វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ផ្តល់អាហារូបករណ៍១០០% ព្រមជាមួយ​កន្លែងស្នាក់នៅ ដល់កូនៗ​វីរៈកងទ័ព

តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាស​ផ្តល់អាហារូបករណ៍​១០០%

អាជ្ញាធរមីន ណែនាំពីវិធានការអប់រំបន្ទាន់ ដើម្បី​បង្ការ​ និងទប់ស្កាត់​គ្រោះថ្នាក់​ដោយ​សារ​គ្រាប់​បែក​ចង្កោម និង​យុទ្ធភណ្ឌគ្រឿងផ្ទុះ សម្រាប់ជនភៀសសឹក​

ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុដល់ប្រជាពលរដ្ឋភៀសសឹក អាជ្ញាធរមីន នៅថ្ងៃនេះ បានស្នើដល់ភាគីពាក់ព័ន្ធសកម្មភាពមីនទាំងអស់ ផ្តល់កិច្ចសហការ និងចូលរួមអប់រំផ្សព្វផ្សាយ…

ក្រសួងបរិស្ថាន និង UNESCO ពង្រឹងកិច្ចសហប្រតិបត្តិការលើការងារអភិរក្សប្រភពទឹកក្រោមដី និងបេតិកភណ្ឌប្រកបដោយនិរន្តរភាព

នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបពិភាក្សាការងារជាមួយលោក Sardar Umar Alam ប្រធានប្រចាំប្រទេសអង្គការយូណេស្កូ (UNESCO)

ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ ប្រកាសបើកយុទ្ធនាការជំរឿនមន្ត្រី តែអារម្មណ៍ និងស្មារតីស្ថិតនៅជាមួយយុទ្ធជនជួរមុខ

ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃនេះ បានប្រកាស​ពីការ​ចាប់ផ្តើមបើក “យុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ នៃគ្រឹះស្ថានសិក្សាសាធារណៈ”។

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​ឱកាស​សិក្សា​ជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ ដែលមានទីតាំងស្ថិត​នៅ​ក្រុងសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​វគ្គខ្លី​ចំនួន ២៤០០កន្លែង ដោយ​ឥតគិតថ្លៃ ហើយ​សម្រាប់​បេក្ខជន​ដែល​មក​ពី​គ្រួសារក្រីក្រ និង​ងាយរងហានិភ័យ…

យុវជន និងពលរដ្ឋកម្ពុជា ជាច្រើនស្ម័គ្រចិត្តចូលរួមបរិច្ចាកឈាមដើម្បីបុព្វហេតុមនុស្សធម៌ និង​ជា​កម្លាំង​គាំទ្រ ដល់យុទ្ធជន​កម្ពុជា​នៅ​សមរភូមិមុខ

ចាប់តាំងពីព្រឹកព្រលឹមថ្ងៃសុក្រនេះ (២៥ កក្កដា) យុវជន ក៏​ដូចជា​ប្រជាពលរដ្ឋ​គ្រប់ស្រទាប់វណ្ណៈ បានធ្វើដំណើរ​មក​កាន់មជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ក្នុងចំនួនរាប់ពាន់នាក់ ដើម្បីចូលរួមបរិច្ចាគឈាម​ដោយ​ស្ម័គ្រចិត្ត…

អាហារូបករណ៍​ចូលសិក្សា​វគ្គ​បណ្តុះបណ្តាល​ជំនាញអប់រំ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាស​ដល់​និស្សិត​ដែល​កំពុង​សិក្សា​ថ្នាក់បរិញ្ញាបត្រ ឬ​បញ្ចប់ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ និង​គ្រប់ស្ថាប័នទាំងអស់ថា សាកលវិទ្យាល័យ​នឹងផ្តល់អាហារូបករណ៍​ចំនួន១៥កន្លែង…

សម្តេចធិបតី ៖ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកកុមារជាអ្នកបន្តវេនរបស់ប្រទេសជាតិ ដូចពាក្យស្លោក “កុមារជាសសរទ្រូងសម្រាប់ប្រទេសជាតិ”

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកកុមារជាអ្នកបន្តវេនរបស់ប្រទេសជាតិ ដូចពាក្យស្លោកថា “កុមារជាទំពាំងស្នងឫស្សី” និង “កុមារជាសសរទ្រូងសម្រាប់ប្រទេសជាតិ”។

ពិព័រណ៌​ឱកាស ២០២៥ ផ្តល់បទពិសោធន៍ថ្មី សម្រាប់វិស័យអប់រំ ការងារ និង​អាជីវកម្ម

ចុងសប្តាហ៍នេះ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ​២០២៥ នៅ​អគារ Connexion កោះពេជ្រ កម្មវិធីពិព័រណ៍ឱកាស ឆ្នាំ២០២៥ ដែលជាពិព័រណ៍ដ៏ធំដំបូងគេនៅកម្ពុជា នឹងនាំយកនូវវាគ្មិន អ្នកជំនាញ គ្រូវបង្វឹក អ្នកបង្កើតមាតិកា ជាង ១០០នាក់មកពីបណ្តាញផ្សេងៗគ្នា

ឧកញ៉ាបណ្ឌិត ប៉ិច បូឡែន ៖ សាលា​រៀនវ៉េស្ទឡាញន៍​ប្រើប្រាស់​កម្មវិធីសិក្សាអមអន្តរជាតិ​ និងសិស្សអាចបន្តការសិក្សានៅក្រៅប្រទេស

ក្នុងពិធីជំនួបអ្នកអាណាព្យាបាល និងតម្រង់ទិសកម្មវិធីសិក្សា ចំពោះសិស្សឆ្លងភូមិសិក្សាកាលពីពេលថ្មីៗនេះ ឧកញ៉ាបណ្ឌិត ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុនវេសឡាញន៍ អេឌ្យូខេសិន​ គ្រុប បានអះអាងថា ​សាលា​រៀនវ៉េស្ទឡាញន៍​…