ហាងកាហ្វេ

បច្ចុប្បន្ន ហាងកាហ្វេ ជាទីតាំងអំណោយផលដល់ ការសិក្សា របស់យុវជន

ភ្នំពេញ៖ នៅរាជធានីភ្នំពេញហាងកាហ្វេទំនើបៗមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ។ ដើមឡើយអ្នកចូលហាងកាហ្វេទំនើបមានប្រជាប្រិយភាពសម្រាប់តែជនបរទេស ឬអ្នករកស៊ីតែប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នហាងកាហ្វេទំនើបមួយចំនួនជាទីកន្លែងទាក់ទាញចិត្តយុវជន រាប់ទាំងសិស្ស-និស្សិតកំពុងសិក្សាជាដើម។ យុវជន ដែលមានលទ្ធភាពចូលហាងកាហ្វេទំនើប បានចាត់ទុកហាងកាហ្វេជាកន្លែងសិក្សា ជួបពិភាក្សាកិច្ចការងារ ខ្លះទៀតក៏ចាត់ទុកជាទីកន្លែងបន្ធូរបន្ថយភាពតានតឹងពីការងារផងក៏មាន។ ហាងកាហ្វេទំនើបមានច្រើន ហើយជម្រើសក៏មានច្រើនសម្រាប់យុវជនដែរ។

ហាងកាហ្វេ
រូបភាពតំណាង Brewhouse Coffee

តើយុវជនចូលហាងកាហ្វេទំនើបធ្វើអ្វីខ្លះ? កញ្ញា គង់ សុមណីជាតិ ជានិស្សិតផ្នែកសិក្សាអន្តរជាតិ នៃវិទ្យាស្ថានភាសាបរទេស (IFL) យល់ឃើញថា បរិយាកាសនៅហាងកាហ្វេបង្កភាពងាយស្រួលដល់ការពិភាក្សាកិច្ចការសាលា។លើសពីនេះ សុមណីជាតិ បានបន្ថែមថា ទីតាំងហាងកាហ្វេជួយឱ្យនិស្សិតមានពេលវេលាគ្រប់គ្រាន់ក្នុងការពិភាក្សាគ្នា និងងាយស្រួលធ្វើដំណើរទៅរក។

សុមណីជាតិ បានបន្តថា ជាទូទៅរូបគេនិងមិត្តភក្តិតែងចូលហាងកាហ្វេយ៉ាងហោចណាស់ 3-4 ដងក្នុងមួយសប្តាហ៍។

“ពីមុនខ្ញុំទៅញឹក ទើបតែពេល Covid-19 នេះទេ ដែលខ្ញុំនិងមិត្តភក្តិអត់សូវទៅហាងកាហ្វេ។ ពួកខ្ញុំអត់ដឹងទៅណាពេលជួបគ្នានៅទីសាធារណៈ អ៊ីចឹងមានតែហាងហ្វេ”

ហាងកាហ្វេ
កាហ្វេសារមន្ទីរជាតិ – The Museum Cafe (រូបភាពតំណាង)។

សម្រាប់យុវជន អ៉ិត សេរីវឌ្ឍនៈ ជានិស្សិតនៃសាកលវិទ្យាល័យកម្ពុជា និងកំពុងស្វែងរកអាហារូបករណ៍សិក្សាបន្តនៅក្រៅប្រទេស ក៏យល់ឃើញថា ហាងកាហ្វេជាទីតាំងបន្ធូរបន្ថយបរិយាកាសតានតឹងក្នុងចិត្ត និងជំរុញប្រសិទ្ធភាពការគិតឱ្យកាន់តែប្រសើរ។

“ខ្ញុំចាត់ទុកហាងកាហ្វេជាទីតាំងដែលធ្វើឱ្យអារម្មណ៍ខ្ញុំស្រស់ស្រាយ ហើយផ្ដោតទៅលើកិច្ចការបានល្អ។ ខ្ញុំជ្រើសរើសតែហាងកាហ្វេណាដែលស្ងប់ស្ងាត់ មិនរំខានអារម្មណ៍ ហើយនៅពេលសរសេរឯកសារស្នើសុំអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ខ្ញុំធ្វើបានល្អកន្លងទៅ។ ខ្ញុំមិនមែនជាអ្នកញៀនកាហ្វេទេ នៅថ្ងៃអាទិត្យចុងសប្តាហ៍ទើបខ្ញុំទៅហាងកាហ្វេម្ដងប៉ុណ្ណោះ… ហើយខ្ញុំទៅហាងកាហ្វេ ក៏មិនមែនបង្ហាញភាពឡូយឆាយហ៊ឺហាអ្វីដែរ តែខ្ញុំមានគោលដៅច្បាស់លាស់”

