អ.វ.ត.ក. ប្រារព្ធទិវាសប្ដាហ៍ប័ណ្ណសារអន្ដរជាតិឆ្នាំ២០២៥ លើកកម្ពស់សាធារណជនស្វែងយល់អំពីតួនាទីដ៏សកម្មរបស់ប័ណ្ណសារក្នុងប្រព័ន្ធយុត្តិធម៌ និងចំណេះដឹងសមូហភាព
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បានរៀបចំប្រារព្ធទិវាសប្ដាហ៍ប័ណ្ណសារអន្ដរជាតិឆ្នាំ២០២៥ ក្រោមប្រធានបទ “ប័ណ្ណសារអាចចូលប្រើប្រាស់បាន–ប័ណ្ណសារសម្រាប់អ្នករាល់គ្នា” រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែមិថុនា


















