ក្រសួងអប់រំ រកឃើញម្ចាស់ជ័យលាភីថ្នាក់ជាតិ ៦រូប ជាប់ពានរង្វាន់ “សម្តេចសង្ឈរាជ ជួន ណាត” ផ្នែកតែងនិពន្ធ និងពានរង្វាន់ “ព្រះភិរម្យភាសាអ៊ូ ហៅ ង៉ុយ” ផ្នែកស្មូតកំណាព្យ
ក្រសួងអប់រំ យុវជន និងកីឡា បានរកឃើញម្ចាស់ជ័យលាភីតែងនិពន្ធ និងស្មូតកំណាព្យចំនួន ៦រូប ក្នុងកម្មវិធីប្រឡងជ្រើសរើសជ័យលាភីថ្នាក់ជាតិតែងនិពន្ធ ពានរង្វាន់សម្តេចសង្ឈរាជ ជួន ណាត និងស្មូតកំណាព្យ ពានរង្វាន់ ព្រះភិរម្យភាសាអ៊ូ ហៅ ង៉ុយ










