ទឹកដោះម្តាយ

ភាពឆ្លាតវៃរបស់កុមារធ្លាក់ចុះ 2.6ពិន្ទុ ប្រសិនបើកុមារមិនបានបៅ ទឹកដោះម្តាយ

ភ្នំពេញ៖ កុមារតូចប្រៀបដូចជាកែវភ្នែករបស់ម្តាយឪពុក ដែលត្រូវថែរក្សាថ្នាក់ថ្នម ផ្តល់អាហារ និងការពារពួកគេគ្រប់ពេលវេលា។ ទារកអាយុប្រាំមួយខែ ចាប់ផ្ដើមបៅច្រើនជាងមុន ហើយការបំបៅកូនដោយទឹកដោះម្តាយសំខាន់បំផុតក្នុងដំណាក់កាលនេះ។ ទន្ទឹមគ្នានេះ ភាពឆ្លាតវៃរបស់កុមារ ឬ IQ (intelligence quotient) នឹងធ្លាក់ចុះ 2.6ពិន្ទុ ប្រសិនបើកុមារមិនបានការបំបៅទឹកដោះម្តាយ។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល កាលពីកញ្ញា ឆ្នាំ2020 កន្លងទៅ។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា៖

“កុមារមិនទទួលបានការបំបៅដោយទឹកដោះម្តាយពេញលេញ មានទំហំខួរក្បាលតូចជាងកុមារដែលបានបំបៅដោយទឹកដោះម្តាយពេញលេញ។ លើសពីនេះ កុមារបាត់បង់ភាពឆ្លាយវៃចំនួន 2.6 ពិន្ទុ ប្រៀបធៀបនឹងកុមារទទួលបានការបំបៅដោយទឹកដោះម្តាយពេញលេញ”

IQ ជាកម្រិតភាពឆ្លាតវៃ ឬរង្វាស់បញ្ញា។ IQ វាយតម្លៃបញ្ញាមនុស្សដែលទទួលបានដោយបែងចែកពិន្ទុទទួលតាមរយៈការធ្វើតេស្តសមត្ថភាពនៃការចងចាំ។ តេស្ត IQ ស្តង់ដារមានពិន្ទុចន្លោះពី 80 -129 ត្រូវបានបង្កើតឡើងដើម្បីស្ទង់មើលប្រាជ្ញារបស់មនុស្ស។ មនុស្សដែលមានពិន្ទុ IQ ខ្ពស់ភាគច្រើនពូកែផ្នែកវិទ្យាសាស្ត្រ និងគណិតវិទ្យា។

ទន្ទឹមគ្នានេះក្រសួងសុខាភិបាល បានរកឃើញថា ការបំបៅកូនដោយផលិតផលជំនួសទឹកដោះម្ដាយ រួមទាំងទឹកដោះគោផ្សំតាមរូបមន្ត អាចបង្កហានិភ័យជាច្រើនចំពោះកុមារ ដូចជា ជំងឺរាក ជំងឺសួត ជំងឺហឺត ពិន្ទុភាពឆ្លាតវ័យចុះខ្សោយ ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ជំងឺបេះដូង បណ្តាលឱ្យកុមារមានបញ្ហាលើសទម្ងន់និងធាត់ជ្រុលជាដើម។

ទឹកដោះម្តាយ

ស្របនឹងការបង្ហាញរបស់សុខាភិបាលខាងលើនេះ អ្នកស្រី ស្វាយ សារី អ្នកសម្របសម្រួលកម្មវិធីជាតិស្ដីពីការអនុវត្តមន្ទីរពេទ្យស្រឡាញ់ទារក នៃមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក មានប្រសាសន៍បញ្ជាក់ប្រាប់ AMS ថា ទឹកដោះម្តាយសំខាន់បំផុតសម្រាប់ទារក ដែលម្តាយគ្រប់រូបគួរជ្រើសរើសការបំបៅកូនដោយទឹកដោះតែមួយគត់ក្នុងរយៈពេលប្រាំមួយខែដំបូងនៃជីវិតទារក។

“ការបំបៅកូនដោយទឹកដោះតែមួយគត់ ក្នុងរយៈពេលប្រាំមួយខែដំបូងនៃជីវិតទារក មានសារៈសំខាន់ក្នុងការធានាឱ្យទារកទើបកើត និងកុមារតូចមានសុខភាព។ ទារកបៅទឹកដោះម្តាយតែមួយគត់ក្នុងរយៈពេល 6ខែដំបូង ប្រឈមមុខនឹងការស្លាប់តិចជាង 14 ដង បើធៀបទៅនឹងទារកដែលមិនបានបៅទឹកដោះម្តាយ”

អ្នកស្រី ស្វាយ សារី

អ្នកជំនាញអាហារូបត្ថម្ភរូបនេះ បានបន្ថែមទៀតថា ការបំបៅកូនដោយទឹកដោះម្តាយ ជាវិធីសាស្រ្តដ៏ល្អបំផុតនៃការចាប់ផ្តើមអាហារូបត្ថម្ភល្អសម្រាប់ទារក ដែលទឹកដោះគោម្សៅមិនអាចជំនួសគុណប្រយោជន៍របស់ទឹកដោះម្តាយបានឡើយ។

“ទឹកដោះម្តាយជួយដល់ប្រព័ន្ធការពាររាង្គកាយទារក អភិវឌ្ឍផ្នែកចលនា និងសតិបញ្ញា កាត់បន្ថយជំងឺឆ្លង បង្កើនចំណងចិត្តជាមួយម្តាយ ឬភាពលើសទម្ងន់ជាដើម” ។

ភស្តុតាងវិទ្យាសាស្ត្របានបញ្ជាក់ថា បំបៅកូនដោយទឹកដោះម្ដាយភ្លាមៗ បន្ទាប់ពីទារកសម្រាលរួច អាចទប់ស្កាត់មរណភាពទារកបាន 20 ភាគរយ។ កុមារដែលទទួលបានការបំបៅទឹកដោះម្តាយតែមួយមុខគត់អំឡុងពេល 6 ខែ អាចកាត់បន្ថយជំងឺរាគរួសបាន 11 ដងនិងជំងឺរលាកសួតបាន 15 ដង បើធៀបជាមួយកុមារដែលមិនបានទទួលការបំបៅដោយទឹកដោះម្ដាយ។

ទឹកដោះម្តាយ

ក្រសួងសុខាភិបាលបានលើកឡើងថា សារជាតិចិញ្ចឹមសំខាន់ៗមាននៅក្នុងទឹកដោះម្តាយ រួមមានប្រូតេអ៊ីនដែលជាអាហារសាងសង់សំខាន់សម្រាប់អភិវឌ្ឍន៍ការលូតលាស់រាងកាយរបស់កុមារ។ ទន្ទឹមគ្នានេះ ទឹកដោះម្តាយ មានជាតិស្ករឡាក់តូស ជួយផ្ដល់កម្លាំងថាមពលដល់កុមារ។ ទឹកដោះម្តាយមានជាតិខ្លាញ់ជួយទ្រទ្រង់រចនាសម្ព័ន្ធកោសិការាងកាយកុមារ និងថែរក្សាសីតុណ្ហភាពក្នុងខ្លួនកុមារឲ្យមានលំនឹង ជួយរាងកាយកុមារដើម្បីស្តុកថាមពលនិងជាតិទឹក ដែលជាតម្រូវការចាំបាច់របស់កុមារជាប្រចាំ។

ខណៈការបំបៅទឹកដោះម្តាយសំខាន់សម្រាប់ជីវិត រាងកាយ ព្រមទាំងប្រាជ្ញានិងស្មារតីរបស់កុមារ ការផ្តល់អារូបត្ថម្ភត្រឹមត្រូវដល់កុមារ ក៏ម្តាយឪពុកបច្ចុប្បន្នមិនគួរមើលរំលងដែរ។

ចាប់តាំងពីទារកកើតចេញពីផ្ទៃម្តាយរហូតដល់ 6ខែ ម្តាយឪពុក ឬអាណាព្យាបាល គាប្បីបំបៅកូនដោយដោះម្តាយតែមួយមុខសុទ្ធ មិនត្រូវផ្តល់សារធាតុរាវផ្សេងៗឬអាហារឡើយ។ ដោយឡែកទារកមានអាយុពី 6ខែទៅ 12ខែ ត្រូវបន្តការបំបៅដោះដោយទឹកដោះម្តាយ និងត្រូវផ្តល់អាហារបន្ថែមមានលក្ខណៈម៉ត់ ដើម្បីឲ្យរាងកាយកុមារងាយបឺតស្រូប ហើយជាអាហារចម្រុះ (បបរខាប់គ្រប់គ្រឿង) ឱ្យបានមួយថ្ងៃបីដង។

ទឹកដោះម្តាយ

អាហារបន្ថែមសំខាន់សម្រាប់កុមារក្នុងវ័យនេះ ដោយសារវាជាជំហានដំបូងដែលកុមាររៀនស្គាល់រសជាតិអាហារប្រភេទរឹង និងរៀនទំពារ ដែលមានឥទ្ធិពលខ្លាំងលើការលូតលាត់ទាំងបញ្ហាស្មារតី និងរាងកាយរបស់គេ។

តាមការណែនាំរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា កុមារអាយុពី 12 ខែដល់ 20 ខែ ត្រូវផ្តល់របបអាហារឱ្យបានគ្រប់គ្រាន់ បន្តបន្ថែមបំបៅទឹកដោះម្តាយ។ ការផ្តល់អាហារក្នុងដំណាក់កាលនេះ ជាអាហារទន់ងាយសម្រាប់កុមារទទួលទាន។ អាហារសំខាន់ៗសម្រាប់កុមារអាយុចាប់ពី 24 ខែឡើងទៅ មានដូចជា ប្រភេទក្រុមអាហារថាមពល ក្រុមអាហារស្ថាបនា និងក្រុមអាហារការពារ។

ក្រុមអាហារថាមពល ៖ ជាអាហារដែលផ្តល់នូវកម្លាំងមានដូចជាៈ បាយ ពោត ដំឡូង ត្រាវចេកទុំ គ្រាប់ធញ្ញជាតិ ស្ករ ផ្លែឈើទុំ ទឹកឃ្មុំ ទឹកដោះម្តាយ ទឹកដូង ទឹកដោះគោ ខ្លាញ់ ប្រេងធញ្ញជាតិ ជាតិម្សៅ និងជាតិស្ករ។

ក្រុមអាហារស្ថាបនា ៖ ជាប្រភេទអាហារទ្រទ្រង់ឬអភិវឌ្ឍន៍រាងកាយ និងការលូតលាស់នៃសាច់ដុំ ខួរក្បាល និងផ្នែកជាច្រើនទៀតនៃរាងកាយ។ អាហារទាំងនោះរួមមានៈ សាច់ ទឹកដោះ ស៊ុត សណ្តែកសៀង តៅហ៊ូ និងគ្រឿងសមុទ្រ…។

ក្រុមអាហារការពារ ៖ ជាប្រភេទអាហារសម្បូរដោយជីវជាតិអាជាតិដែក និងជាតិអ៊ីយ៉ូដ មានដូចជា បន្លែដែលមានស្លឹកពណ៌បៃតង ផ្លែឈើស្រស់ សាច់ ស៊ុត ត្រី ខ្លាញ់ ថ្លើមត្រី គ្រាប់ធញ្ញជាតិ អាហារសមុទ្រ អំបិលអ៊ីយ៉ូដ និងប្រភេទអាហារកែច្នៃផ្សេងៗទៀត។ ការអនុវត្តតាមវិធីទាំងនេះ កុមារនឹងមានសុខភាពរឹងមាំ រាងកាយនិងប្រាជ្ញាស្មារតីកុមារលូតលាស់ល្អប្រសើរ។

ទឹកដោះម្តាយ

យោងតាមការអង្កេតប្រជាសាស្ត្រនិងសុខភាពនៅកម្ពុជាឆ្នាំ 2014 អត្រាស្លាប់របស់ទារកនិងកុមារបានធ្លាក់ចុះជាលំដាប់នៅកម្ពុជា។ អត្រាមរណភាពរបស់កុមារមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងកង្វះអាហាររូបត្ថម្ភ ជាពិសេសនៅក្នុងរយៈពេល 1ពាន់ថ្ងៃដំបូងនៃជីវិតកុមារ។

សូមបញ្ជាក់ថា៖

“កង្វះអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ក្នុងគ្រួសារ កង្វះចំណេះដឹងពីរបបអាហារសមស្របសម្រាប់ទារក និងកុមារ កង្វះអនាម័យ និងការទទួលសេវាសុខាភិបាលមិនគ្រប់គ្រាន់ សុទ្ធតែបង្កជាបញ្ហាកង្វះអាហាររូបត្ថម្ភកម្រិតខ្ពស់។ នេះបើយោងតាមរបាយការណ៍អង្កេតប្រជាសាស្ត្រនិងសុខភាពកម្ពុជា(CDHS)”

របាយការណ៍ដែលចេញផ្សាយកាលពីឆ្នាំ 2014 នេះ ឱ្យដឹងថា បញ្ហាកុមារខ្វះអាហាររូបត្ថម្ភនៅតែជាបញ្ហាគួរឱ្យបារម្ភនៅក្នុងប្រទេសកម្ពុជា។ កង្វះអាហាររូបត្ថម្ភបណ្តាលឱ្យកុមារប្រមាណ 4500 នាក់ស្លាប់ជារៀងរាល់ឆ្នាំ ដែលតួលេខនេះស្មើនឹងមួយភាគបីនៃចំនួនកុមារស្លាប់ទាំងអស់ក្នុងប្រទេសកម្ពុជា។

ក្រៅពីសម្លាប់កុមារកម្ពុជាជាច្រើននាក់ កង្វះអាហាររូបត្ថម្ភនេះក៏បានបង្កជាបញ្ហាសុខភាពដល់កុមារកម្ពុជាផងដែរ។ របាយការណ៍ដដែលឱ្យដឹងថា កុមារអាយុក្រោមប្រាំឆ្នាំចំនួន 32 ភាគរយមានបញ្ហាក្រិសក្រិន (កុមារមានកម្ពស់ទាបពេកធៀបនឹងអាយុ) 10 ភាគរយមានបញ្ហាស្គមស្គាំង និងចំនួន 24 ភាគរយមានបញ្ហាខ្វះទម្ងន់។

សំណួរចោទសម្រាប់ម្ដាយឪពុកនិងអាណាព្យាបាលនៅពេលនេះ តើគួរបំបៅកូនដោយទឹកគោម្សៅតាមរូបមន្តផ្សំ ឬបំបៅដោយទឹកដោះម្តាយ? ក្រសួងសុខាភិបាល និងអ្នកពាក់ព័ន្ធយល់ថា ការបំបៅទឹកដោះគោម្សៅតាមរូបមន្តផ្សំ ពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដូចការបំបៅកូនដោយទឹកដោះម្ដាយឡើយ៕

ទឹកដោះម្តាយ
ទឹកដោះម្តាយ

ជួយអូនផង!! ជួយអូនផង!! ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព្រឹត្តិការណ៍

សាលារៀន​ ណត្សឡាញន៍​ ​កើន​មួយ​សាខា​ទៀត​លើ​ទឹកដី​ចោម​ចៅ​ ​រំពឹង​នាំ​ជោគជ័យ​មិន​ចាញ់​សាខា​ចាស់ៗ

​បន្ថែម​ពីលើ​សាខា​ដែល​មាន​ស្រាប់​នៅ​ក្នុង​តំបន់​ចំការ​ដូង​ ​និង​តំបន់​ស្ទឹងមានជ័យ​ សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​នេះ​ ​សាលារៀន​ ណត្សឡាញន៍​ ​នឹង​ពង្រីក​ខ្លួន​ថែម​មួយ​សាខា​ទៀត​ ​ស្ថិត​នៅក្នុង​សង្កាត់​ចោម​ចៅ​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

យុវជន​ឆ្នើម​កម្ពុជា​ ​២៨​រូប​ ក្លាយ​ជា​អ្នកវិភាគ​គោលនយោបាយ​ជំនាន់​ថ្មី​ ​ក្រោយ​ទទួល​ការ​បណ្ដុះបណ្ដាល​ពី​អូស្ត្រាលី​

យុវជន​កម្ពុជា​ចំនួន​ ​២៨​រូប ​បាន​ក្លាយជា​អ្នកស្រាវជ្រាវ​ និង​អ្នកវិភាគ​គោលនយោបាយ​ជំនាន់​ថ្មី​ ​បន្ទាប់ពី​បញ្ចប់​វគ្គ​សិក្សា​ ​Inclusive​ ​Policy​ ​Fellowship​ ​2025​ ​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​អូស្ត្រាលី​ ​ក្នុង​គោលបំណង​ពង្រឹង​…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួង​កិច្ចការ​នារី​ចុះ​អប់រំ​ហានិភ័យ​រៀបការ​វ័យ​ក្មេង​ ​ខណៈ​ខេត្ត​រតនគិរី ​មាន​អត្រា​ខ្ពស់​ជាង​គេ​

ក្រសួង​កិច្ចការ​នារី ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​បាន​រៀបចំ​វេទិកា​អប់រំ​ផ្សព្វផ្សាយ​នៅ​សហគមន៍​ ស្តីពី​ទំនាក់ទំនង​អន្តរ​ជំនាន់​ «​យេនឌ័រ ​សុខភាព​បន្ត​ពូជ​ ​សុខភាព​ផ្លូវភេទ​ ​និង​សិទ្ធិ​» ​ដើម្បី​បង្កើន​ការ​យល់ដឹង​ដល់​ក្មេងស្រី​ ​យុវជន​…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

សាលា​ហេបភីច័ន្ទ​តារា​រៀបចំ​ទិវា ​«​ស្អាត​ និង​បៃតង​» ​ជំរុញ​ការ​យល់ដឹង​អំពី​បរិស្ថាន​ក្នុង​ចំណោម​ក្មេងស្រី​

​សាលា​ហេបភីច័ន្ទ​តារា ​(​Happy​ ​Chandara​ ​School​) ​បាន​រៀបចំ​ទិវា ​«​ស្អាត​ និង​បៃតង​» ​នៅ​បរិវេណ​សាលា ​ស្ថិត​ក្នុង​ខណ្ឌ​ច្បារអំពៅ​ ​រាជធានី​ភ្នំពេញ​ ​កាលពី​ថ្ងៃទី​៦​ ​មិថុនា ​ចុង​សប្តាហ៍​កន្លងទៅ​នេះ​ ​ដើម្បី​លើកកម្ពស់​ការ​យល់ដឹង,,,
ចំណេះជីវិត, ព្រឹត្តិការណ៍

តើ​ការ​ញ៉ាំ​ផ្លែ​ប៊ឺ ​ផ្តល់​ផល​ល្អ​អ្វី​ខ្លះ​ដល់​រាងកាយ​?​

​បច្ចុប្បន្ន​នេះ​ ​ផ្លែ​ប៊ឺ ​បាន​ក្លាយជា​ផ្លែ​ឈើ​ដ៏​ពេញនិយម​មួយ​របស់​ប្រជាជន​កម្ពុជា​ ​ជាពិសេស​ក្នុង​ចំណោម​អ្នក​ស្រឡាញ់​សុខភាព​ ​និង​យុវវ័យ​។ ​ខុសពី​ផ្លែ​ឈើ​ទូទៅ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​ ​ផ្លែ​ប៊ឺ​សំបូរ​ទៅ​ដោយ​ខ្លាញ់​ល្អ ​ជាតិ​សរសៃ​…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦»

សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

រដ្ឋមន្រ្តីអប់រំ លើកទឹកចិត្តសិស្សត្រៀមប្រឡងបាក់ឌុប បន្តខិតខំរៀនឱ្យអស់ពីលទ្ធភាព

ក្នុងពិធីសំណេះសំណាល និងចែកសៀវភៅមេរៀនសង្ខេបថ្នាក់ទី១២ ដល់សិស្សវិទ្យាល័យ ហ៊ុន សែន កងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម កាលពីថ្ងៃអាទិត្យ (៧ មិថុនា) ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកទឹកចិត្ត…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

កម្ពុជា-ជប៉ុន ចាប់ដៃគ្នាជំរុញការអប់រំសុវត្ថិភាពចរាចរណ៍ក្នុងសាលារៀន

លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការវិនិយោគលើការអប់រំសុវត្ថិភាពចរាចរណ៍ គឺជាការវិនិយោគសម្រាប់អនាគត ខណៈក្រសួងអប់រំ និងសមាគមអន្តរជាតិវិទ្យាសាស្ត្រ..
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

កម្មវិធីអប់រំការគិតបែបកុំព្យូទ័រ នឹងបណ្ដុះកុមារឱ្យមានមូលដ្ឋានគ្រឹះរឹងមាំលើចំណេះដឹងឌីជីថល តាំងពីកម្រិតបឋមសិក្សា

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិត​សភាចារ្យ​ ហង់ជួន ណារ៉ុន បានបង្ហាញក្តីរំពឹងថា ការដាក់ឱ្យប្រើប្រាស់កម្មវិធីអប់រំបច្ចេកវិទ្យា និងការគិតបែបកុំព្យូទ័រនៅតាមសាលារៀន នឹងក្លាយជាកាតាលីករដ៏សំខាន់ក្នុងការ…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

អ្នកជំនាញអាមេរិកព្រមានថា អេក្រង់ទូរស័ព្ទអាចប៉ះពាល់ខួរក្បាលកុមារដែលពិបាកកែប្រែវិញ

ការស្រាវជ្រាវថ្មីមួយបានព្រមានថា ការប្រើប្រាស់អេក្រង់ច្រើនពេកក្នុងវ័យកុមារភាព អាចបង្កផលប៉ះពាល់យូរអង្វែងដល់ការអភិវឌ្ឍខួរក្បាល និងបុគ្គលិកលក្ខណៈរបស់កុមារ ដែលក្នុងករណីខ្លះអាចពិបាកកែប្រែវិញនៅពេលក្រោយ។

ទទួលយកអាថ៍កំបាំង សុខភាព និង សម្រស់

សាកល្បងប្រើ! ម្សៅត្រនាប់ កាដូរ

ចុចបាន

Free កាដូរ

ចុចបាន

Free Revlon