វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​ឱកាស​សិក្សា​ជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ ដែលមានទីតាំងស្ថិត​នៅ​ក្រុងសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​វគ្គខ្លី​ចំនួន ២៤០០កន្លែង ដោយ​ឥតគិតថ្លៃ ហើយ​សម្រាប់​បេក្ខជន​ដែល​មក​ពី​គ្រួសារក្រីក្រ និង​ងាយរងហានិភ័យ…

យុវជន និងពលរដ្ឋកម្ពុជា ជាច្រើនស្ម័គ្រចិត្តចូលរួមបរិច្ចាកឈាមដើម្បីបុព្វហេតុមនុស្សធម៌ និង​ជា​កម្លាំង​គាំទ្រ ដល់យុទ្ធជន​កម្ពុជា​នៅ​សមរភូមិមុខ

ចាប់តាំងពីព្រឹកព្រលឹមថ្ងៃសុក្រនេះ (២៥ កក្កដា) យុវជន ក៏​ដូចជា​ប្រជាពលរដ្ឋ​គ្រប់ស្រទាប់វណ្ណៈ បានធ្វើដំណើរ​មក​កាន់មជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ក្នុងចំនួនរាប់ពាន់នាក់ ដើម្បីចូលរួមបរិច្ចាគឈាម​ដោយ​ស្ម័គ្រចិត្ត…

សុន ឧសភា ក្មេងស្រីជនជាតិដើមភាគតិចគួយ ប្រឹងជំនះ​ឧបសគ្គបន្ត​ការ​សិក្សា​នៅភ្នំពេញ ដើម្បីលុបបំបាត់ពាក្យ​រើសអើង ក្មេងស្រីមិនគួររៀនខ្ពស់

កញ្ញា សុន សុភា គឺជា​ក្មេ​ងស្រីជនជាតិ​ដើមភាគតិចគួយ រស់​នៅ​តាម​ដងទន្លេ​មេគង្គ ក្នុង​ខេត្តកំពង់ធំ, បច្ចុប្បន្ន សុភា កំពុង​សិក្សា​ឆ្នាំទី២ នៅ​វិទ្យាស្ថាន​ជាតិសង្គម​កិច្ច នៅ​រាជធានីភ្នំពេញ។

រដ្ឋមន្រ្តីអប់រំលើកទឹកចិត្តសិស្សត្រៀមប្រឡងបាក់ឌុបកុំភ័យ និងបារម្ភខ្លាំង តែត្រូវរម្លឹកមេរៀនឱ្យបានទៀងទាត់

ក្នុងពិធីសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន កងតាណឹង ខេត្តកំពង់ចាម ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា បានលើកទឹកចិត្តដល់សិស្សានុសិស្សដែល​កំពុង​ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប

ដាក់សៀវភៅក្បែរៗខ្លួន រួមចំណែកបណ្តុះទម្លាប់អានរបស់អ្នក

ការអានជាប្រចាំអាចជួយពង្រីកចំណេះដឹង និងជំនាញផ្សេងៗ ប៉ុន្តែដើម្បីបណ្តុះទម្លាប់នេះ យើងត្រូវចាប់ផ្តើមពីការបង្កើតវិន័យផ្ទាល់ខ្លួន ដើម្បី​ធ្វើឱ្យការអានកាន់តែងាយស្រួល និងរីករាយ។ កញ្ញា សៀង សុខចេង អ្នកផលិតមាតិកាអំពីការអភិវឌ្ឍខ្លួន….

មជ្ឈមណ្ឌលស៉ីមេអូ RELC ផ្ដល់អាហារូបករណ៍ដល់បុគ្គលិកអប់រំចំនួន១៤កន្លែង លើវគ្គបណ្ដុះបណ្ដាល និងបច្ចេកទេសបង្រៀនភាសាអង់គ្លេស

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស បុគ្គលិកអប់រំ និងគ្រូបង្រៀនភាសាអង់គ្លេស ចំនួន១៤នាក់ ទៅសិក្សាអាហារូបករណ៍ វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅ មជ្ឈមណ្ឌលស៊ីមេអូ RELC សម្រាប់ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាល..

រដ្ឋមន្រ្តីអប់រំ ៖ សិស្សានុសិស្សត្រូវជ្រើសរើសជំនាញឱ្យស្របតាមសមត្ថភាព ឧបនិស្ស័យ និងចំណង់ចំណូលចិត្តរបស់ខ្លួន

ដើម្បីជាជំនួយ​ទៅ​ដល់​សិស្សានុសិស្ស​ក្នុង​ការ​ជ្រើសរើស​ជំនាញ បន្ទាប់ពី​បញ្ចប់​ថ្នាក់វិទ្យាល័យ ក្នុង​ពិធីសំណេះ​សំណាល​ជាមួយសិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យ ហ៊ុនសែន ខ្ចៅ ខេត្តកំពង់ចាម

អ្នកជំនាញបច្ចេកវិទ្យា ៖ អ្នកប្រើប្រាស់ ត្រូវសហការ ជាជាងប្រកួតប្រជែងជាមួយ AI

បញ្ញាសិប្បនិម្មិត (AI) នឹងក្លាយជាបច្ចេកវិទ្យា ដែលមនុស្សចាំបាច់ត្រូវតែប្រើ និងមិនអាចបដិសេធនោះទេ ហើយអ្នកប្រើប្រាស់ត្រូវសហការជាមួយនឹងបច្ចេកវិទ្យានេះ ដើម្បីជាប្រយោជន៍ ជាជាងប្រកួតប្រជែងជាមួយវា

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក វិនិយោគប្រាក់ ២៣លានដុល្លារ ដើម្បីបណ្ដុះបណ្ដាលគ្រូពីរបៀបប្រើ AI

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ៣របស់សហរដ្ឋអាមេរិក កំពុងសហការគ្នា ជាមួយសហជីពគ្រូបង្រៀនចំនួន ២ ដើម្បីបណ្ដុះបណ្ដាលគ្រូបង្រៀនកម្រិតមត្តេយ្យ ដល់ថ្នាក់ទី១២ ចំនួន ៤០ម៉ឺននាក់ អំពីជំនាញប្រើបញ្ញាសិប្បនិម្មិត (AI) ក្នុងរយៈពេល ៥ឆ្នាំ។

ឆ្នាំសិក្សា២០២៤-២០២៥ និស្សិតខ្មែរ២១រូបបញ្ចប់ការសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសរុស្ស៉ី

និស្សិតខ្មែរមកពីសាកលវិទ្យាល័យផ្សេងៗ និងជំនាញផ្សេងគ្នាចំនួន២១រូប បានបញ្ចប់ការសិក្សាថ្នាក់ឧត្ដមសិក្សា ក្នុងឆ្នាំ២០២៤-២០២៥ នៅប្រទេសរុស្ស៉ី។ បណ្ដានិស្សិតដែលបានបញ្ចប់ការសិក្សាភាគច្រើន នឹងត្រឡប់មកកម្ពុជាវិញ ហើយខ្លះទៀតនឹងបន្ត…