កុមារី ហុង ស៊ីដាណា ជាប់ជ័យលាភីលេខ១ ឆ្លើយសំណួរត្រូវច្រើនជាងគេក្នុង App GEIP EDTech

កុមារី ហុង ស៊ីដាណា ជាសិស្សថ្នាក់ទី៩ មកពីអនុវិទ្យាល័យ សំប៉ាន ខេត្តកណ្ដាល បានជាប់ជ័យលាភីលេខ១ លើសិស្ស ២ម៉ឺន៣ពាន់នាក់ ដែលបានឆ្លើយសំណួរសរុប ២៧ ៨៦៧ ច្រើនជាងគេក្នុងកម្មវិធីស្វ័យសិក្សាសន្លឹកកិច្ចការ ហៅថា GEIP EDTech។

អ្នកមានបញ្ហាសុខភាព ជាពិសេសជំងឺពុកឆ្អឹង មិនអាចពត់ធ្មេញបានទេ

អ្នកជំនាញផ្នែកពត់តម្រង់ធ្មេញលើកឡើងថា មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចពត់ធ្មេញបានទេ ជាពិសេស អ្នកមានបញ្ហាសុខភាពទូទៅ ហើយអ្នកជំងឺពុកឆ្អឹង ត្រូវបានគេហាមឃាត់សម្រាប់ការពត់ធ្មេញនេះ។

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាស​ពី​ការ​បន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៥

តាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសអំពីអាហារូបករណ៍រដ្ឋាភិបាលចិន ដែល​នឹងជ្រើសរើសនិស្សិតកម្ពុជាទៅបន្តការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។

រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ៖ គម្លាតយេនឌ័រនៅកម្ពុជា ឆ្លាក់ចុះពី០.៦៧ មកត្រឹម០.៤៦នៅឆ្នាំ២០២៣

ថ្លែងក្នុងវេទិកាសារព័ត៌មានប្រចាំឆ្នាំស្តីពីសមភាពយេនឌ័រ ក្រោមប្រធានបទ «តួនាទីរបស់សារព័ត៌មានក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងទប់ស្កាត់អំពើហិង្សាលើស្ត្រី» នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារ Raffles Le Royal …

ក្រសួងការងារធ្វើវិក្រឹតការគ្រូ​បច្ចេកទេស TVET ដើម្បីធានាគុណភាពប្រព័ន្ធអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នៅ​កម្ពុជា

គ្រូបច្ចេកទេស​មកពីគ្រឹះស្ថាន TVET ទូទាំង​ប្រទេសសរុប​ចំនួន១៩០នាក់ ត្រូវ​បាន​ក្រសួង​ការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើវិក្រឹតការ ឬ Upskilling ទៅលើ “វិធីសាស្រ្ត​បង្រៀន និង​​ការ​ប្រើប្រាស់​ម៉ូឌុល​តាមជំនាញ” រយៈពេល​១០ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា…

ក្រមាខ្មែរ បានចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ

“ក្រមា” គឺជាមរតកវប្បធម៌អរូបីទី៧ ដែលកម្ពុជាបានដាក់បញ្ចូលដោយជោគជ័យទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីយប់ថ្ងៃទី០៤ ខែធ្នូ តាមរយៈសេចក្ដីសម្រេច​ 19.COM 7.b.27 នៅទីក្រុង អាសង់ស្យុង…

អ្នកជំនាញបង្ហាញពីវិធីសាស្ត្រកសាងបទពិសោធន៍សម្រាប់យុវជន មុនប្រឡូកក្នុងទីផ្សារការងារ

ប្រសិនបើយុវជនធ្វើតែការងារមិនបន្តការសិក្សា ឬសិក្សាសុទ្ធសាធដោយមិនមានបទពិសោធន៍ការងារ គឺសុទ្ធតែប៉ះពាល់ដល់និរន្តរភាពហិរញ្ញវត្ថុ និងការរស់នៅប្រចាំថ្ងៃ។ ហេតុនេះ ការពង្រឹងសមត្ថភាពតាមរយៈការបំពេញការងារជាក់ស្ដែង និងសិក្សាក្នុងសាលា…

៧ចំណុចដែលគួរដឹងពីការ​បែងចែកភារកិច្ចពេលធ្វើការងារជាក្រុម

ធ្លាប់មានបទពិសោធន៍ជាប់គាំងនឹងការងារ ដោយសារ​តែវា​មានទំហំលើសពីសមត្ថភាព ឬពេលវេលាដែលខ្លួនមាន ឬទេ? ការសម្រេចកិច្ចការជាក្រុម ត្រូវការទាំងជំនាញសម្របសម្រួល..

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៤-២០២៥

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល​ ប្រកាសការប្រឡងជ្រើសរើសសិស្ស និស្សិត និងសាធារណជន ជាច្រើនកន្លែង ដើម្បីទៅបន្ត​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ក្រោមគម្រោងព្រះរាជទានរបស់ ព្រះអង្គម្ចាស់ក្សត្រីយមហាចក្រីសិរិនថន