ក្រសួងអប់រំ​ ហាមឃាត់​ការទួលទាន ចែកចាយ តាំងលក់ ផលិតផលភេសជ្ជៈប៉ូវកម្លាំង​គ្រប់ប្រភេទ នៅ​ក្នុង និង​ជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សា

ក្រសួងអប់រំ យុវជន និងកីឡា កាលពីរសៀលថ្ងៃទី១០ ធ្នូ ២០២៤ បានចេញសេចក្តីណែនាំថ្មីមួយ​ទៀត ដោយ​ហាម​ឃាត់​ការទទួលទាន ការចែកចាយ ការ​តាំងលក់ និង​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ភេសជ្ជៈ​ប៉ូវកម្លាំង​គ្រប់ប្រភេទ…

អាហារូបករណ៍រដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី​ចំនួន៤០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ឆ្នាំ​សិក្សា​២០២៥-២០២៦

សម្រាប់ឆ្នាំ​សិក្សា​២០២៥-២០២៦ រដ្ឋាភិបាល នៃសហព័ន្ធ​រុស្ស៊ី ផ្តល់​អាហារូបករណ៍​ចំនួន ៤០កន្លែង ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ បណ្ឌិត និងថ្នាក់​ឯកទេស (Specialist) នៅ​សហព័ន្ធរុស្ស៊ី។

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍២៥០កន្លែង​សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប

ជាឱកាស​សម្រាប់​សិស្សានុសិស្ស​ដែលទើបប្រឡង​បញ្ចប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ​ ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន​២៥០កន្លែងសម្រាប់កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស ឬបរិញ្ញាបត្ររង។

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​រាជបណ្ឌិតសភាកម្ពុជា សម្រាប់សិស្ស​និទ្ទេស A, B ​និង C

រាជបណ្ឌិតសភាកម្ពុជា បានប្រកាស​​ពី​ការ​បណ្តុះបណ្តាល​ថ្នាក់បរិញ្ញាបត្រ​ក្នុងឆ្នាំសិក្សា​២០២៤-២០២៥ ដោយក្នុងនោះនឹងផ្តល់អាហារូបករណ៍ ១០០%, ៥០% និង ៣០% សម្រាប់សិស្សដែលមាន​និទ្ទេស A, B និង C សម្រាប់ការ​សិក្សា​រយៈពេល៤ឆ្នាំ។

អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយបណ្ឌិត ទៅ​សិក្សា​នៅ​រ៉ូម៉ានី ឆ្នាំសិក្សា​២០២៤-២០២៥

ក្រោម​កម្មវិធីអាហារូបករណ៍ Eugen Ionescu Programme របស់​រដ្ឋាភិបាល នៃ​ប្រទេសរ៉ូម៉ានី សម្របសម្រួល​ដោយទីភ្នាក់ងារ​ឧត្តមសិក្សាហ្រ្វង់កូហ្វូនី (AUF) នឹងផ្តល់អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយ​បណ្ឌិត សិក្សា​រយៈពេល​៣ខែ…

ឯកឧត្តម ហង់ជួន ណារ៉ុន ៖ គោលដៅនៃការងារស្ម័គ្រចិត្ត គឺបណ្តុះស្មារតីលះបង់ជួយអ្នកទៃ និង​សហគមន៍ ដោយ​ឈរ​លើផលប្រយោជន៍​រួម

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា គោលដៅនៃការងារស្ម័គ្រចិត្ត គឺដើម្បីបណ្តុះស្មារតីការលះបង់ចំពោះការជួយអ្នកដទៃ និងសហគមន៍ ដោយឈរលើផលប្រយោជន៍រួម…

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាស​ពី​ការ​បន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។

ក្រសួងការងារធ្វើវិក្រឹតការគ្រូ​បច្ចេកទេស TVET ដើម្បីធានាគុណភាពប្រព័ន្ធអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នៅ​កម្ពុជា

គ្រូបច្ចេកទេស​មកពីគ្រឹះស្ថាន TVET ទូទាំង​ប្រទេសសរុប​ចំនួន១៩០នាក់ ត្រូវ​បាន​ក្រសួង​ការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើវិក្រឹតការ ឬ Upskilling ទៅលើ “វិធីសាស្រ្ត​បង្រៀន និង​​ការ​ប្រើប្រាស់​ម៉ូឌុល​តាមជំនាញ” រយៈពេល​១០ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា…

ជនមានពិការភាពជិត១ម៉ឺននាក់កំពុងបម្រើការងារនៅតាមស្ថាប័នរដ្ឋ និងឯកជន

គិត​ត្រឹមខែតុលា ឆ្នាំ២០២៤ ជនមានពិការភាពសរុបចំនួន ៩៥០០នាក់ កំពុងតែបម្រើការងារ​នៅ​តាម​ក្រសួងស្ថាប័ន រដ្ឋ និង​វិស័យ​ឯកជនទូទាំង​ប្រទេស ដោយ​ទទួលបានប្រាក់ចំណូល និង​អត្ថប្រយោជន៍​សង្គម ទៅតាម​…

រួមគ្នាកាត់បន្ថយជំងឺស្លេកស្លាំងដោយសារកង្វះជាតិដែកលើកុមារអាយុក្រោម៥ឆ្នាំជាមួយគ្នា

អស់រយៈពេលជិត ៣០ឆ្នាំមកហើយ ដែលផលិតផល DUMEX™ Dugro® មានវត្តមាននៅកម្ពុជា
នៅក្រុមហ៊ុនដាណន់យើងយល់ច្បាស់ពីតម្រូវការរបស់អ្នកម្តាយ ដែលតែងតែចង់អោយកូនៗមានសុខភាពល្អនិង
មានការអភិវឌ្ឍពេញលេញ។