សៀវភៅ “កម្រងកំណាព្យពីដួងចិត្ត” នឹងជួយបញ្ជ្រាបចំណេះដឹងអប់រំដល់យុវជន :
ភ្នំពេញ ៖ សៀវភៅ “កម្រងកំណាព្យពីដួងចិត្ត” និពន្ធដោយឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានសម្ពោធនៅថ្ងៃទី25 ខែមករា ឆ្នាំ 2021 នេះ នៅបណ្ណាគារលក់សៀវភៅម៉ូនូមែនប៊ុក។ ថ្លែងក្នុងពិធីសម្ពោធសៀវភៅ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មានប្រសាសន៍ថា និពន្ធសៀវភៅនេះឡើងក្នុងគោលបំណងបញ្ជ្រាបចំណេះដឹងអប់រំ ការលើកទឹកចិត្តការងារ ការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ ព្រមទាំងបណ្ដុំចំណេះដឹងផ្សេងៗជាច្រើនទៀតដល់អ្នកអាន។
ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បន្តថា រាល់ការបោះពុម្ពសៀវភៅទាំងនេះ គឺទទួលថវិកាមកវិញបានត្រឹមតែ 30ភាគរយប៉ុណ្ណោះ ហើយថវិកាទាំងអស់ដែលបានពីការលក់សៀវភៅនេះនឹងបង្វិលចូលទៅមូលនិធិម៉េងលី. ជេ. គួច សម្រាប់កម្មវិធីសប្បុរសធម៌ចែកអាហារ សង់សាលារៀន ធ្វើផ្លូវនិងសង់ស្ពាន ចែកអំណោយសៀវភៅ និងចែកកង់ដល់សិស្សនុសិស្សជាដើម។
សូមបញ្ជាក់ថា មកទល់នៅពេលនេះឧកញ៉ា គួច ម៉េងលី និពន្ធសៀវភៅបានចំនួនប្រាំបីចំណង ក្នុងនោះមានដូចជា ទី1 “អ្នកជាមនុស្សល្អ ល្អប្រសើរ និងល្អអស្ចារ្យ” ទី2 “ទស្សនៈអាជីវកម្ម គួច ម៉េងលី” ទី3 “ជំនួបតុកាហ្វេ រវាងដុកទ័រ ម៉េងលី និងខ្ញុំ” ទី4 “ភ្នំដងរែក ទីពុំអាចភ្លេច” ទី5 “108 ចក្ខុវិស័យ គួច ម៉េងលី” ទី6 “គំនិតរកស៊ី គួច ម៉េងលី” ទី7 “បណ្ដុំទស្សនៈ គួច ម៉េងលី” និងចុងក្រោយនេះសៀវភៅចំណងជើង “កម្រងកំណាព្យពីដួងចិត្ត”៕
ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
សាកលវិទ្យាល័យ Paris-Panthéon-Assas និងសាកលវិទ្យាល័យ Université Francophone d’Asie (UFA) មានកិត្តិយសក្នុងការប្រកាសពីការបើកដំណើរការកម្មវិធីបរិញ្ញាបត្រផ្នែកគ្រប់គ្រង (Management) និងការគ្រប់គ្រង
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ការថែរក្សា និងលើកស្ទួយវប្បធម៌ជាតិ គឺជាកាតព្វកិច្ចដ៏ចម្បងរបស់យុវជនជំនាន់ក្រោយ, ជាក់ស្តែង កញ្ញា កែវ ពេជ្រចិន្តា និង កញ្ញា ច្រឹង សុខី ដែលជានិស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបង្ហាញពីសារៈសំខាន់នៃការលេង…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្រុមយុវជនស្ម័គ្រចិត្ត «នគរសង្រ្កាន្ត» បានបង្ហាញពីក្តីសប្បាយរីករាយ និងការត្រៀមខ្លួនជាស្រេចក្នុងការចូលរួមព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» ដែលគ្រោងរៀបចំយ៉ាងអធិកអធមនៅរាជធានីភ្នំពេញ ក្នុងគោលបំណងថែរក្សា…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ទារក និងកុមារជាង៤៦ម៉ឺន២ពាន់នាក់ ចាប់ពីអាយុ ០ខែ ដល់ក្រោម ៥ឆ្នាំ បានមកទទួលវ៉ាក់សាំងបង្ការការឆ្លងនៃជំងឺគ្រុនស្វិតដៃជើង ក្នុងរយៈពេល ១០ថ្ងៃនៃយុទ្ធនាការចាក់ថ្នាំបង្ការ។ យុទ្ធនាការដែលមានរយៈពេល១២ថ្ងៃ នឹង…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
អគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានសម្តែងការគាំទ្រចំពោះកម្មវិធី សួនសិក្សា ដែលផ្តោតលើការសិក្សាអនុវត្តជាក់ស្តែង ដូចជា ផ្ទះបាយសិក្សា និងការអប់រំពីយេនឌ័រ នៅសាលាបឋមសិក្សាមួយក្នុងខេត្តសៀមរាប ដោយចាត់ទុកថា…
ចំណេះជីវិត, ព្រឹត្តិការណ៍
ជាតិដែកដើរតួនាទីយ៉ាងសំខាន់ក្នុងរាងកាយ ដែលធ្វើឱ្យវាក្លាយជាផ្នែកមិនអាចខ្វះបាននៅក្នុងរបបអាហារដែលមានតុល្យភាព។ ជាតិដែកគឺជាសមាសធាតុសំខាន់នៃកោសិកាឈាមក្រហម ដែលជួយដឹកជញ្ជូនអុកស៊ីសែនពីសួតទៅកាន់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌប្រភេទ “ក” ចំនួន ៥២ កន្លែង។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ គឺជាប្រពៃណីដ៏សំខាន់មួយរបស់ជាតិ ដែលមានអាយុកាលយូរលង់មកហើយ និងតែងតែប្រារព្ធធ្វើឡើងរៀងរាល់ខែមេសា។ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសតែងតែប្រកាន់ខ្ចាប់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅពេលខាងមុខ ក្រៅតែពីការជួបជុំគ្រួសារ រៀបចំទទួលទេវតាឆ្នាំថ្មី ជាប្រពៃណីក្នុងគ្រួសារខ្មែរទូទៅ តែងតែមានការរៀបចំជាទេយ្យទាន ដូចជាបាយសម្លម្ហូបចំណី លុយកាក់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
អ្នកជំនាញបានព្រមានថា កម្ពុជាកំពុងប្រឈមមុខនឹងគម្លាតជំនាញ និងបញ្ហាប្រឈមក្នុងការទទួលយកបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (Artificial Intelligence – AI) ខណៈដែលពួកគេអំពាវនាវឱ្យមានការសម្របសម្រួល…