ភ្នំពេញ – កម្មវិធីប្រកួតនិយាយជាសាធារណៈ ប្រធានបទ “ហេតុអ្វីបានជាកម្ពុជាចាំបាច់ត្រូវដំឡើងពន្ធថ្នាំជក់?” ធ្វើឡើងកាលពីថ្ងៃទី២៦ តុលា ឆ្នាំ ២០២១ កន្លងទៅ បានរកឃើញបេក្ខជន ៥រូបនឹងបន្តទៅវគ្គផ្ដាច់ព្រ័ត្រនាពេលឆាប់ៗខាងមុខ ។ កម្មវិធីប្រកួតនិយាយសាធារណៈនេះរៀបចំឡើងដោយអង្គការចលនាដើម្បីសុខភាពកម្ពុជា ក្នុងគោលបំណងផ្ដល់ឱកាសឱ្យយុវជនបានបញ្ចេញសមត្ថភាពនិយាយជាសាធារណៈ ក៏ដូចជាប្រធានបទដែលទាក់ទងទៅនឹងសុខភាពសាធារណៈ និងដើម្បីឱ្យយុវជនចូលរួមនៅក្នុងការលើកកម្ពស់សុខភាពសាធារណៈ ។
បេក្ខជន ៥រូបដែលនឹងបន្តទៅវគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធីនិយាយជាសាធារណៈ រួមមាន កញ្ញា អាត់ នីការ ជានិស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម, លោក ទូច ស៊ីណាត ជានិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច, កញ្ញា សៀក ពេជ្ររចនា ជានិស្សិតវិទ្យាស្ថានស៊ីអ៊ីអូ, លោក តុនច័ន្ទរិទ្ធិ ជាអ្នកនិពន្ធ និងកញ្ញា សយ ស្រីនិច្ច ជាសិស្សវិទ្យាល័យសម្ដេចតេជោហ៊ុនសែនពារាំង ។

សូមបញ្ជាក់ដែរថា មានបេក្ខជនចំនួន ១០នាក់ ត្រូវបានជ្រើសរើសឱ្យចូលរួមប្រកួតនិយាយសាធារណៈ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយយុវជនដែលបកស្រាយបានល្អ និងត្រឹមត្រូវចំនួន ៥នាក់ប៉ុណ្ណោះដែលអាចបន្តទៅប្រកួតយកជ័យលាភីនៅវគ្គផ្ដាច់ព្រ័ត្រ ។
សម្រាប់កម្មវិធីប្រកួតនិយាយសាធារណៈ វគ្គផ្ដាច់ព្រ័ត្រខាងមុខនេះ បេក្ខជនដែលទទួលបានជ័យលាភីលេខ១ នឹងទទួលបានប្រាក់រង្វាន់ចំនួន ២លានរៀល និងពានមួយ, បេក្ខជនជ័យលាភីលេខ២ នឹងទទួលបានប្រាក់វង្វាន់ចំនួន ១លាន២សែនរៀល និងពានមួយ, បេក្ខជនជ័យលាភីលេខ៣ នឹងទទួលបានប្រាក់រង្វាន់ចំនួន ៨សែនរៀល និងពានមួយ ចំណែក ជ័យលាភីកិត្តិយសលេខ ៤ និង៥ នឹងទទួលបានប្រាក់រង្វាន់ចំនួន ២សែនរៀល ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/03/2024
មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/04/2026
នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨

សាកលវិទ្យាល័យជាតិបាត់ដំបង ប្រកាសជ្រើសរើសបេក្ខជនអាហារូបករណ៍ Panasonic សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/08/2026
សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) បានប្រកាសជាផ្លូវការអំពីការបើកទទួលពាក្យសុំ អាហារូបករណ៍ Panasonic Scholarship Program សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ក្រសួងការបរទេសកូរ៉េ ជ្រើសរើសយុវជនអាស៊ាន ចូលរួមកម្មវិធីបោះជំរំ YCAFE 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/07/2026
ក្នុងគោលដៅដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការយល់ដឹងអន្តរវប្បធម៌ និងភាពជាអ្នកដឹកនាំរវាងយុវជន និងយុវជន ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ បានកំពុងប្រកាសជ្រើសរើសយុវជនពីបណ្តាប្រទេសអាស៊ាន...

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាខេត្តកែប ផ្តល់អាហារូបករណ៍ កម្រិតវិស្វករ និងបរិញ្ញាបត្ររង ចំនួន២១០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/07/2026
ជាឱកាសសម្រាប់សិស្សានុសិស្សដែលនឹងបញ្ចប់ថ្នាក់ទី១២នៅពេលខាងមុខនេះ ហើយចង់បន្តការសិក្សានៅឧត្តមសិក្សា ពេលនេះ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) កំពុងជ្រើសរើស...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/11/2023
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅក្នុងឆ្នាំសិក្សា២០២៣-២០២៤ វិទ្យាស្ថាននឹងជ្រើសរើសយុវជន យុវនារី មកពីគ្រួសារក្រីក្រ និងគ្រួសារ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/06/2025
តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































