សម្ដេច​តេជោ ផ្ដល់ដី​២០ហិច​តា​បង្កើត​អន្តេវាសិកដ្ឋាន​សម្រាប់និស្សិត​ស្រីមកពីបណ្ដាខេត្ត​

ក្នុង​ជំនួប​ជាមួយ​ប្រតិភូក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បីស្ត្រី កាល​ពី​ព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​ជាតិ បាន​សម្រេច​បង្កើត​អន្តេវាសិកដ្ឋាន​របស់​និស្សិត​ស្រ្ដី​នៅ​រាជធានី​ភ្នំពេញ​ ដើម្បី​ជួយ​និស្សិត​ជាស្ត្រីក្រីក្រ​…

រដ្ឋមន្រ្តីអប់រំ ស្នើ​ឱ្យ​មន្ទីរអប់រំរាជធានីខេត្ត​ រៀបចំ​កាយរឹទ្ធិល្អ​នៅតាម​សាលារៀនគំរូ ដើម្បី​លើក​កម្ពស់​ការ​អនុវត្ត​ជំនាញ​សតវត្សទី២១

ក្នុងពិធី​ប្រកួត​ក្រុម​ភ្លេងកាយរឹទ្ធិ​ថ្នាក់ជាតិ លើកទី២​ ក្រោម​ប្រធាន​បទ «ភ្លេងកាយរឹទ្ធិ ដើម្បី​មហាវរវិបុលភាព» នាព្រឹក​ថ្ងៃទី៤ ខែ​មិថុនា ឆ្នាំ២០២៥ ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន

កម្មវិធីជជែក​ដេញដោល «ទស្សនៈយុវជន» រដូវកាលទី៥ រកឃើញ​បេក្ខជន​២ក្រុម បន្ត​ទៅ​វគ្គផ្តាច់ព្រ័ត្រ

បន្ទាប់ពី​ការ​ប្រកួត​ជជែក​ដេញដោល​យ៉ាង​ស្វិតស្វាញ ទីបំផុត​បានរកឃើញ​បេក្ខជន២ក្រុម នឹង​បន្តទៅ​កាន់​វគ្គផ្ដាច់ព្រ័ត្រ កម្មវិធី​ជជែក​ដេញដោល «ទស្សនៈយុវជន» រដូវកាលទី៥

រដ្ឋមន្រ្តីអប់រំ ៖ ជំនាញថ្មីៗ​ចំនួន១០ នឹង​ជួយ​យុវជន​ក្លាយ​ខ្លួន​ជា​ពលរដ្ឋ​ឌីជីថល​ប្រកប​ដោយ​ទំនួល​ខុសត្រូវ និង​សមត្ថភាព

ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​បញ្ចប់​មធ្យមសិក្សា​ទុតិយភូមិ ដល់​សិស្សានុសិស្ស សាលារៀន​អន្តរជាតិ​ផារ៉ាហ្គន កាល​ពីពេល​ថ្មីៗ​នេះ ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងអប់រំ យុវជន និងកីឡា មាន​ប្រសាសន៍​ថា…

សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ ជ្រើសរើស​បេក្ខជន​ចូលរួម​ប្រកួត​ការតែង​និពន្ធរឿង​ខ្លី និង​កំណាព្យ ប្រធានបទ “បញ្ញាជន​ក្នុង​សម័យ​ឌីជីថល”

ដេប៉ាតឺម៉ង់​អក្សរសាស្រ្តខ្មែរ នៃ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ បានប្រកាស​ជ្រើសរើស​បេក្ខជន​ចូលរួម​ប្រកួត​ការ​តែង​និពន្ធរឿង​ខ្លី និង​កំណាព្យ ប្រធានបទ “បញ្ញាជន​ក្នុង​សម័យ​ឌីជីថល” ដើម្បី​លើក​តម្កើង​វិស័យ​អក្សរសាស្រ្ត អក្សរសិល្ប៍​…

កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៥ រកឃើញ​បេក្ខជន​៤ក្រុម បន្ត​ទៅ​វគ្គ​ពាក់កណ្តាលផ្តាច់ព្រ័ត្រ

