េត ៖ តន្ត្រីជួយកុមារឱ្យមានការគិតវៃឆ្លាត និងបន្ធូរអារម្មណ៍តានតឹងពីការសិក្សា

ការរៀនតន្រ្តីនៅតាមគ្រឹះស្ថានសិក្សា ពិតជាមានសារៈសំខាន់ណាស់ដែលជួយសិស្សឱ្យមានអារម្មណ៍រីករាយ និងបន្ធូរអារម្មណ៍តានតឹងពីការសិក្សាបានមួយកម្រិត។ បច្ចុប្បន្ន សៀវភៅសិក្សាតន្រ្តីជាភាសាខ្មែរនៅតាមសាលាចំណេះដឹងទូទៅ…

ក្រសួងអប់រំបង្កើនសាលារៀនជំនាន់ថ្មីចំនួន៨បន្ថែមទៀត នៅរាជធានីខេត្តចំនួន៦

ក្រសួងអប់រំ យុវជន និងកីឡា នឹងបង្កើនសាលារៀនជំនាន់ថ្មី ចំនួន ៨ បន្ថែមទៀត សម្រាប់ឆ្នាំសិក្សាថ្មីនេះ ពោល​គឺចាប់ផ្ដើមពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខ​។