ក្រុមយុវជនកម្ពុជា ជាប់ជ័យលាភីលេខ២ ក្នុង​ការ​ប្រកួតមនុស្សយន្តអន្តរជាតិ នៅប្រទេសក្រិក

នៅក្នុង​ការប្រកួតមនុស្សយន្តអន្តរជាតិ នៅទីក្រុង​អាថែន ប្រទេស​ក្រិក FIRST Global Challenge 2024 ក្រុមយុវជន​កម្ពុជា បានដណ្តើម​ចំណាត់ថ្នាក់ជ័យលាភីលេខ២ ​ក្នុង​ការ​ប្រកួត ដែលមានក្រុមយុវជន​មក​ពី​១៨០ប្រទេស​ចូលរួម។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍​ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។

កញ្ញា ឃឺន ខេងហ្គិចម៉េង បោះបង់ការងារនៅស្ថានទូត មកធ្វើជាមន្ត្រីកសិកម្មឃុំ ព្រោះចង់ចូលរួមអភិវឌ្ឍកសិកម្មនៅកម្ពុជា

ការបំពេញការងារក្នុងស្ថានទូត អាចជាក្តីសុបិនរបស់សិស្សនិស្សិត និងបញ្ញាវន្តជាច្រើន ប៉ុន្តែផ្ទុយពីយុវជនដទៃទៀត យុវតី ឃឺន ខេងហ្គិចម៉េង បានសម្រេចចិត្តបោះបង់ការងារក្នុងស្ថានទូតមួយ​ប្រចាំប្រទេសកម្ពុជា ហើយ​បែរជាទៅ​ប្រឡង​ធ្វើ​ការងារជាមន្ត្រីកសិកម្មឃុំវិញ…

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៥០០នាក់នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ចំនួន៥០០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១៥មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលសិក្សាដោយឥតគិតថ្លៃ។

លោក អោក សុខហេង ចែករំលែកគន្លឹះសំខាន់ៗដើម្បីទទួលបានអាហារូបករណ៍ Chevening

អាហារូបករណ៍ Chevening គឺជាអាហារូបករណ៍របស់ចក្រភពអង់គ្លេស ដែលផ្តល់ឱ្យនិស្សិតមកពីទូទាំងពិភពលោកមានឱកាសទៅបន្តការសិក្សានៅតាមសាកលវិទ្យាល័យនានារបស់អង់គ្លេស។ ​ក្នុងមួយឆ្នាំៗ​មាននិស្សិតមិនតិចនោះទេ ដែលប្រាថ្នាចង់បាន…

និស្សិតមួយក្រុមនៃវិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ផលិត Cocktail Robot ជំនួយកម្លាំងមនុស្ស និងរក្សារសជាតិតាមរូបមន្ត

និស្សិតមួយក្រុម នៃវិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ បានរួមគ្នាផលិតជាម៉ាស៊ីនលាយភេសជ្ជៈដោយស្វ័យប្រវត្តិ ឬគេហៅថា Cocktail Robot ដោយ​ម៉ាស៊ីនមួយនេះ អាច​ដើរដោយស្វ័យប្រវត្តិក្នុងការលាយភេសជ្ជៈនានាតាមតម្រូវការ ដែលបានកំណត់រូបមន្តចំណុះ…

អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាម

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាមរយៈពេល៤ឆ្នាំសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ភាគីវៀតណាមផ្ដល់ជូន និងរ៉ាប់រងលើថ្លៃសិក្សា ការស្នាក់នៅ និងការហូបចុក…

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។