សម្តេចធិបតី ក្រើន​រំលឹក​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់បង្ការជំងឺ និងលេងកីឡាដើម្បីសុខភាព

សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានក្រើន​រំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋទាំងអស់ សូម​យក​ចិត្ត​ទុកដាក់បង្ការជំងឺ ដោយ​កុំដល់ពេលឈឺ ទើបស្វែង​រក​ការព្យាបាល និងជំរុញ​ប្រជាពលរដ្ឋលេងកីឡា ហាត់ប្រាណ…

គរុនិស្សិត គាំទ្រឱ្យរាជរដ្ឋាភិបាលបិទការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដែលភ្ជាប់រង្វាន់

កាលពីសប្តាហ៍​កន្លងទៅនេះ សិស្សនិស្សិត និងគរុសិស្ស នៃវិទ្យាស្ថានជាតិអប់រំ បាន​នាំគ្នា​បង្ហោះសារព្រោងព្រាតលើបណ្ដាញសង្គមហ្វេសប៊ុក និងតិកតុក ដោយភ្ជាប់ខ្លឹមសារ “សូមឈប់ផ្សាយគ្រឿងស្រវឹងដោយដាក់រង្វាន់ទាក់ទាញ” ក្នុងគោលបំណងស្នើសុំឱ្យរាជរដ្ឋាភិបាល…

រៀងរាល់ឆ្នាំ​ប្រជាជន​កម្ពុជា​ប្រមាណ១ម៉ឺន៤ពាន់នាក់ បាត់បង់ជីវិត​ដោយ​សារ​ជំងឺមហារីក

យោង​តាម​របាយការណ៍របស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជាផ្លូវការ “ផែនការ​ជាតិ​ប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០” បាន​ឱ្យដឹងថា ជារៀងរាល់ឆ្នាំ​ប្រទេស​កម្ពុជា​មានអ្នក​កើត​ជំងឺមហារីក​ប្រមាណ២ម៉ឺនករណី…

អ្នកជំនាញកុមារតូច ៖ ការគោរព និងទទួលស្គាល់ទេពកោសល្យពីកំណើតរបស់កុមារ ជាមូលដ្ឋានគ្រឹះ នៃភាពជោគជ័យក្នុងជីវិតពួកគេ

អ្នកប្រាជ្ញរូបវិទ្យា លោក​ អាល់ប៊ីត អាញស្ដាញ លើកឡើងថា «មនុស្សគ្រប់គ្នាសុទ្ធតែមានសមត្ថភាពអស្ចារ្យ ប៉ុន្តែប្រសិនបើអ្នកវិនិច្ឆ័យសត្វត្រី តាមរយៈសមត្ថភាពឡើងដើមឈើ សត្វត្រីនោះនឹងរស់នៅពេញមួយជីវិត ដែលជឿថា វាគ្មានសមត្ថភាពពិសេសអ្វីនោះទេ»

ទំនាក់ទំនងវិជ្ជមាន គន្លឹះឆ្ពោះទៅរកសុខភាពផ្លូវចិត្ត និងសុខុមាលភាពល្អ

មនុស្សត្រូវការ​ផ្សារភ្ជាប់​ទំនាក់ទំនង​គ្នា ការ​ជ្រោមជ្រែង​គ្នា និង​ការអភិវឌ្ឍន៍​ផ្នែក​បញ្ញា​ស្មារតី​ជាប្រចាំ ដែល​ជាហេតុ​ធ្វើ​ឱ្យ​មនុស្សបង្កើតសម្ព័ន្ធភាពជាគ្រួសារ ជាក្រុម ក្នុង​ការរស់នៅ​ដើម្បីផ្តល់​ការគាំទ្រគ្នា ជា​លក្ខណៈ​គ្រួសារ​ ឬបែប​ជាបងប្អូន និងតាមរយៈមិត្តភាព​ជាដើម។​

គន្លឹះក្នុងការបង្កើនផលិតភាពក្នុងការសិក្សាឱ្យកាន់តែខ្លាំង

ការសិក្សាដោយមានផលិតភាពខ្ពស់គឺជាកត្តាសំខាន់ដែលនឹងជួយឱ្យអ្នកទទួលបានលទ្ធផលល្អ និងសម្រេចគោលដៅនៃ​ការសិក្សារបស់អ្នក។ ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនដែលអាច​ជួយ​អ្នក​ដើម្បីបង្កើនផលិតភាព…

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Skoltech នៃប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Skoltech ពីកម្មវិធីអាហារូបករណ៍ Skoltech Univeristy Russia Scholarship 2025 សម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ

NEA រៀបចំពិព័រណ៌ការងារ និង​មគ្គទេសក៍​អាជីព នៅសប្តាហ៍​ក្រោយ ដោយផ្តល់​ឱកាស​ការងារជាង៥ពាន់កន្លែង

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសភាពាណិជ្ជកម្មកម្ពុជា-អ៉ីស្រាអែល នឹងរៀបចំពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព រយៈពេល២ថ្ងៃជាប់គ្នា…

មកស្គាល់ជ័យលាភីលេខ១ សិស្សពូកែទូទាំងប្រទេសថ្នាក់ទី១២ ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា

ទីបំផុតក្រសួងអប់រំ យុវជន និងកីឡា បានរកឃើញបេក្ខជន៣រូប ជាប់ជ័យលាភីលេខ១ សិស្សពូកែទូទាំងប្រទេសថ្នាក់ទី១២ ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា បន្ទាប់ពីការប្រឡងយ៉ាងស្វិតស្មាញជាច្រើនដំណាក់កាល កាលពីពេលកន្លងទៅថ្មីៗនេះ។

អ្នកចិត្តសាស្ត្រ ៖ ចង់ពង្រឹងថាមពលផ្លូវចិត្ត អ្នកប្រើបណ្ដាញសង្គម ត្រូវចេះ​ជ្រើសរើស​មាតិកា​តាមដាន

នៅ​មួយផ្នែក បណ្ដាញសង្គម ផ្ដល់នូវចំណេះដឹងយ៉ាងសម្បូរបែប ទាំងគំនិតអាជីវកម្ម ចំណេះដឹង​សុខភាព ការទំនាក់ទំនង និងព័ត៌មានវិជ្ជមាន​ផ្សេងៗ ប៉ុន្តែនៅមួយផ្នែកទៀត បណ្ដាញ​សង្គម​គឺជាកន្លែង​បំពុលផ្លូវចិត្ត តាមរយៈ​រូបភាពអវិជ្ជមាន ការ​គំរាម​កំហែងតាមអ៊ីនធឺណិត…