ADB ផ្តល់ហិរញ្ញប្បទាន ជាង៩០លានដុល្លារ គាំទ្រការផ្គត់ផ្គង់ទឹក និងអនាម័យ នៅខេត្តចំនួន៩ របស់កម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចអនុម័តប្រាក់កម្ចី និងជំនួយឥតសំណងផង ចំនួន ៩៣,៦លានដុល្លារអាមេរិក ដើម្បីកែលម្អ និងពង្រីកការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និងអនាម័យមូលដ្ឋាន (WASH) នៅខេត្តចំនួន៩ របស់ប្រទេសកម្ពុជា។


