សេរីវឌ្ឍនៈ បានបញ្ជាក់

សេរីវឌ្ឍនៈ បានបញ្ជាក់ពីគោលជំហររបស់ខ្លួនមុននឹងសម្រេចចិត្តចូលហាងកាហ្វេ។

ហាងកាហ្វេ
សិស្សានុសិស្សសិក្សានៅហាងហ្វេ (រូបតំណាង)

មិនមែនតែនិស្សិតនោះទេ ដែលយល់ថា ហាងកាហ្វេទំនើបជាទីតាំងសម្រាប់ការសិក្សានិងធ្វើការងារ។ កញ្ញា ចេន សុជាតា បច្ចុប្បន្នជាអ្នកសារព័ត៌មាន ក៏យល់ឃើញដែរថា ហាងកាហ្វេទំនើបជាទីដែលផ្តល់បរិយាកាសស្និទ្ធស្នាលនៅពេលជួបនិងពិភាក្សាការងារជាមួយនរណាម្នាក់។ កញ្ញាបានចាត់ទុកហាងកាហ្វេ ប្រៀបដូចជាការិយាល័យធ្វើការ ហើយពេលខ្លះចំណាយពេលធ្វើការងារនៅហាងកាហ្វេទៀតផង។

“អាចថាខ្ញុំចូលចិត្តហាងកាហ្វេក៏ថាបាន ឬអាចថាខ្ញុំញៀន កាហ្វេក៏បាន ប៉ុន្តែពេលដែលខ្ញុំចូលហាងកាហ្វេខ្ញុំមានអារម្មណ៍ថាស្រស់ស្រាយ។ មិនត្រឹមតែញ៉ាំកាហ្វេទេពេលខ្លះយើងអាចញ៉ាំអ្វីផ្សេងក្រៅពីកាហ្វេ ពិភាក្សាការងារក៏បាន ណាត់ជួបភ្ញៀវសម្ភាសន៍ក៏បាន… និយាយទៅវាដូចជាកន្លែងធ្វើការដែរអញ្ចឹង”

កញ្ញា ចេន សុជាតា

ចេន សុជាតា បានបន្តទៀតថា នៅហាងកាហ្វេមានអ៊ីនធឺណិតគ្រប់គ្រាន់សម្រាប់ស្វែងរកឯកសារ និងធ្វើកិច្ចការផ្សេងៗ។

ស្របនឹងការលើកឡើងនេះ ជាការកត់សម្គាល់នៅរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន មានយុវជនជាសិស្ស-និស្សិតជាច្រើននិយមចូលហាងកាហ្វេ។ អ្នកខ្លះបានចាត់ទុកខាងកាហ្វេជាទីតាំងសម្រាប់ការកម្សាន្តរបស់ខ្លួន ឯខ្លះទៀតចាត់ទុកហាងកាហ្វេជាទីតាំងជួយសម្រួលដល់ប្រសិទ្ធភាពការងារនិងការសិក្សា។ សម្រាប់ការចំណាយប្រាក់និងពេលវេលានៅហាងកាហ្វេ ដើម្បីបំពេញតម្រូវការខាងលើ ក៏យុវជនកម្ពុជា ពិសេសសិស្ស-និស្សិតមិនគួរមើលរំលងដែរ។

ហាងកាហ្វេ
សិស្សានុសិស្សសិក្សានៅហាងហ្វេ (រូបតំណាង)

និយាយក្នុងនាមអ្នកចូលហាងកាហ្វេញឹកញាប់ផង និងមានបទពិសោធន៍ជាអ្នកគ្រប់គ្រងហាងកាហ្វេឬស្សីត្រឹប នៃរាជបណ្ឌិត្យសភាកម្ពុជាផង កញ្ញា ម៉ៅ សុគន្ធា ក៏បានលើកឡើងដែរថា កញ្ញាចូលចិត្តចំណាយពេលសិក្សានិងធ្វើកិច្ចការនៅតាមហាងកាហ្វេ។

កញ្ញា ម៉ៅ សុគន្ធា ៖

“ការពិតចូលហាងកាហ្វេយើងត្រូវចំណាយលុយច្រើន មិនមែនសម្រាប់ផឹកតែកាហ្វេមួយកែវនោះទេ ព្រោះយើងត្រូវអង្គុយរយៈពេលយូរ ដូច្នេះចំណាយក៏ច្រើនដែរ។ អញ្ចឹងហើយសំណួរសម្រាប់ខ្លួនឯង ថាតើខ្ញុំអាចចំណេញអ្វីខ្លះពេលដែលចូលទៅអង្គុយនៅក្នុងហាងកាហ្វេ ថែមទាំងចាយលុយទៀត។ សម្រាប់ខ្ញុំទាញយកប្រយោជន៍បានច្រើន…។

