អិលអូអិលស៊ី ផ្ដល់ជូនកាដូធំដល់សិស្សនិទ្ទេស A មានពិន្ទុខ្ពស់ ៥០ នាក់

សិស្សឆ្នើមនិទ្ទេស A ក្នុងឆ្នាំសិក្សា ២០២៣-២០២៤ ដែលមានពិន្ទុខ្ពស់ចំនួន ៥០នាក់ ហើយជាបុត្រធីតារបស់អតិថិជន អិលអូអិលស៊ី នឹងទទួលបានកាដូកុំព្យូទ័រម្នាក់មួយគ្រឿងជាការលើកទឹកចិត្ត ក្នុងគោលបំណងចូលរួម…

សម្តេចធិបតី ៖ សាលា​រៀនគំរូចំនួន ៥០ នឹងដាក់​ឱ្យ​ដំណើរការ​សាកល្បង​ម៉ោងរៀនបន្ថែម ដើម្បីពង្រឹងគុណភាពសិក្សា​របស់សិស្សានុសិស្ស

ក្នុងពិធីបិទសន្និបាតបូកសរុប​ការងារអប់រំ យុវជន និងកីឡា ឆ្នាំ​សិក្សា​២០២២-២០២៣ និងទិសដៅ​ឆ្នាំ​សិក្សា​២០២៣-២០២៤ នារសៀល​ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី…

សាលារៀនចំនួន១២០ ត្រូវ​បានប្រកាស​ជាសាលារៀនគំរូ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

នៅក្នុងសន្និបាទ​បូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំ​២០២២-២០២៣ ​និងលើកទិសដៅ​ការងារឆ្នាំ​២០២៣-២០២៤ សាលារៀនចំនួន១២០ នៅទូទាំង​ប្រទេស ត្រូវ​បានប្រកាស​ជាផ្លូវការ​ជា​គ្រឹះស្ថាន​សិក្សា​គំរូ…

ក្រសួងអប់រំណែនាំឱ្យ​មានការ​រៀបចំ​ប្រឡង​ប្រណាំង​អំណាន​នៅ​កម្រិតបឋមសិក្សា

ដើម្បីជា​ការ​លើក​កម្ពស់​អក្ខរកម្ម បណ្តុះ​ទម្លាប់​ការ​អាន ជំរុញ​វប្បធម៌​អាន និង​លើក​កម្ពស់​សមត្ថភាព​អាន​របស់​សិស្សានុសិស្ស ក្រសួងអប់រំ​យុវជន និង​កីឡា កាលពីថ្ងៃទី១ ខែមេសា បានធ្វើការ​ណែនាំមួយ​ទៅ​កាន់​មន្ទីរអប់រំ​គ្រប់…

វេសឡាញ បង្ហាញមោទនភាពក្នុងការបណ្តុះបណ្តាលធនធាន​មនុស្ស​ឆ្លើយតបទៅនឹង​បំណិនសតវត្សរ៍ទី២១

លោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយក​បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុបបានបង្ហាញ​មោទនភាពចំពោះ​បណ្តាញ​សាលា​រៀន​វ៉េស្ទឡាញន៍ ដែល​កំពុងបណ្តុះបណ្តាល​ធនធាន​មនុស្ស​កម្ពុជា​ឆ្លើយ​តប​ទៅ​នឹង​បំណិន…

ស្ថានីយវិទ្យុនិងទូរទស្សន៍អប្សរា និងក្រុមហ៊ុនអប្សរាមេឌាសឺវីស (AMS) សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលបំពេញការងារប្រមូលផ្តុំទំនើប

មជ្ឈមណ្ឌលបំពេញការងារប្រមូលផ្តុំទំនើប របស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា និងក្រុមហ៊ុនអប្សរាមេឌាសឺវីស (AMS) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ …

ក្រសួងការងារ សហការជាមួយ ស.ស.យ.ក ជំរុញ​ការផ្សព្វផ្សាយ TVET ទៅ​កាន់យុវជន

ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ និងសហភាពសហព័ន្ធយុវជន​កម្ពុជា (ស.ស.យ.ក.) បាន​ចុះ​អនុស្សរណៈ នៃការយោគយល់គ្នា ដើម្បីជំរុញ​ការផ្សព្វផ្សាយ​អំពីវគ្គបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស (TVET)…

រដ្ឋមន្រ្តីក្រសួងការងារ ៖ ការប្រើប្រាស់ធនធាន​មនុស្ស​ក្នុងស្រុក គឺជាការជួយសង្គម បង្កើនប្រសិទ្ធភាព​ផលិតកម្ម និង​ធានា​និរន្តរភាព

រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកទឹកចិត្ត​ទៅ​ដល់​ក្រុមហ៊ុន​ សហគ្រាស​ក្នុងស្រុក ងាក​មក​ប្រើប្រាស់​ធនធាន​មនុស្ស​នៅក្នុងស្រុក ដែលវា​នឹង​ជួយ​​ទៅ​ដល់​ការងារ​សង្គម បង្កើន​ប្រសិទ្ធភាព​ខ្សែចង្វាក់ផលិតកម្ម…

ក្រុមហ៊ុនធំៗ ៦ នឹងផ្តល់ឱកាសការងារថ្មីជិត ៥០០ កន្លែង ក្នុងវេទិកាការងាររបស់ NEA ចុងសប្តាហ៍នេះ

ក្រុមហ៊ុនធំៗចំនួន៦ នឹងនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ៤៥៦ កន្លែង សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ នៅ​ក្នុង​វេទិកា​ការងារ ដែល​រៀបចំ​ដោយ​ទីភ្នាក់ងារជាតិមុខរបរ…

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បណ្តុះស្មារតីស្រឡាញ់វិទ្យាសាស្រ្ត

ទិវាជាតិ​វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ កំពុង​ប្រារព្ធធ្វើឡើង​នៅ​មជ្ឈមណ្ឌលសន្និបាត និង​ពិព័រណ៍​កោះពេជ្រ រយៈពេល​៣ថ្ងៃ ដោយផ្តើមពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ​២០២៤។ ឯកឧត្តម ហែម វណ្ណឌី…