ទម្លាប់​រស់នៅ ដូច​សត្វកណ្តុរ កំពុង​ពេញនិយម ក្នុង​ចំណោម​យុវជន​ចិន Burn Out និង​គ្មាន​ការងារ​ធ្វើ

យុវជន​ចិន​ជាច្រើន​កំពុង​ហៅខ្លួនឯង​ថា «មនុស្សកណ្ដុរ – Rat person» ។ ឃ្លានេះ បានក្លាយ​ជា​និន្នាការ​ចុងក្រោយ​បំផុត ក្នុង​ចំណោម​យុវជន​ចិន ដែល​អត់​ការងារ​ធ្វើ ពិសេស​យុវជន ជំនាន់ Gen Y និង Gen Z ។

គ្រឹះស្ថានឧត្តមសិក្សានៅអាស៊ី កំពុងពង្រឹងកិត្យានុភាពយ៉ាងឆាប់រហ័ស នៅក្នុងតារាងចំណាត់ថ្នាក់សាកល

ឆ្នាំ២០២៥នេះ មានសាកលវិទ្យាល័យក្នុងទ្វីបអាស៊ីចំនួន ២២ ជាប់ចំណាត់ថ្នាក់ ក្នុងនាមជាសាកលវិទ្យាល័យកំពូលរបស់ពិភពលោក ទាំង ៥០ ដែលទិន្នន័យនេះ បង្ហាញពីការរីកចម្រើនដ៏អស្ចារ្យក្នុងរយៈពេល ១២ឆ្នាំចុងក្រោយ របស់ស្ថាប័នអប់រំកម្រិតឧត្តមសិក្សារបស់អាស៊ី…

Amazon, Google និង Microsoft ជាក្រុមហ៊ុននាំមុខគេ ក្នុងការទាក់ទាញនិស្សិត STEM កំពូលៗ ដែលកំពុងរៀននៅអាម៉េរិក

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Amazon, Google និង Microsoft ជាក្រុមហ៊ុនដែលជ្រើសរើសនិស្សិតអន្តរជាតិកំពូលៗច្រើនបំផុតនៅអាម៉េរិក តាមរយៈកម្មវិធី U.S. Optional Practical Training (OPT) ជាពិសេស ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម…

សិង្ហបុរី ចាប់​ផ្ដើម​សិក្សា​លើ​គម្រោង​រយៈពេល ៥ឆ្នាំ ស្ដីពី​ជំងឺធ្លាក់ទឹកចិត្ត ដើម្បី​រក​វិធី​បង្កា​ជំងឺនេះ

វិទ្យាស្ថាន​សុខភាព​ផ្លូវចិត្ត​របស់​សិង្ហបុរី (IMH) បាន​ផ្ដួចផ្ដើម​ការ​សិក្សា​រយៈពេល ៥ឆ្នាំ ដើម្បី​រកមូលហេតុ​នៃជំងឺ​ធ្លាក់ទឹក​ចិត្ត​ក្នុង​ចំណោម​មនុស្ស​ពេញវ័យ​ក្នុង​ប្រទេស​នេះ ដោយ​មាន​គោលបំណង​ស្វែង​រក​វិធីបង្កា ឬបញ្ឈប់​មិន​ឱ្យ​ជំងឺនេះ​បន្ត​កើត​មាន។

ម៉ាឡេស៊ី បង្ហាញអ្នកប្រឹក្សាផ្លូវចិត្តនិម្មិត ដើម្បីគាំទ្រសុខភាពផ្លូវចិត្តនិស្សិត

ក្រសួងអប់រំឧត្តមសិក្សាម៉ាឡេស៊ី (MOHE) បានបង្ហាញអ្នកប្រឹក្សាផ្លូវចិត្តនិម្មិត ដែលមានសមត្ថភាពធ្វើអន្តរកម្មជាមួយបុគ្គល ដែលកំពុងប្រឈមមុខនឹងបញ្ហាផ្លូវចិត្ត ដោយឧបករណ៍នេះ មានឈ្មោះថា AI Menyantuni Insan (AIMI) ។