“ខ្ញុំអាចនិយាយបានថា ជោគជ័យក្នុងការសិក្សាកន្លងទៅ ក៏ដោយសារតែខ្ញុំចូលហាងកាហ្វេដែរ”។

– កញ្ញា ម៉ៅ សុគន្ធា

និយាយផងកាយវិការលើដៃពន្យល់ផង កញ្ញា ម៉ៅ សុគន្ធា បានឱ្យ AMS ដឹងបន្តថា ការជ្រើសរើសប្រភេទហាងកាហ្វេដែលសមស្របតាមចំណង់ចំណូលចិត្ត មានសម្ភារៈនិងបរិយាកាសអំណោយដល់ការសិក្សានិងការងារ ទើបទទួលផលចំណេញពីហាងកាហ្វេពិតប្រាកដ។កញ្ញា សុគន្ធា បានបញ្ជាក់យ៉ាងខ្លីថា ហាងកាហ្វេគួរជាទីកន្លែងផ្ដល់ប្រយោជន៍ដល់យុវជន។

“អាជីវកម្មហាងកាហ្វេមិនត្រូវគិតតែពីរឿងប្រាក់ចំណេញនោះទេ តែក៏ត្រូវផ្ដល់ប្រយោជន៍អ្វីមួយដល់យុវជនដែរ”

គួរបញ្ជាក់ថា សព្វថ្ងៃអាជីវកម្មហាងកាហ្វេហាក់មានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់។ ហាងកាហ្វេទំនើបនីមួយៗមានលក្ខណៈពិសេសដោយឡែកពីគ្នា ដែលរចនាឡើងតម្រូវដល់អតិថិជនជាក្រុមគោលដៅ។ ចំណែក
ទីកន្លែងដែលផ្ដល់បរិយាកាសល្អប្រសើរ ក៏មិនប្រាកដថាមានតែហាងកាហ្វេទំនើបៗដែរ អាស្រ័យលើការថ្លឹងថ្លែង និងលទ្ធភាពផ្ទាល់ខ្លួនម្នាក់ៗតែប៉ុណ្ណោះ៕


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព្រឹត្តិការណ៍

Changemakers​ ​2026​ ​ពង្រឹង​សមត្ថភាព​កុមារី ​និង​ស្ត្រី​វ័យ​ក្មេង​កម្ពុជា​

​កម្មវិធី​ ​Changemakers​ ​2026​ ​ត្រូវ​បាន​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ ​ដោយ​ពង្រីក​វិសាលភាព​ទៅកាន់​ខេត្ត​រតនគិរី​ ​និង​ស្ទឹងត្រែង​ បន្ថែម​ពីលើ​រាជធានី​ភ្នំពេញ​ ​ខេត្ត​សៀមរាប​ ​បាត់ដំបង​ ​កំពត ​និង​កំពង់ចាម​ ក្នុង​គោលបំណង​លើកកម្ពស់​…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

កម្មវិធី «ដាស់ស្មារតីជាតិ» ជំរុញយុវជនជំនាន់ក្រោយមានស្មារតីរួបរួមគ្នា ពង្រឹងសមត្ថភាព និងចូលរួមអភិវឌ្ឍប្រទេសជាតិ

កម្មវិធី «ដាស់ស្មារតីជាតិ» ឬ Day of Reckoning ត្រូវ​បានសហភាពសហព័ន្ធយុវជន​កម្ពុជា រៀបចំ​ធ្វើ​ឡើង​កាលពីល្ងាចថ្ងៃទី២៨ ឧសភា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។ ក្រុមយុវជនដែលបានចូលរួមកម្មវិធី យល់ថា ព្រឹត្តិការណ៍នេះ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

អតីត​សិស្ស​និទ្ទេស​ ​A​ ​លើកទឹកចិត្ត​បេក្ខជន​បាក់ឌុប​ឆ្នាំ​នេះ​ឱ្យ​ពង្រឹង​សមត្ថភាព​ជាប្រចាំ​ ​តែ​កុំ​ដាក់​សម្ពាធ​ខ្លួនឯង​

​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​ឬ​បាក់ឌុប ​ឆ្នាំ​នេះ​ ​គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១០​ ​ខែសីហា ​ខាងមុខ​។ ​ខណៈ​សម័យ​ប្រឡង​កាន់តែ​ខិត​ជិត​មកដល់​នេះ​ អតីត​សិស្ស​និទ្ទេស​A​ ​ទាំង​ថ្នាក់​វិទ្យាសាស្ត្រ​ពិត​ ​និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

Sisters​ ​of​ ​Code​ ​បើក​ឱកាស​ឱ្យ​ក្មេង​ស្រី​សិក្សា​ជំនាញ​សរសេរ​កូដ ​និង​ឌីជីថល​

