សាលា TVET កម្ពុជា ទទួលបានពានរង្វាន់ GEMSET Award ពីប្រទេស​សឹង្ហបុរី

ពានរង្វាន់ GEMSET Award ដែលជា​ពានគំរូឧត្តមភាពសកលសម្រាប់ការអប់រំ និងការបណ្ដុះបណ្ដាលជំនាញ ត្រូវបានប្រគល់ជូន​ដល់សាលា​បណ្តុះបណ្តាលជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ (TVET) របស់ប្រទេសកម្ពុជា​ចំនួនពីរ ពី ITE Education

ការសិក្សា ៖ ពលរដ្ឋច្រើនជាង ៩០% គាំទ្រឱ្យរាជរដ្ឋាភិបាលកំហិតការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង

ប្រជាពលរដ្ឋច្រើនជាង 90% គាំទ្រឱ្យរាជរដ្ឋាភិបាលកំហិតការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់ទម្រង់ ដើម្បីកាត់បន្ថយបញ្ហាសុខភាព គ្រោះថ្នាក់ចរាចរណ៍ ទំនាស់ក្នុងគ្រួសារ ខាតបង់ថវិកា បាត់ផលិតភាពការងារ និងការសិក្សាចុះខ្សោយជាដើម…

កម្ពុជាកំពុងរៀបចំយុទ្ធសាស្រ្តជាតិ ស្តីពីបញ្ញាសិប្បនិម្មិត ដើម្បីទាញប្រយោជន៍ និងកាត់បន្ថយផលប៉ះពាល់ ពី AI

​ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ សហការជាមួយគណៈកម្មការសេដ្ឋកិច្ច និង​សង្គម​របស់អង្គការ​សហប្រជាជាតិ​សម្រាប់​តំបន់អាស៊ី និង​ប៉ាស៊ីហ្វិក (UN-ESCAP) កំពុងតែរៀបចំសេចក្តីព្រាង “យុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត” សំដៅទាញយកផល…

សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសផ្ដល់មូលនិធិបីពាន់ដុល្លារសម្រាប់ការស្រាវជ្រាវដែលទាក់ទងនឹងប្រធានបទជំងឺមហារីក

សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស) ប្រកាសផ្ដល់មូលនិធិសម្រាប់ការស្រាវជ្រាវដែលទាក់ទងនឹងប្រធានបទជំងឺមហារីក សម្រាប់ឆ្នាំ ២០២៥-២០២៦ ដោយផ្ដល់ថវិកាអតិបរមា បីពាន់ដុល្លារអាមេរិក សម្រាប់មួយគម្រោង មានរយៈពេលមួយឆ្នាំ។

ឯកឧត្តម ហង់ជួន ណារ៉ុន បង្ហាញចក្ខុវិស័យកំណែទម្រង់វិស័យអប់រំកម្ពុជាឆ្ពោះទៅរកគុណភាព ដោយរៀនសូត្រពីប្រព័ន្ធអប់រំសិង្ហបុរី និងបណ្តាប្រទេសអភិវឌ្ឍទូទាំងពិភពលោក

ក្នុងជំនួបពិភាក្សាការងារជាមួយតំណាងក្រសួងអប់រំ នៃប្រទេសសិង្ហបុរី កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញពីចក្ខុវិស័យក្នុងការធ្វើ​កំណែទម្រង់វិស័យអប់រំ…

រដ្ឋមន្រ្តីសុខាភិបាល ៖ ការបង្ការនិងគ្រប់គ្រងជំងឺមិនឆ្លងពីដំបូង នឹងជួយប្រជាពលរដ្ឋរស់នៅមានសុខភាពល្អ កាត់បន្ថយចំណាយប្រាក់គ្រួសារលើសុខភាព

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា មានប្រសាសន៍ថា ការ​បង្ការ និងគ្រប់គ្រងជំងឺមិនឆ្លងពីដំបូង នឹងជួយប្រជាពលរដ្ឋ រស់នៅប្រកបដោយសុខភាពល្អ និងសុខុមាលភាព ដែលនឹងជួយកាត់បន្ថយចំណាយប្រាក់ហោប៉ៅគ្រួសារលើសុខភាព។

«លិខិតជូនបុប្ផាណា៖ ៥០ឆ្នាំអំពីការចងចាំ និងការតស៊ូ» ផ្តល់ឱកាសដល់អ្នកអាន និងយុវជនកម្ពុជាបានសិក្សាឈ្វេងយល់បន្ថែមអំពីប្រវត្តិសាស្រ្ត និងឆ្លុះបញ្ចាំងគំនិតទៅអនាគត

កម្ពុមេរា នឹងរៀបចំជាកម្មវិធី «លិខិតជូនបុប្ផាណា៖ ៥០ឆ្នាំអំពីការចងចាំ និងការតស៊ូ» ដើម្បីផ្តល់ឱកាសដល់អ្នកអាន និងយុវជនកម្ពុជាបានសិក្សាឈ្វេងយល់បន្ថែមអំពីប្រវត្តិសាស្រ្ត និងឆ្លុះបញ្ចាំងគំនិតទៅអនាគត…

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ រៀបចំកម្មវិធី “ទៅរៀនដើម្បីអនាគតខ្ញុំ” ជួយកុមារ៤៥០នាក់ឱ្យបានទៅរៀន

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ (JCI Phnom Penh) ដែលជាស្ថាប័នសហប្រតិបត្តិការអន្តរជាតិបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេង ដើម្បីបង្កើតការផ្លាស់ប្តូរដែលផ្តល់នូវអត្ថប្រយោជន៍នៅក្នុងសង្គម កំពុងបង្កើតកម្មវិធីមួយហៅថា Bag to School

ក្រសួងប្រៃសណីយ៍ ជ្រើសរើសបេក្ខជនចូលរួមកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ២០២៥

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងរៀបចំកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ២០២៥ ដើម្បីចូលរួមជំរុញការយល់ដឹង ការពង្រឹងសមត្ថភាពនិងចំណេះដឹង ការលើកកម្ពស់មូលធនឌីជីថលនៅក្នុងវិស័យសន្តិសុខសាយប័រ…

ឯកឧត្តម អ៊ុំ វុទ្ធទី ៖ ការផ្តល់អាហារូបករណ៍បន្ថែមរបស់រដ្ឋាភិបាលចិន បង្ហាញពីការចូលរួមចំណែក​អភិវឌ្ឍ​ប្រទេសកម្ពុជាដើម្បីសម្រេចចក្ខុវិស័យឆ្នាំ២០៥០

ក្នុងនាមក្រុមប្រឹក្សាភិបាល​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម អ៊ុំ វុទ្ធទី បានសម្តែង​សេចក្តីរីករាយ ដោយថា ការផ្តល់អាហារូបករណ៍បន្ថែមនេះ បានបង្ហាញកាន់តែច្បាស់របស់ភាគីចិន ក្នុងការ​បណ្តុះបណ្តាល​ធនធាន​កម្ពុជា…