ភ្នំពេញ៖ សម្រាប់ឆ្នាំ 2021នេះ ក្រោមកម្មវិធីអាហារូបករណ៍ Teacher Training Students ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃប្រទេសជប៉ុន បានផ្ដល់អាហារូបករណ៍មួយចំនួនដល់គ្រូបង្រៀនកម្ពុជា ដើម្បីទៅបន្តការសិក្សាស្រាវជ្រាវលើវិស័យអប់រំនៅប្រទេសជប៉ុនក្នុងរយៈពេលពីរឆ្នាំ។ អាហារូបករណ៍នេះចាប់ពីខែតុលា ឆ្នាំ2021 ដល់ខែមីនា ឆ្នាំ2023។
បេក្ខជនអាចទាញយកពាក្យស្នើសុំអាហារូបករណ៍ តាមរយៈតំណភ្ជាប់ http://bit.ly/390gmCb ។ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី12 ខែមករា ឆ្នាំ2021 វេលាម៉ោង 4រសៀល។ ដោយឡែកកាលបរិច្ឆេទប្រឡងថ្ងៃទី25-26 ខែមករា ឆ្នាំ2021 នៅស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។



ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។





