​កម្មវិធី​ ​Sisters​ ​of​ ​Code​ ​បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍​ ​១០០​% ​សម្រាប់​សិស្ស​ស្រី​អាយុ​ចន្លោះ​ពី​ ​១០​ ​ដល់​ ​១៨​ ​ឆ្នាំ​ ​ដើម្បី​ចូលរួម​សិក្សា​ក្នុង​កម្មវិធី​ ​Sisters​ ​of​ ​Code​ ​Clubs​ ​ដែល​ផ្ដោត​លើ​ការ​បណ្ដុះបណ្ដាល​ជំនាញ​សរសេរ​កូដ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

ឱកាសសម្រាប់សិស្ស-និស្សិត RUPP ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Sogang University

សាកលវិទ្យាល័យ Sogang (Sogang University) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ និងចំណាស់ជាងគេមួយនៅក្នុងសាធារណរដ្ឋកូរ៉េ ក្រោមជំនួយកិច្ចសហការជាមួយអង្គការ Jesuit Service-Cambodia…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងអប់រំ កំពុងពន្លឿនគម្រោងកែលម្អការអប់រំឧត្តមសិក្សាទី២ លើក​កម្ពស់​គុណភាពអប់រំ និង​ការ​ស្រាវជ្រាវ

ក្រសួងអប់រំ យុវជន និងកីឡា កំពុងពន្លឿនគម្រោងកែលម្អការអប់រំឧត្តមសិក្សាទី២ ដល់គ្រឹះស្ថានឧត្តមសិក្សាគោលដៅទាំង៩ ដើម្បីជួយលើកកម្ពស់គុណភាពអប់រំ លើកកម្ពស់ការស្រាវជ្រាវ និងពង្រឹងអភិបាលកិច្ចគ្រឹះស្ថានឧត្តមសិក្សា។
Top News, ព័ត៌មានជាតិ, ព្រឹត្តិការណ៍

យុទ្ធនាការ​ «​កុមារី​ក្រោម​១៨​ឆ្នាំ​មិន​មែន​ជា​កូនក្រមុំ​» ​ផ្ទុះ​លើ​បណ្ដាញ​សង្គម ​ខណៈ​ការ​រៀបការ​វ័យ​ក្មេង​នៅតែ​កើតមាន​

​យុទ្ធនាការ​ «​កុមារី​ក្រោម​១៨​ឆ្នាំ​មិន​មែន​ជា​កូនក្រមុំ​» ​កំពុង​ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​លើ​បណ្ដាញ​សង្គម​ បន្ទាប់ពី​មហាជន ​និង​អង្គការ​ពាក់ព័ន្ធ​បន្ត​អំពាវនាវ​ឱ្យ​ពង្រឹង​វិធានការ​ទប់ស្កាត់​អាពាហ៍ពិពាហ៍​វ័យ​ក្មេង​…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

សិស្សអាមេរិកប្រឈមការធ្លាក់ចុះពិន្ទុគណិតវិទ្យា និងការអាន

ពិន្ទុគណិតវិទ្យា និងការអានរបស់សិស្សបឋម និងមធ្យមសិក្សានៅសហរដ្ឋអាមេរិក បានធ្លាក់ចុះជាបន្តបន្ទាប់អស់រយៈពេលមួយទសវត្សរ៍ ខណៈអ្នកស្រាវជ្រាវចង្អុលបង្ហាញពីឥទ្ធិពលកើនឡើង នៃប្រព័ន្ធផ្សព្វផ្សាយសង្គម។
ចំណេះជីវិត, ព្រឹត្តិការណ៍

បទពិសោធន៍​ ​និង​បញ្ហា​ប្រឈម ​ដែលនិស្សិត​​ទៅ​រៀននៅ​បរទេស​មិន​អាច​គេចផុត​

​ការ​បន្ត​ការ​សិក្សា​នៅ​បរទេស​ ​គឺជា​ក្តីស្រមៃ​របស់​សិស្ស​-​និស្សិត​កម្ពុជា​ជាច្រើន​ ​ដើម្បី​ក្រេប​ជញ្ជក់​យក​ចំណេះដឹង​ និង​បទពិសោធន៍​ថ្មី​ៗ​។ ​ទោះជា​យ៉ាងណា​ក៏ដោយ​ បទពិសោធន៍​ពិតជាក់ស្តែង​នៅលើ​ទឹកដី​បរទេស​ ​មិន​មែន​…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍​ថ្នាក់​វេជ្ជបណ្ឌិត​នៅ​សាកលវិទ្យាល័យ​ ​IUHW​ ​ប្រទេស​ជប៉ុន​

​សាកលវិទ្យាល័យ​ ​International​ ​University​ ​of​ ​Health​ ​and​ ​Welfare​ ​(​IUHW​) ​ប្រទេស​ជប៉ុន​ ​នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ឆ្នាំ​ទី​១​ ​និង​ឆ្នាំ​ទី​២​ ​ផ្នែក​វេជ្ជសាស្ត្រ ​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon