សាលារៀនវ៉េស្ទឡាញន៍បើកសាខាថ្មីតំបន់ពោធិ៍ចិនតុង (ផ្លូវ២០០៤) និងផ្តល់អាហារូបករណ៍រហូតដល់៥០% សម្រាប់ការចុះឈ្មោះដំបូង
បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានប្រកាសជាផ្លូវការនូវការបើកដំណើរការសាខាថ្មីទី១៥ របស់ខ្លួនកាលពីចុងសប្តាហ៍នេះ គឺ «សាលារៀនវ៉េស្ទឡាញន៍ សាខាពោធិ៍ចិនតុង (ផ្លូវ២០០៤ និងទល់មុខកងពលតូចដឹកជញ្ជូនលេខ៩៩)»


















