វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍​រៀនជំនាញបច្ចេកទេស ៦៥៥នាក់ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ជាឱកាស​សម្រាប់​សិស្សដែល​ទើបប្រឡងបាក់ឌុបរួច ក៏​ដូចជាយុវជន​ចង់ស្វែង​រកជំនាញប្រចាំជីវិត សម្រាប់ឆ្នាំ​សិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ឥតគិតថ្លៃ…

ស្ថាបត្យករ​វ័យក្មេង​បង្ហាញ​គំនិត​កែលម្អ​រមណីយដ្ឋាន​វត្តភ្នំ​ឱ្យ​មាន​សកម្មភាព​ចម្រុះ ដោយ​រក្សា​​អត្តសញ្ញាណ​ប្រវត្តិសាស្រ្ត

ក្រុម​ស្ថាបត្យករ​វ័យក្មេង ដែល​ជាម្ចាស់​ជ័យលាភី​នៅក្នុង​ការ​ប្រកួតប្រជែង​ស្នាដៃ​ស្ថាបត្យកម្ម “ដង្ហើមទីក្រុង” បាន​បង្ហាញពី​គំនិត​យុវជន​ជំនាន់ក្រោយ ក្នុងការ​កែលម្អ​រមណីយដ្ឋាន​ប្រវត្តិសាស្រ្ត​វត្តភ្នំ​ក្លាយ​ជា​តំបន់បៃតង​ដែលមាន​សកម្មភាព​ចម្រុះ តែ​រក្សា​បាន​នូវ​…

ប៉ាគីស្ថានដាក់ដំណើរការគ្រូបង្រៀន AI ជាលើកដំបូងក្នុងសាលារៀន

សាលាឯកជនមួយក្នុងទីក្រុងការ៉ាជី បានដាក់ដំណើរការគ្រូបង្រៀន AI ជាស្ត្រីដំបូងគេរបស់ប្រទេសប៉ាគីស្ថាន ដែលជាការបោះជំហាន យ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំក្នុងប្រទេសនេះ។

គ្រូបង្រៀន​១០០នាក់​ត្រូវ​បណ្តុះបណ្តាលពីការ​បង្កើតហ្គេម ដើម្បីជំរុញ​ការ​អប់រំឌីជីថល និង​បំណិនសតវត្សរ៍ទី២១

គ្រូបង្រៀនចំនួន១០០នាក់​មកពីគ្រឹះស្ថានបណ្តុះបណ្តាលគ្រូចំនួន៧​ និងសាលាគោលដៅចំនួន៣៣ ​ដែលអនុវត្តកម្មវិធីបំណិនជីវិតតាមមូលដ្ឋាន កាលពីពេលថ្មីៗនេះ ត្រូវ​បាន​បណ្ដុះបណ្ដាលបច្ចេកទេសស្ដីពី ការអប់រំបង្កើតហ្គេម ដែល​រៀបចំ​ដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល…

កញ្ញា សេង ហ្គិចលី ៖ អាយុចន្លោះពី ២០ ទៅ៣០ឆ្នាំ ជាដំណាក់កាលសំខាន់ ក្នុងការអភិវឌ្ឍខ្លួនរបស់យុវជន

វ័យចន្លោះពី ២០ ទៅ ៣០ ឆ្នាំ ជាដំណាក់កាលមួយដែលយុវជនត្រូវប្រឈមមុខ និងដោះស្រាយបញ្ហាថ្មីៗជាច្រើន ក្នុងជីវិត ទាំងការសិក្សា ការងារ និងការរស់នៅប្រចាំថ្ងៃ។ ហេតុនេះ ទាមទារឱ្យយុវជន មានចំណេះដឹង បទពិសោធន៍ និងភាពធន់ក្នុងការប្រឈមនឹងបញ្ហា។

កត្តា​បណ្តាល​ឱ្យ​មាន​អារម្មណ៍​មមាញឹក​ខ្លាំង និងដំណោះស្រាយ

ភាព​មមាញឹក​ខ្លាំង អាចកើត​មក​ពីកត្តា​ពីរ​យ៉ាងធំៗ គឺកត្តា​ខាងក្រៅ និងខ្លួនឯង។ ភាព​មមាញឹក​ពីកក្តាខាងក្រៅ មាន​ដូចជា បន្ទុក​គ្រួសារ​ធ្ងន់លើស​ពី​ទំហំ​លទ្ធភាព ការប្តេជ្ញាចិត្ត​បំពេញតាម​ការរំពឹង​ទុក​របស់​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន ត្រូវធ្វើការងារ​បន្ទាន់​ភ្លាមៗ ក៏ដូចជាទំហំ…

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ ទៅសិក្សា​នៅ​ប្រទេស​ចិនចំនួន ៦៥នាក់

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជ្រើសរើស​និស្សិតចំនួន ៦៥នាក់ ដើម្បីទទួល​អាហារូបករណ៍​របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន (CSC) សិក្សា​ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ​ សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

ឯកឧត្តម ប្រាក់ អង្គារ៉ា ៖ អាទិភាពនៃការងារលំនៅឋាន គឺការរៀបចំលំនៅឋានជាទ្រនំសុភមង្គល ភូមិឋានក្សេមក្សាន្ត និងបុរីជនបទ

អគ្គនាយកដ្ឋានលំនៅឋាន បានលើកឡើងថា ចំពោះការងារអាទិភាព នៃការងារលំនៅឋានរបស់អគ្គនាយកដ្ឋានលំនៅឋាន គឺការរៀបចំលំនៅឋានជាទ្រនំសុភមង្គល ភូមិឋានក្សេមក្សាន្ត និងបុរីជនបទ។

អ្នកនាង រស់ វិច្ឆិកា រៀនជំនាញកែច្នៃបន្លែផ្លែឈើ ព្រោះចង់កែច្នៃផលិតផលក្នុងស្រុកទៅជាផលិតផលសម្រេច

ដោយ​មើលឃើញថា បន្លែ និងផ្លែឈើក្នុងស្រុក​ជាច្រើនត្រូវបានគេទុកចោល ព្រោះតែការធ្លាក់ថ្លៃនៃកសិផលដែលជោរជន់នោះ បានជំរុញ​ឱ្យ​អ្នកនាង រស់ វិច្ឆិកា សម្រេចចិត្តរៀនជំនាញកែច្នៃបន្លែ និងផ្លែឈើ តាមរយៈគម្រោង​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ…

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ចូលរួមលើក​កម្ពស់ជីវភាពរបស់អ្នកប្រកបរបរសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ

ប្រធានសមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លើកឡើងថា កម្មវិធី​បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ១.៥លាននាក់​របស់​រាជរដ្ឋាភិបាល មិនត្រឹមតែជួយ​ដល់យុវជន​ឱ្យ​មានជំនាញ​ប្រចាំជីវិត​ប៉ុណ្ណោះទេ តែ​ក៏​បាន​ជួយ​​លើក​កម្ពស់ជីវភាព…