ការសិក្សា ៖ និស្សិត​អង់គ្លេស ៧ពាន់​នាក់ ប្រើ AI មិន​ត្រឹមត្រូវ ក្នុងការ​ធ្វើ​កិច្ចការ​ស្រាវជ្រាវ

និស្សិត​សាកលវិទ្យាល័យ​រាប់ពាន់នាក់​នៅ​ចក្រភពអង់គ្លេស ត្រូវ​គេចាប់​បាន​ថា បានប្រើ ChatGPT និងឧ​បករណ៍​បញ្ញា​សិប្បនិម្មិត​ផ្សេងទៀត ដើម្បី​លួចចម្លង លើ​កិច្ចការ​ស្រាវជ្រាវ​របស់​ពួកគេ ខណៈ​ការលួចចម្លង បែប​ប្រពៃណី បាន​និង​កំពុង​ថយចុះ​គួរឱ្យ​កត់សម្គាល់…

ត្រឹម​អាយុ ១៦ឆ្នាំ យុវជន Yevin Goonatilake ក្លាយ​ជាអ្នក​ជំនាញ​បច្ចេកវិទ្យា និង​ទទួល​បាន​សញ្ញាបត្រ​អនុបណ្ឌិត​ពី​សាកលវិទ្យាល័យ​អាមេរិក

នៅអាយុត្រឹមតែ១៦ឆ្នាំប៉ុណ្ណោះ ប៉ុន្តែ​យុវជន Yevin Goonatilake បាន​ទទួល​ទាំង​បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកវិទ្យាសាស្ត្រ​កុំព្យូទ័រពីសាកលវិទ្យាល័យ George Mason ដោយ​ទទួល​បាន GPA ៤.០ លើ​សញ្ញាបត្រ​ទាំងពីរ។

និស្សិត​អន្តរជាតិ​ងាកមក​ចាប់​អារម្មណ៍​បន្តការ​សិក្សានៅ​អង់គ្លេស ជំនួស​អាម៉េរិក

ចំណាប់​អារម្មណ៍​ក្នុងការសិក្សា​នៅសហរដ្ឋអាម៉េរិក​បានធ្លាក់ចុះ​ដល់កម្រិត​ទាបបំផុត ចាប់តាំង​ពីការ​រីករាល​ដាល​នៃ​ជំងឺកូវីដ-១៩ ខណៈ​ចក្រភព​អង់គ្លេស​បានក្លាយ​ជា​ជម្រើស​ឈានមុខ​គេ សម្រាប់​ការ​បន្ត​ការសិក្សា ក្រោយ​ឧត្តមសិក្សា សម្រាប់​និស្សិត​អន្តរជាតិ។

ការសិក្សា ៖ លេងបណ្ដាញសង្គម លើស៣ម៉ោងក្នុងមួយថ្ងៃ ប្រឈមនឹងហានិភ័យជំងឺថប់បារម្ភ និងការបាក់ទឹកចិត្តខ្ពស់

ការសិក្សាថ្មីមួយបានរកឃើញថា ក្មេងជំទង់ដែលចំណាយពេលលើសពី ៣ម៉ោងក្នុងមួយថ្ងៃនៅលើប្រព័ន្ធបណ្ដាញសង្គម គឺបង្កើនហានិភ័យខ្ពស់ចំពោះបញ្ហាសុខភាពផ្លូវចិត្ត។

និស្សិត​អន្តរជាតិ​ជាង ២ម៉ឺន ៤ពាន់នាក់ ប្រឈម​នឹងការ​បាត់បង់​សិទ្ធិរៀន​នៅ​អាម៉េរិក ដោយ​សារ​ការ​ហាមប្រាម​ថ្មី​របស់ ត្រាំ

និស្សិត​អន្តរជាតិ​ជាង ២៤,០០០នាក់ ដែល​ភាគច្រើនមក​ពី​ប្រទេស​អ៊ីរ៉ង ប្រឈម​នឹងការ​បាត់បង់​សិទ្ធិចូល​រៀន​នៅ​សហរដ្ឋអាម៉េរិក ដោយសារ​តែការ​ហាមឃាត់​ការធ្វើ​ដំណើរ​ចំពោះ​ប្រទេស​ចំនួន ១៩ មក​កាន់​អាម៉េរិក ដែល​បាន​ចុះហត្ថលេខា​…