មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ផ្តល់ការសិក្សាជំនាញពេញនិយមចំនួន១១ឥតគិតថ្លៃ
ជាឱកាសសម្រាប់យុវជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកែប ដែលមានបំណងចង់ទទួលបានជំនាញពិតប្រាកដមួយសម្រាប់ជីវិត ពេលនេះមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ប្រកាសជ្រើសរើសសិក្ខាកាមឱ្យចូលរៀនដោយឥតគិតថ្លៃ ទៅលើជំនាញចំនួន១១។
ថ្នាក់រៀន AI គ្មានគ្រូបង្រៀនដំបូងគេ បើកដំណើរការនៅទីក្រុងឡុងដ៍
សាលារៀនឯកជនមួយនៅទីក្រុងឡុងដ៍កំពុងបើកថ្នាក់រៀនដំបូងគេក្នុងចក្រភពអង់គ្លេស ដែលបង្រៀនដោយបញ្ញាសិប្បនិម្មិត ជំនួសគ្រូជាមនុស្ស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Sky News នៃចក្រភពអង់គ្លេស។
គរុនិស្សិតមួយក្រុម ច្នៃគំនូមុខខ្មុកហនុមាន ជាសម្ភារឧបទេសជំនួយក្នុងការបង្រៀនសិស្សសម្រាប់មុខវិជ្ជាអក្សរសិល្ប៍ខ្មែរ
មុខខ្មុកហនុមា ដែលគេធ្លាប់ឃើញតួអង្គពាក់សម្តែងនៅក្នុងទម្រង់ល្ខោនខោល ត្រូវបានគរុនិស្សិតមួយក្រុម នៃវិទ្យាស្ថានជាតិអប់រំ យកមកច្នៃប្រឌិតជាទម្រង់ថ្មីមួយ ក្នុងការប្រើប្រាស់ជាសម្ភារៈឧបទេសជំនួយក្នុងការបង្រៀនរបស់លោកគ្រូអ្នកគ្រូ ទៅលើមុខវិជ្ជាអក្សរសិល្ប៍ខ្មែរ។
៣ហេតុផលបង្ហាញពីផលវិជ្ជមាន នៃដំណើរកម្សាន្ត
ដំណើរកម្សាន្តជះឥទ្ធិពលល្អ ព្រោះការដើរបានច្រើន ជាកត្តាជួយពង្រីកទស្សនៈបុគ្គលម្នាក់ៗឱ្យមានភាពទូលំទូលាយច្រើនជាងមុន ការអភិវឌ្ឍសមត្ថភាព និងការរុករកមេរៀនថ្មីៗ ក៏ដូចជាការរក្សាស្ថិរភាពផ្លូវចិត្តឱ្យមានភាពនឹងធឹងជាងមុន។ តាមរយៈគេហទំព័រ GRAZIA…
ភាពជោគជ័យនៃសន្និសីទនៃការបង្រៀនថ្នាក់ជាតិលើកដំបូង នឹងត្រួសត្រាយផ្លូវសម្រាប់ការពង្រឹងវិស័យអប់រំនៅកម្ពុជា
សន្និសីទនៃការបង្រៀនថ្នាក់ជាតិ (NTC) លើកដំបូងរបស់ព្រះរាជាណាចក្រកម្ពុជាបានបញ្ចប់ប្រកបដោយភាពជោគជ័យ នៅថ្ងៃទី២៤ និង២៥ ខែសីហា ឆ្នាំ២០២៤ ដែលជាសន្និសីទដ៏សំខាន់មួយសម្រាប់អនាគតនៃការអប់រំនៅក្នុងប្រទេស។ ប្រារព្ធឡើងរយៈពេលពីរថ្ងៃនៅ..
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥
ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។
ឥទ្ធិពលបញ្ញាសិប្បនិម្មិត និងម៉ាស៊ីនចេះរៀន មកលើយុវជនកម្ពុជា
នវានុវត្តន៍នៅក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) និងម៉ាស៊ីនចេះរៀន បានកំពុងបន្តអភិវឌ្ឍ និងបង្កើតអនាគតសម្រាប់ការរស់នៅរបស់មនុស្សស្ទើរតែគ្រប់ឧស្សាហកម្ម។ ខណៈបច្ចេកវិទ្យានេះ ក៏ជាកត្តាសំខាន់ ដែលជំរុញឱ្យលក្ខខណ្ឌរស់នៅរបស់មនុស្សសម័យទំនើប…
ADB ផ្តល់ហិរញ្ញប្បទាន ជាង៩០លានដុល្លារ គាំទ្រការផ្គត់ផ្គង់ទឹក និងអនាម័យ នៅខេត្តចំនួន៩ របស់កម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចអនុម័តប្រាក់កម្ចី និងជំនួយឥតសំណងផង ចំនួន ៩៣,៦លានដុល្លារអាមេរិក ដើម្បីកែលម្អ និងពង្រីកការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និងអនាម័យមូលដ្ឋាន (WASH) នៅខេត្តចំនួន៩ របស់ប្រទេសកម្ពុជា។

















