អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។

ល្បែងអុកខ្មែរបែបបញ្ញាសិប្បនិម្មិត ឈ្នះមេដាយមាសក្នុងកម្មវិធីប្រកួតគំនិតច្នៃប្រឌិត និងបង្កើតថ្មីនៅចក្រភពអង់គ្លេស

អុកខ្មែរបែបបញ្ញាសិប្បនិម្មិត បានឈ្នះមេដាយមាសក្នុងកម្មវិធីប្រកួតគំនិតច្នៃប្រឌិត និងបង្កើតថ្មី នៅសាកលវិទ្យាល័យឃីងស្តូន (Kingston University) ចក្រភពអង់គ្លេស កាលពីពេលថ្មីៗនេះ ក្នុងការ​ប្រកួតដែលមាន ៣២ប្រទេសចូលរួម។

វេទិកាឧត្តមសិក្សា និងពិព័រណ៍អប់រំកម្ពុជា ២០២៤ ផ្តល់​ឱកាស​ដល់យុវជនទទួលព័ត៌មានត្រឹមត្រូវ ក្នុងការជ្រើសរើសអាជីព

“វេទិកាឧត្តមសិក្សា និងពិព័រណ៍អប់រំកម្ពុជា” ឬ “Cambodia Higher Education Forum & Exhibition” សម្រាប់ឆ្នាំ២០២៤នេះ គ្រោងនឹងប្រព្រឹត្តនាថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០២៤ នៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។

ពិព័រណ៌ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ ប្រព្រឹត្តទៅនៅចុងខែតុលានេះ ដោយផ្តល់​ឱកាស​ការងារជាង៣ម៉ឺនកន្លែង

មហាព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំ គឺពិព័រណ៌ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ គ្រោងនឹងប្រព្រឹត្តិធ្វើ​រយៈពេល២ថ្ងៃ គឺនៅថ្ងៃសៅរ៍ អាទិត្យ ទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ ដោយផ្តល់​ឱកាស​ការងារ​ជាង៣ម៉ឺន​កន្លែង​ពីក្រុម​ហ៊ុន​រោងចក្រ និង​សហគ្រាស​ធំៗ​ចំនួន១៥០…

៣ វិធី ដែលអាចចូលរួមដោះស្រាយ វិបត្តិអត់ការងារ និងបង្កើតកម្លាំងពលកម្មដែលមានភាពធន់

យោងតាមរបាយការណ៍របស់ Statista បានបង្ហាញថា នៅឆ្នាំ២០២៤ មានយុវជនទូទាំងពិភពលោក ប្រមាណ ៦៥លាននាក់ គ្មានការងារធ្វើ។ ខណៈចាប់តាំងពីមានវិបត្តិកូវីដ-១៩មកទល់បច្ចុប្បន្ន អត្រាអត់ការងារធ្វើរបស់យុវជននៅតែខ្ពស់ជាង មនុស្សវ័យកណ្ដាល…

អង់គ្លេស ជាប្រទេសដែលមានកុមារមិនសប្បាយចិត្តច្រើនបំផុតនៅអឺរ៉ុប

ប្រទេសក្នុងទ្វីបអឺរ៉ុប ជាពិសេសប្រទេសនៅក្នុងសហភាពអឺរ៉ុប ត្រូវបានគេចាត់ទុកថាជាតំបន់មួយ ក្នុងចំណោមតំបន់ដែលមានការរីកចម្រើនបំផុតក្នុងពិភពលោក។ ទោះបីជារុងរឿងយ៉ាងនេះក៏ដោយ ក៏មនុស្សវ័យក្មេងជាច្រើន នៅក្នុងតំបន់នេះកំពុងប្រឈមនឹងបញ្ហាសុខុមាលភាព…

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥

តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់…

ការជ្រើសរើសជំនាញ ៖ ឪពុកម្តាយកុំបង្ខំកូន​ឱ្យ​រៀននូវអ្វីដែលខ្លួនចង់ ​តែគួរមើលពីទេពកោសល្យរបស់កូន និង​ទីផ្សារ​ការងារ

ក្រោយ​ប្រឡងបញ្ចប់ថ្នាក់ទី១២ ឪពុកម្តាយ អ្នកអាណាព្យាបាល ប្រាកដជា​កំពុង​តែគិតគូរ​ពីអនាគត​របស់កូនៗ ថា តើឱ្យ​ពួកគេ​បន្ត​ការ​សិក្សា​នៅទីណា? លើជំនាញអ្វី​ដែលអាច​រកប្រាក់ចំណូលបានច្រើន។ សម្រាប់អ្នកអប់រំ ក៏​ដូចជា​សហគ្រិន យល់ថា ការ​ជ្រើសរើស​ជំនាញ…

បណ្ណាល័យអេឡិចត្រូនិកសម្ដេចតេជោ ហ៊ុន សែន ទទួលបានមេដាយមាស និងលិខិតសរសើរពីចក្រភពអង់គ្លេស

បណ្ណាល័យអេឡិកត្រូនិកសម្ដេចតេជោ ហ៊ុន សែន បានទទួលមេដាយមាស និងលិខិតសរសើរ ពីចក្រភពអង់គ្លេស ក្នុងកម្មវិធីប្រកួតគំនិតច្នៃប្រឌិត និងបង្កើតថ្មី ២០២៤។ នេះជាមោទនភាពមួយសម្រាប់កម្ពុជាដែលទទួលបានភាពជោគជ័យក្នុងការផ្ដួចផ្ដើមគំនិតច្នៃប្រឌិត…