ក្រោយការប្រកួតជជែកដេញដោលលើប្រធានបទជាច្រើនរបស់បេក្ខជនទាំង៨ក្រុម ក្នុងវគ្គជម្រុះជុំទី៣, ទីបំផុតអគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា បានរកឃើញបេក្ខជន៤ក្រុម បន្តទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងកម្មវិធីជជែក…

គម្រោងរ៉ូបូតសម្លាប់សត្វល្អិត របស់​ក្រុម​យុវជនកម្ពុជា ជាប់ជ័យលាភី​លេខ៣ ក្នុង​ការប្រកួត​លំដាប់​ថ្នាក់​ពិភពលោក Innovation Track នៅ​ប្រទេស​ចិន

គម្រោង​រ៉ូបូត​សម្លាប់​សត្វល្អិត របស់​ក្រុម​យុវជន​កម្ពុជា ដែល​ជា​និស្សិត​ដេប៉ាតឺម៉ង់​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា បាន​ជាប់​ជ័យលាភី​លេខ៣ ក្នុង​ការ​ប្រកួត​វគ្គផ្ដាច់ព្រ័ត្រ​លំដាប់​ថ្នាក់​ពិភពលោក Innovation Track

ការ​ព្យាយាម​មិនបោះបង់ ជំរុញយុវតី​ ហ៊ឹម ជីវ័ន្ត ជាប់​ជ័យលាភី​លេខ១ ក្នុង​ការប្រកួត​ថ្លែង​សុន្ទរកថា​ភាសាជប៉ុន​លើកទី២៧ នៅកម្ពុជា

នេះជា​លើកទី២ ហើយ​ដែល​យុវតី​ ហ៊ឹម ជីវ័ន្ត បានដាក់​ពាក្យ​ចូលរួម​ប្រកួត​ថ្លែងសុន្ទរកថា​ភាសា​ជប៉ុន បន្ទាប់ពី​មិន​បាន​ជាប់​ក្នុង​វគ្គជម្រុះ​កាល​ពី​ឆ្នាំមុន។ បទពិសោធន៍ដែលធ្លាប់ទទួលបាន ព្រមជាមួយ​​ការព្យាយាម​មិន​បោះបង់ បាន​ធ្វើ​ឱ្យ​​យុវតី​ ហ៊ឹម ជីវ័ន្ត…

សិស្សឆ្នើម​កម្ពុជា​ ៧៤៣នាក់ ទទួល​បានជ័យលាភី​ប្រកួត​គណិតវិទ្យា​អូឡាំព្យាដ សិង្ហបុរី-អាស៊ី និង​គណិតវិទ្យា​អូឡាំព្យាដ​សិង្ហបុរី ឆ្នាំ២០២៥

សិស្សឆ្នើម​កម្ពុជា​​ចំនួន៧៤៣នាក់ ទទួល​បាន​ជ័យលាភី​ក្នុង​ការ​ប្រកួត​គណិតវិទ្យា​អូឡាំព្យាដ សិង្ហបុរី-អាស៊ី និង​គណិតវិទ្យា​អូឡាំព្យាដ​សិង្ហបុរី​វគ្គផ្តាច់ព្រ័ត្រ (SMGF) ឆ្នាំ២០២៥ កាល​ពីពេល​ថ្មីៗ​នេះ។

មន្រ្តី CMH ៖ ដើម្បី​បង្ការ​យុវជន​កុំឱ្យ​ប្រើប្រាស់​បារី​អេឡិចត្រូនិក ចាំបាច់​ត្រូវ​ការ​វិធាន​ការ​អប់រំ និង​វិធានការ​ច្បាប់

ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ផលប៉ះពាល់ នៃ​ការ​ប្រើប្រាស់​បារី​អេឡិចត្រូនិច នៅ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃកុមារ (PSE) លោក សុង ឌៀរ៉ាក់ មន្រ្តី​ជាន់ខ្ពស់ នៃអង្គការ​ចលនា​ដើម្បី​សុខភាពកម្ពុជា (CMH) លើក​ឡើងថា ដើម្បី​ជួយ​បង្ការ​យុវជន​កុំឱ្យប្រើ…